no-alternative title

តោះទស្សនាការតេស្តភាពធន់របស់ Huawei Mate X2 ដោយ JerryRigEverything ទាំងអស់គ្នា ថាតើ ទូរស័ព្ទអេក្រង់បត់តម្លៃខ្ទង់ $3,000 មានភាពធន់កម្រិតណា

បើនិយាយពីទីផ្សារទូរស័ព្ទឆ្លាតអេក្រង់បត់ ឬ Foldable Smartphone បច្ចុប្បន្នកំពុងតែមានសន្ទុះទីផ្សារកើនឡើងមិនធម្មតាឡើយ ហើយក្រុមហ៊ុនផលិតទូរស័ព្ទល្បីៗនៅទូទាំងពិភពលោកបាននឹងកំពុងត្រៀមខ្លួនហក់ចូលប្រឡូកក្នុងទីផ្សារទូរស័ព្ទប្រភេទនេះផងដែរ។ ហើយសម្រាប់ពេលបច្ចុប្បន្ននេះ យើងឃើញមានក្រុមហ៊ុនតែបីប៉ុណ្ណោះដែលបានសម្រេចជោគជ័យក្នុងការផលិតចេញទូរស័ព្ទអេក្រង់បត់របស់ខ្លួនក្នុងនោះមានទីមួយក្រុមហ៊ុន Samsung ទីពីរក្រុមហ៊ុន Huawei និងចុងក្រោយគេគឺក្រុមហ៊ុន Xiaomi។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ហើយក្រុមហ៊ុនដែលកំពុងនាំមុខគេក្នុងទីផ្សារទូរស័ព្ទអេក្រង់បត់បច្ចុប្បន្នគឺក្រុមហ៊ុន Samsung ក្រុមហ៊ុនបច្ចេកវិទ្យាយក្សឈានមុខគេផ្នែកទូរស័ព្ទស្មាតហ្វូនលើពិភពលោកមួយនេះត្រៀមនឹងបញ្ចេញទូរស័ព្ទអេក្រង់បត់ជំនាន់ថ្មីជាច្រើនគ្រឿងបន្ថែមទៀតក្នុងត្រីមាសទី 3 ឆ្នាំ 2021 នេះផងដែរ។ យ៉ាងណាមិញក្រុមហ៊ុន Huawei ក៏បានបញ្ចេញទូរស័ព្ទអេក្រង់បត់របស់ខ្លួនបាន 3 ជំនាន់រួចហើយដែរដោយជំនាន់ដំបូងគឺ Huawei Mate X (2019) ជំនាន់បន្ទាប់គឺ Huawei Mate Xs (2020) និងជំនាន់ចុងក្រោយគឺ Huawei Mate X2 ដែលទើបចេញកាលពីខែកុម្ភៈ ឆ្នាំ 2021 នេះ ហើយវាត្រូវបានដាក់លក់លើផ្សារសំខាន់ៗមួយចំនួនជាមួយតម្លៃខ្ទង់ $3,000។

ដោយឡែកក្នុងពេលនេះលោក Zack Nelson ដែលជាម្ទាស់ឆាណែលយួធូប JerryRigEverything បានធ្វើតេស្តលើភាពធន់របស់ទូរស័ព្ទអេក្រង់ជំនាន់ថ្មីចុងក្រោយ Huawei Mate X2 ផងដែរ ដូចជាការកូសឆ្កូតលើគែមអាលុយមីញ៉ូម លើផ្ទៃអេក្រង់ ដុតអេក្រង់ និងការកាច់តួររបស់ទូរស័ព្ទនេះផងដែរ។ សូមបញ្ជាក់ថា Huawei Mate X2 ត្រូវបានក្រុមហ៊ុន Huawei ប្តូរការឌីស្សាញថ្មីខុសពីពីរជំនាន់មុខរបស់វាក្នុងនោះដូចជាការប្តូររបៀបកាច់បត់ចូលក្នុង បន្ថែមអេក្រង់ខាងក្រៅ បង្កើនផលិតភាពផ្ទៃកញ្ចក់ការពារតួរផ្នែកខាងក្រោយ រួមនឹងបច្ចេកវិទ្យាគន្លឹះត្រចៀក (Hing) ថ្មីធន់មាំ និងកាច់បត់បានជិតល្អជាងមុនផងដែរ។ 

ដូច្នេះចង់ដឹងថាអេក្រង់ខាងក្រៅ អេក្រង់ខាងក្នុង និងតួរខ្លួនរបស់ Huawei Mate X2 មានភាពធន់កម្រិតណា តោះ...!ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន