no-alternative title

vivo X60 Pro+ ចេញផ្លូវការណ៍ហើយ គឺប្រើសែនស័រកាមេរ៉ាគោលពីរគ្រាប់ផ្សេងគ្នាទំហំ 48MP+50MP មានអេក្រង់ OLED 120Hz និងប្រើឈីប Snapdragon 888

vivo បានប្រកាសចេញស្មាតហ្វូនជំនាន់ថ្មីគ្រួសារ vivo X60 Series កាលពីចុងខែធ្នូ ឆ្នាំ 2020 ដែលមាន X60  និង X60 Pro។ ដោយឡែកនៅថ្ងៃទី 21 ខែមករា, 2021 នេះ vivo បានសម្រេចប្រកាសចេញម៉ូដែលកំពូលមួយទៀតដែលជាបងធំក្នុងគ្រួសារ X60 Series គឺឈ្មោះថា X60 Pro+។ បងធំនៅក្នុងគ្រួសារ vivo X60 ត្រូវបានក្រុមហ៊ុនបំពាក់នូវឈីប Snapdragon 888 និងបំពាក់នូវប្រព័ន្ធកាមេរ៉ាក្រោយប្រើនូវសែនស័រគោលពីរគ្រាប់ដោយមួយគ្រាប់ជាសែនស័ររបស់ក្រុមហ៊ុន SONY និងមួយផ្សេងទៀតជារបស់ក្រុមហ៊ុន SAMSUNG។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទៅលើផ្នែកឌីស្សាញរូបរាងខាងក្រៅរបស់ vivo X60 Pro+ គឺមិនខុសពីប្អូនរបស់វា X60 Pro នោះទេ ដោយផ្ទៃខាងមុខត្រូវបានពាសដោយបន្ទះអេក្រង់កោងគែមសងខាងប្រភេទបន្ទះបង្ហាញ OLED Display ទំហំ 6.56 អ៊ីញ រំលេចដោយលែនទំលុះត្រង់ថ្ងាសមួយគ្រាប់។ បន្ទះអេក្រង់របស់ vivo X60 Pro+ មានកម្រិត refresh rate 120Hz ជាមួយល្បឿនសំគាល់ Touch Sample rate 240Hz ទ្រទ្រង់កម្រិតបង្ហាញ Full-HD+ ទំហំ 2376 x 1080px ជាមួយកម្រិតដង់ស៊ីតេភាពច្បាស់ 398ppi និងកម្រិតពន្លឺខ្ពស់ដល់ 1300nits។ អេក្រង់របស់ vivo X60 Pro+ ទ្រទ្រង់នូវមាតិកាវីដេអូកម្រិត HDR និង HDR10+ ជាមួយបច្ចេកវិទ្យាចាក់ទឹកពណ៌កម្រិត DCI-P3 ប៉ុន្តែ vivo មិនបានបញ្ជាក់ពីកញ្ចក់ស្រោបការពារអេក្រង់របស់ X60 Pro+ នោះទេ។

vivo X60 Pro+ ប្រតិបត្តិការលើបន្ទះឈីប Qualcomm Snapdragon 888 មានរ៉េមទំហំ 8GB/12GB ប្រភេទ LPDDR5 និងម៉េមូរីក្នុងម៉ាស៊ីនស្រាប់ទំហំ 128GB ដល់ 256GB ប្រភេទ UFS3.1។ vivo បានបញ្ជាក់ថា សម្រាប់ម៉ូដែលមានរ៉េម 12GB បានប្រើនូវបច្ចេកវិទ្យា Memory Fusion Technology ដែលមានន័យថាវាទាញយកម៉េមូរីផ្ទុកទិន្នន័យក្នុងម៉ាស៊ីនក្នុងទំហំ 3GB ដើម្បីបូកបញ្ចូលបន្ថែមទៅលើទំហំរបស់រ៉េម ដើម្បីជួយបង្កើនល្បឿនប្រើប្រាស់កាន់តែខ្លាំង។

កំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ vivo មួយនេះមានថ្មទំហំ 4,200mAh និងប្រើបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 55W Flash Charge។ ស្មាតហ្វូននេះប្រើប្រាស់ស៊ីមកាតបានពីរជាប្រភេទ Nano SIM តែមិនអាចដាក់បន្ថែមទំហំម៉េមូរីក្រៅបានទេ។ vivo X60 Pro+ ទ្រទ្រង់ដំណើរដោយប្រតិបត្តិការថ្មីហៅថា Origin OS1.0 ទ្រទ្រង់ដោយ Android 11។ បន្ថែមពីនេះ X60 Pro+ មានភ្ជាប់មកជាមួយនូវបច្ចេកវិទ្យា In-display fingerprint scanner + Face Unlock សម្រាប់ស្កែនដោះសោរសុវត្ថិភាព, មុខងារ NFC, Bluetooth 5.2 ទ្រទ្រង់នូវមុខងារ SBC, AAC, aptX HD, និង LDAC ទៀតផង។

និយាយពីប្រព័ន្ធកាមេរ៉ារបស់ vivo X60 Pro+ វិញគឺត្រូវបានក្រុមហ៊ុនដំឡើងនូវប្រព័ន្ធលែនកាមេរ៉ារបស់ក្រុមហ៊ុន ZEISS ស៊េរី Zeiss T* coating ភ្ជាប់ដោយសែនស័រផលិតរូបភាពគោលចំនួនពីរគ្រាប់ និងសែនស័រជំនួយពីរគ្រាប់ទៀតសរុបទាំងអស់ 4 គ្រាប់។ សម្រាស់សែនស័រផលិតរូបភាពគោលគ្រាប់ទីមួយមានទំហំ 48MP (aperture F/2.2) ជាសែនស័រ Sony IMX598 ប្រភេទ Focal Length ខ្នាត 14mm ភ្ជាប់ដោយមុខងារទប់លំនឹង 4-axis OIS និង gimbal stabilization system ហើយក៏ដើរតួរជាលែន Ultra Wide Angle កម្រិត 114 ដឺក្រេ ផងដែរ។ រីឯសែនស័រគោលគ្រាប់ទីពីរមានទំហំ 50MP (aperture F/1.57) ជាសែនស័រ Samsung ISOCELL GN1 ខ្នាង 1/1.3”។ សម្រាប់សែនស័រពីរគ្រាប់ផ្សេងទៀតក្នុងនោះមាន Telephoto Lens ទំហំ 32 MP (aperture F/2.0) ជាប្រភេទ Focal Length ខ្នាត 50mm និង Periscope Lens ទំហំ 8MP (Aperture F/3.4) ភ្ជាប់នូវមុខងារ OIS មានលទ្ធភាពអាចពង្រីកប្លង់ថត Optical Zoom បាន 5x និង Digital Zoom បាន 60x ។ 

vivo បាននិយាយថា ប្រព័ន្ធកាមេរ៉ាក្រោយរបស់ X60 Pro+ ភ្ជាប់នូវមុខងារ AF Autofocus, video stabilization និង Super Night Mode 2.0 ដែលជួយបង្កើនពន្លឺនៅលើប្លង់ថតពេលរាត្រីបានប្រសើរជាងមុន 38.8% ជាមួយល្បឿន Focus លឿនជាងមុន 22%។ បន្ថែមពីនេះប្រព័ន្ធកាមេរ៉ា vivo X60 Pro+ ក៏មានសមត្ថភាពអាចផលិតសាច់វីដេអូបានដល់កម្រិត 8K@30fps និងវីដេអូ Slow-Motion ដល់កម្រិត 1080px ផងដែរ។ ងាកមកកាមេរ៉ាសែលហ្វីមួយគ្រាប់ដែលជាលែនទំលុះអេក្រង់វិញគឺមានទំហំធំដល់ 32MP ជាមួយកម្រិត aperture F/2.45 ជាមួយសមត្ថភាពផលិតសាច់វីដេអូបានដល់ 4K@30fps។

 

vivo បានប្រកាសដាក់អោយអតិថិជនធ្វើការបញ្ជាទិញ vivo X60 Pro+ ចាប់ថ្ងៃប្រកាសចេញនេះតាមរយះហាងលក់អនឡាញ  vivo online shop និង JD.com រីឯការចេញលក់ផ្លូវការណ៍គឺនៅថ្ងៃសៅរ៍ ទី 23 ខែមករា ស្អែកនេះ។ ចំពោះតម្លៃវិញ ម៉ូដែលមានរ៉េមទំហំ 8GB ម៉េមូរីទំហំ 128GB គឺខ្ទង់ CNY 4,998 ឬប្រហែល  $773  និងម៉ូដែលមានរ៉េមទំហំ 12GB/ម៉េមូរីទំហំ 256GB គឺខ្ទង់ CNY5,998 ឬប្រហែល $927៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន