អ្នកជំនាញរបស់ក្រុមហ៊ុន Samsung Electronics បានបង្ហាញបទពិសោធន៍ថ្មីនៃការទស្សនានៅលើទូរទស្សន៍ QLED 8K

នៅក្នុងពេលថ្មីៗនេះ គុណភាពនៅលើអេក្រង់ គឺមានកាន់តែមានកម្រិតខ្ពស់ទៅៗ ហើយសព្វថ្ងៃនេះ វាមានកម្រិតខ្ពស់ដល់ទៅ  Ultra-High។ សម្រាប់ Hardware នៅក្នុងពេលសព្វថ្ងៃនេះ គឺមានការអភិវឌ្ឍនៅក្នុងការទ្រទ្រង់មិនមែនត្រឹមតែកម្រិត 4K ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ទ្រទ្រង់នូវកម្រិតដល់ទៅ 8K ហើយយើងក៏បានឃើញនូវស្តង់ដារកម្រិត 8K ជាច្រើនផងដែរ។ ដើម្បីធ្វើការពង្រឹងទៅលើកម្រិតគុណភាពវីដេអូនេះ ដល់ទៅ 8K បច្ចេកវិទ្យានេះ ក៏មានការពង្រីកទៅដល់កម្រិតស្តង់ដារ Ultra-High ថែមទៀតផង។

សម្រាប់ទូរទស្សន៍  QLED 8K TV 2020 របស់ក្រុមហ៊ុន Samsung Electronics នេះ គឺមានការទទួលបាននូវការកោតសរសើរយ៉ាងខ្លាំងក្លាដោយសារតែកម្រិតនៃគុណភាពអេក្រង់ សំឡេង ការឌីស្សាញ និងជាច្រើនទៀត។ ជាក់ស្តែង វាមានការបង្ហាញនូវបច្ចេកវិទ្យាវីដេអូជាច្រើន ដែលមានការវិវត្តន៍គួរអោយទាក់ទាញបំផុតផងដែរ ហើយបច្ចេកវិទ្យាស្នូលដែលសំខាន់បំផុតនោះគឺ AI Quantum Processor 8K របស់ក្រុមហ៊ុន Samsung នេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

Samsung Newsroom បានសម្ភាសន៍ជាមួយនឹងក្រុមការងាររបស់មន្ទីរពិសោធន៍ទៅលើគុណភាពរូបភាព (Picture Quality Solution Lab) របស់អាជីវកម្ម Visual Display Business របស់ក្រុមហ៊ុន Samsung Electronics ទៅលើការវិវត្តន៍នៃបច្ចេកវិទ្យានេះ។ សម្រាប់វីដេអូដែលមានកម្រិតភាពច្បាស់ទាបនៅលើអេក្រង់ ដែលមានកម្រិតភាពច្បាស់ខ្ពស់នោះ កម្រិតគុណភាពនៃរូបភាពនេះ គឺអាចទាបជាងអ្វីដែលជាការរំពឹងទុករបស់អ្នកប្រើប្រាស់។ បច្ចេកវិទ្យា AI (artificial intelligence) គឺជាបច្ចេកវិទ្យាដែលធ្វើការបម្លែងពីវីដេអូកម្រិតភាពច្បាស់ទាបទៅកាន់ពណ៌ស្រស់ស្អាត និងកម្រិតភាពច្បាស់ដែលមានលក្ខណៈដូចជាធម្មជាតិតាមរយៈការវិភាគទៅលើទិន្នន័យវីដេអូ និងការទទួលយកដោយភាពឆ្លាតវៃបំផុត។ 

នៅក្នុងឆ្នាំ 2018 នេះ ក្រុមហ៊ុន  Samsung Electronics ក៏អនុវត្តន៍ទៅលើបច្ចេកវិទ្យា machine learning ដែលផ្អែកនៅលើបច្ចេកវិទ្យា AI 8K ជាលើកដំបូងបំផុត។ បច្ចេកវិទ្យានេះ គឺធ្វើការពង្រឹងទៅលើសមត្ថភាពនៃ machine learning ក្នុងការវិភាគទៅលើកម្រិតនៃគុណភាពវីដេអូផ្សេងៗគ្នាដែលមានពណ៌ និងពន្លឺថែមទៀត ហើយនេះ ពិតជាការពង្រឹងទៅលើកម្រិតភាពច្បាស់នៃអេក្រង់របស់វា។ សម្រាប់បច្ចេកវិទ្យា deep learning អាចធ្វើការវិភាគ និងដំណើរការនូវមុខងារជាច្រើននៃវីដេអូដែលក្នុងពេលដំណាលគញនាទៅលើបច្ចេកវិទ្យា AI ដែលដំណើរការដូចគ្នាទៅនឹងខួរក្បាលរបស់មនុស្សនោះ។

សម្រាប់សមាជិកជាច្រើននៅក្នុងមន្ទីរពិសោធន៍គុណភាពរូបភាព Picture Quality Solution Lab របស់ក្រុមហ៊ុន Samsung ក៏ធ្វើការផ្តោតទៅលើការអភិវឌ្ឍទៅលើ deep learning algorithms ដែលអនុញ្ញាតអោយអេក្រង់នេះ អាចធ្វើការបង្ហាញនូវគុណភាពនៃវីដេអូនេះ ដោយមិនមានជំនួយពីមនុស្សនោះទេ។ លោក Hyungjun Lim ដែលធ្វើការអភិវឌ្ឍទៅលើបច្ចេកវិទ្យា AI នេះ បាននិយាយថា “បច្ចេកវិទ្យា Deep learning ផ្តល់នូវការពង្រឹងទៅលើគុណភាពច្បាស់ និងមានប្រសិទ្ធិភាពបំផុតក្នុងការប្រើប្រាស់។” នេះជួយអោយក្រុមការងារនេះ អាចធ្វើការអភិវឌ្ឍទៅលើបច្ចេកវិទ្យា AI ដែលមានការបញ្ចូលគ្នានៃបច្ចេកវិទ្យា machine learning ជាមួយនឹង deep learning – Samsung’s AI Quantum Processor 8K ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍