no-alternative title
no-alternative title
no-alternative title
no-alternative title

Honor Smart Screen និង Smart Screen PRO បង្ហាញវត្តមានជាផ្លូវការហើយ ដោយដំណើរការជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Harmony OS

បន្ទាប់ពីអស់រយៈពេលជាច្រើនសប្តាហ៍នៃការបែកធ្លាយ និងពាក្យចចាមអារ៉ាមនោះ Honor Smart Screen និង Smart Screen Pro នៅទីបំផុត បានបង្ហាញខ្លួនជាផ្លូវការហើយ។ យើងដឹងថា ក្រុមហ៊ុននេះ គឺមានមោទនភាពណាស់សម្រាប់ផលិតផលនេះ ប៉ុន្តែពេលនេះ យើងដឹងកាន់តែច្បាស់អំពីផលិតផលចុងក្រោយនេះរបស់ក្រុមហ៊ុន Honorហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តោះក្រឡេកមើលថាតើ អ្វីដែលធ្វើអោយ Honor Smart Screen នេះ មានលក្ខណៈពិសេសនោះ។ Honor Smart Screen និង Smart Screen PRO គឺភ្ជាប់ជាមួយនឹងអេក្រង់ដែលមានទំហំ 55-inch 4K HDR displays។ ផលិតផលទាំងពីរនេះ មានភ្ជាប់ជាមួយនឹងកម្រិតពណ៌ NTSC 85% wide color gamut, 360nit brightness និងកម្រិតមុំនៃការទស្សនាកាន់តែទូលាយជាងមុនថែមទៀត។ វាក៏មានភ្ជាប់ជាមួយនឹង 8 interchangeable display configs ដែលរួមមាន tandard, soft, cinema, sports, children, games, pictures និង bright ។ អេក្រង់នេះក៏មានការការពារពន្លឺពណ៌ខៀវ TUV Rheinland ពីប្រទេសអាល្លឺម៉ង់ថែមទៀត។

នៅពេលដែលនិយាយអំពីការឌីស្សាញ និងការផលិតវិញនោះ សម្រាប់ Honor Smart Screen នេះគឺពិតជាស្រស់ស្អាតមែនទែន។ អេក្រង់នេះគឺមានគែមស្តើងមែនទែនដែលមានកម្រិតអេក្រង់ដល់ទៅ 94% ។ វាពិតជាស្រស់ស្អាត និងស្តើងមែនទែននៅក្នុងកម្រិតត្រឹមតែ 6.9mm ។ ក្រុមហ៊ុន Honor ក៏ប្រើប្រាស់នូវគែមធ្វើពីលោហធាតុដែលមានការពង្រឹងទៅលើស្ថេរភាព និងភាពធន់របស់វាថែមទៀត។ កម្មវិធី Software គឺជាចំណុចពិសេសមួយនៃការលក់របស់ Honor Smart Screen និង Smart Screen PRO ដែលដំណើរការនូវប្រព័ន្ធប្រតិបត្តិការ HarmonyOS របស់ក្រុមហ៊ុនបច្ចេកវិទ្យាHuawei នេះ។ វាគឺជារឿងមួយនៅក្នុងចំណោមរឿងដែលគួរអោយចាប់អារម្មណ៍បំផុតអំពី Smart Screens នេះ។ ក្រុមហ៊ុន Honor នេះអះអាងថា ប្រព័ន្ធប្រតិបត្តិការ HarmonyOS នឹងធ្វើអោយអ្នកប្រើប្រាស់អាចពង្រឹងនូវឧបករណ៍នេះកាន់តែប្រសើរ ហើយក្រុមហ៊ុនក៏មានគម្រោងក្នុងការបន្ថែមនូវមុខងារថ្មីមួយឈ្មោះថា Magic Link និង AI assistant, YOYO ថែមទៀត។

បើនិយាយអំពីលក្ខណៈសម្បត្តិរបស់វានោះ Honor Smart Screens នេះនឹងដំណើរការនូវបន្ទះឈីប Honghu 818 SoCs ថ្មីថែមទៀត។ សម្រាប់ Honghu 818 SoCs នេះគឺមានភ្ជាប់ជាមួយនឹងអង្គគណនា quad core CPU ជាមួយនឹង 2 A53 cores និង 2 A73 cores ជាមួយនឹងក្រាហ្វិកកាត 4-core Mali-G51 GPU ថែមទៀត។ វាក៏ទ្រទ្រង់ជាមួយនឹង 8K@30fps និង 4K@120fps super video decoding ថែមទៀតផង។ សម្រាប់បន្ទះឈីបនេះ ទ្រទ្រង់ទៅលើ 64MP image decoding និងកម្រិតភាពច្បាស់ខ្ពស់។

ក្រុមហ៊ុន Honor អះអាងថា បានបន្ទះឈីប Honghu 818 នេះក៏នាំយកនូវ dynamic image compensation (MEMC), high dynamic range imaging (HDR), super-segmentation (SR), noise reduction (NR), dynamic contrast enhancement (DCI) និង automatic color management (ACM) រួមជាមួយនឹងបច្ចេកវិទ្យា 7 image quality technologies ដូចជា zoning control (LD), picture clarity improvement, contrast និង color performance ថែមទៀតផង។

Honor Smart Screen នេះ មានតម្លៃ 3799-yuan ដែលប្រហែលជា $538 ។ សម្រាប់ Honor Smart Screen PRO គឺមានតម្លៃ 4799 yuan ឬប្រហែលជា $680 ។ ទូរទស្សន៍ទាំងពីរនេះទ្រទ្រង់ជាមួយនឹង Huawei video, Tencent Aurora TV, Youku Cool, Mango TV និង music channels ផ្តាច់មុខថែមទៀត។ យើងពិតជាមានក្តីរំភើបណាស់ដែលឃើញការប្រកាសបង្ហាញវត្តមានរបស់ Smart Screen នេះ ហើយយើងនឹងលឺពីវាជាច្រើនទៀតនាពេលខាងមុខនេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
King of Tablet ជំនាន់ថ្មី Huawei MatePad Pro 13.2 សម្ពោធជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជា ជាមួយការផ្តល់នូវកាដូឈុតធំតម្លៃជាង 500$

King of Tablet ជំនាន់ថ្មី Huawei MatePad Pro 13.2 សម្ពោធជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជា ជាមួយការផ្តល់នូវកាដូឈុតធំតម្លៃជាង 500$

ដោយ ប៉េងលីន
ថាមពលថ្មដែលមិនអាចប្រៀបផ្ទឹមបាននិងការប្រើប្រាស់គ្មានដែនកំណត់របស់ vivo V50 Lite នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ថាមពលថ្មដែលមិនអាចប្រៀបផ្ទឹមបាននិងការប្រើប្រាស់គ្មានដែនកំណត់របស់ vivo V50 Lite នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ដោយ ប៉េងលីន
 TECNO ប្រកាសចេញស្មាតហ្វូន CAMON 40 Pro មានមុខងារ FlashSnap ថតយករូបភាពល្អឥតខ្ចោះគ្រប់ចលនា

TECNO ប្រកាសចេញស្មាតហ្វូន CAMON 40 Pro មានមុខងារ FlashSnap ថតយករូបភាពល្អឥតខ្ចោះគ្រប់ចលនា

ដោយ ប៉េងលីន
Lynk & Co 900 រថយន្ត Flagship SUV 6-កៅអី បើកបរបានចម្ងាយផ្លូវ 1,355km ចេញលក់ក្នុងតម្លៃជិត 4 ម៉ឺនដុល្លារ

Lynk & Co 900 រថយន្ត Flagship SUV 6-កៅអី បើកបរបានចម្ងាយផ្លូវ 1,355km ចេញលក់ក្នុងតម្លៃជិត 4 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
Mazda EZ-60 SUV ម៉ូដែល PHEV ចាក់សាំងពេញ និងសាកភ្លើងពេញ អាចជិះបានចម្ងាយដល់ 1,300 គីឡូម៉ែត្រ

Mazda EZ-60 SUV ម៉ូដែល PHEV ចាក់សាំងពេញ និងសាកភ្លើងពេញ អាចជិះបានចម្ងាយដល់ 1,300 គីឡូម៉ែត្រ

ដោយ ប៉េងលីន
 Toyota bZ3X SUV បានទៅដល់ដៃអតិថិជន 1 ម៉ឺនគ្រឿងហើយ ខណៈដែលជាង 1 ម៉ឺនគ្រឿងទៀតកំពុងតែតំរង់ជួរង់ចាំ

Toyota bZ3X SUV បានទៅដល់ដៃអតិថិជន 1 ម៉ឺនគ្រឿងហើយ ខណៈដែលជាង 1 ម៉ឺនគ្រឿងទៀតកំពុងតែតំរង់ជួរង់ចាំ

ដោយ ប៉េងលីន