ទូរស័ព្ទស៊េរីថ្មីម៉ាក Nokia 5.4 បានបង្ហាញវត្តមាននៅលើហាងលក់ទំនិញអនឡាញរបស់ក្រុមហ៊ុន ណូគា (Nokia Online Store) នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។ ដែលស្មាតហ្វូនស៊េរីថ្មីនេះត្រូវបានគេដឹងថានឹងប្រកាសចេញដាក់លក់ផ្លូវការណ៍នៅថ្ងែទី 01 នាខែមិនា, 2021 ខាងមុខនេះ ជាមួយតម្លៃខ្ទង់ពី $250 សម្រាប់ Nokia 5.4 ដែលមានរ៉េមទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ប៉ុណ្ណោះ ជាមួយជម្រើសពីពណ៌គឺពណ៌ ខៀវប្រដេញហៅថា Polar Night និងពណ៌ផ្កាឈូកប្រដេញហៅថា (Dusk Night)។ Nokia 5.4 គឺជាស្មាតហ្វូនស៊េរីថ្មីដែលបានប្រកាសចេញកាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ 2020។
ស្មាតហ្វូននេះបានបំពាក់នូវបន្ទះឈីប Snapdragon 662 មានអេក្រង់ទំហំ 6.37 អ៊ីញប្រភេទ IPS LCD កម្រិត HD+ (1560x720px)។
ស្មាតហ្វូននេះមានកាមេរ៉ាក្រោយ 4 គ្រាប់ ក្នុងនោះគឺមានលែនគោលទំហំ 48MP ជាមួយលែន Ultra wide ទំហំ 5MP និងពីរគ្រាប់ទៀតជាលែនជំនួយមានទំហំ 2MP ដូចគ្នា ដោយមួយជាលែន Macro និងមួយទៀតជា Depth Sensor។ Nokia 5.4 មានថ្មទំហំ 4,000mAh ទ្រទ្រង់កំលាំងសាកភ្លើងចូល 10W និងប្រតិបត្តិការដោយ Android 10។
រីឯម៉ូដែល Nokia 6300 4G វិញគឺជាទូរស័ព្ទចល័តដែលទ្រទ្រង់នូវប្រព័ន្ធសេវា 4G ប្រតិបត្តិការដោយ KaiOS ដែលមានដំឡើងកម្មវិធីទំនាក់ទំនងសង្គមមកជាមួយស្រាប់ដូចជា WhatsApp និង Facebook ជាដើម។ Nokia 6300 4G មានអេក្រង់ពណ៌ប្រភេទ TFT ទំហំ 2.4 អ៊ីញ ភ្ជាប់នូវប៊ូតុងមុខងារផ្សេងៗរួមជាមួយប៊ូតុងសម្រាប់ចុចលេខ និងសារនៅខាងក្រោម។ ទូរស័ព្ទចល័តនេះមានថ្មទំហំ 1,500mAh និងមានរន្ធសាកថ្មជាប្រភេទ microUSB។ Nokia 6300 4G មានជម្រើសបីពណ៌គឺប្រផេះ, បៃតង និងស។
ទូរស័ព្ទចល័តនេះនឹងត្រូវចេញលក់នៅអាមេរិកនាដើមសប្តាហ៍ក្រោយនេះ (ថ្ងៃទី11) ដែលមានតម្លៃខ្ទង់ $60។ និយាយពី Nokia 5.4 វិញត្រូវបានក្រុមហ៊ុននាំយកទៅប្រកាសចេញលក់ផ្លូវការណ៍រួចហើយនៅឯទីផ្សារប្រទេសកូឡុំប៊ីតាមរយះបណ្តាញលក់ទំនិញអនឡាញ alkosto.com ជាមួយតម្លៃខ្ទង់ប្រហែល $213 ហើយចំនែកឯម៉ូដែល Nokia 6300 4G អាចនឹងចេញលក់តាមក្រោយក្នុងពេលឆាប់ៗនេះ៕