no-alternative title
no-alternative title
no-alternative title
no-alternative title

OPPO Find X3 Pro បង្ហាញវត្តមានជាមួយពណ៌ Cosmic Mocha យ៉ាងស្រស់ស្អាត ដែលផ្នែកខាងក្រោយគឺប្រើប្រាស់នូវ ស្បែកជំនួសកញ្ចក់

ស្មាតហ្វូនស៊េរីថ្មី Find X3 Pro ដែលជាស្មាតហ្វូនកំពូលរបស់ក្រុមហ៊ុនបច្ចេកវិទ្យា OPPO បានបង្ហាញខ្លួនជាផ្លូវការកាលពីដើមខែកន្លងទៅនេះ។ ស្មាតហ្វូននេះ គឺមានការចាប់អារម្មណ៍ជាច្រើនផងដែរ ដោយសារតែការឌីស្សាញរូបរាងយ៉ាងទាន់សម័យ កាមេរ៉ាដ៏ខ្លាំងក្លា និងលក្ខណៈសម្បត្តិពិសេសៗជាច្រើនទៀត។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ស្មាតហ្វូន Find X3 Pro នេះ បានបង្ហាញវត្តមាននៅលើទីផ្សារមានចំនួន 3 ពណ៌សម្រាប់អោយអតិថិជបធ្វើការជ្រើសរើសក្នុងនោះមានដូចជា ពណ៌ខ្មៅ ខៀវ និង ពណ៌ស។ ស្មាតហ្វូននេះ គឺត្រូវបានក្រុមហ៊ុនរចនាជាមួយកញ្ចក់នៅខាងក្រោយ។ នៅពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យា OPPO ក៏បាននាំយកនូវពណ៌ទី 4 សម្រាប់ទីផ្សាររបស់ចិននោះគឺ Cosmic Mocha។ 

អ្វីដែលគួរអោយចាប់អារម្មណ៍សម្រាប់ជម្រើសទី 4 នេះ គឺក្រុមហ៊ុនបច្ចេកវិទ្យា  OPPO បានប្រើប្រាស់នូវប្រភេទស្បែកថ្មីដែលស្រដៀងទៅនឹងពណ៌ស្បែកទឹកក្រូចរបស់ស្មាតហ្វូន Find X2 Pro អញ្ចឹង។ សម្រាប់ពណ៌ថ្មីរបស់ស្មាតហ្វូននេះ គឺមានតែទំហំ  12GB-256GB ប៉ុណ្ណោះ ហើយស្មាតហ្វូននេះមានតម្លៃ CNY 5,999 ($915) នៅលើវេបសាយ JD.com ។ ស្មាតហ្វូន Cosmic Mocha Find X3 Pro នេះ គឺមានឡូហ្គោនៅខាងក្រោយយ៉ាងស្រស់ស្អាតថែមទៀតផង៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម