no-alternative title
no-alternative title

កាស Xiaomi FlipBuds Pro ដែលមានមុខងារ Active Noise Cancellation ត្រៀមចេញលក់នៅប្រទេសចិនហើយមានតម្លៃប្រហែល $124

ក្រុមហ៊ុន Xiaomi ទើបតែបានប្រកាសចេញកាសស្តាប់ឥតខ្សែស៊េរីថ្មីដំបូងរបស់ខ្លួនម៉ាក FlipBuds Pro ដែលមានភ្ជាប់មុខងារកាត់បន្ថយសំឡេងកម្រិតខ្ពស់ Active Noise Cancellation នៅប្រទេសកំណើតរបស់ខ្លួន។ កាសស្តាប់ឥតខ្សែស៊េរីថ្មីនេះ គឺមានការឌីស្សាញប្រហាក់ប្រហែលគ្នានឹងកាស Apple AirPods Pro ដែរ និងមានតែមួយពណ៌ប៉ុណ្ណោះគឺពណ៌ខ្មៅ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Xiaomi FlipBuds Pro បំពាក់នូវឈីបសំឡេងគុណភាពខ្ពស់របស់ Qualcomm ស៊េរី QCC5151 ultra-low power audio chip ដែលមានភ្ជាប់ជាមួយនឹង Driver សំឡេងខ្នាត 11mm ដែលជា Ultra-Dynamic Sound Drivers និងភ្ជាប់ជាមួយនឹងមុខងារកាត់បន្ថយសំលេងរំខាន ANC ជំនាន់ថ្មីដែលជួយទប់សំឡេងរំខានពីខាងក្រៅបានយ៉ាងល្អក្នុងកម្រិត 40dB នេះបើតាមការអះអាងពី Xiaomi។ កាលស្តាប់ឥតខ្សែស៊េរីថ្មីនេះប្រើប្រាស់នូវបច្ចេកវិទ្យា Bluetooth v5.2 ជាមួយកម្រិត latency ទាបបំផុតដែលធ្វើអោយការតភ្ជាប់ក្នុងការលេងហ្គេមមានសំលេងស្មើរល្អ មិនទាក់អាក់សំឡេង។

នៅលើគូទរបស់កាសទាំងសងខាងទ្រទ្រង់នូវមុខងារ Touch Sensitive Control ផងដែរ ដែលអាចប៉ះដើម្បីផ្លាស់ប្តូររវាងមុខងារ Transparency និង Noise Cancellation Mode, ប៉ះម្តងដើម្បីចាក់ ឬបញ្ឈប់តន្ត្រី ឬទទួលទូរស័ព្ទ និងចុចប៉ះពីរដងដើម្បីប្តូរបទចម្រៀង ឬបដិសេធការហៅទូរស័ព្ទចូល។ បន្ថែមពីនេះ FlipBuds Pro ក៏គាំទ្រនូវមុខងារ Dual Devices intelligent Connection ដែលអនុញ្ញាតិអោយធ្វើការតភ្ជាប់បានឧបករណ៍ចំនួនពីរក្នុងពេលតែមួយថែមទៀតផង។ 

ហើយកាន់តែពិសេសបំផុតនោះគឺកាសស្តាប់ឥតខ្សែរបស់ Xiaomi នេះគឺមានភាពវៃឆ្លាតបំផុតទៅលើការកម្រិតសំឡេងជាមួយមុខងារ ANC ដែលវានឹងកម្រិតសំឡេងរំខានពីក្រៅតម្រូវតាមកម្រិតសំឡេងពីមជ្ឈដ្ឋានជុំវិញ ហើយយើងអាចកំនត់បន្ថែមបាននៅលើកម្មវិធី MIUI ក្នុង Setting ទូរស័ព្ទ Xiaomi ដែលបានភ្ជាប់ជាមួយ និងតាមរយះកម្មវិធី XiaoAI សម្រាប់ទូរស័ព្ទ Android ម៉ាកផ្សេង។

និយាយដល់ថ្មវិញ Xiaomi មានអះអាងថាកាស FlipBuds Pro របស់ខ្លួនអាចកាន់ប្រើបានរយះពេល 28 ម៉ោងជាមួយការសាកភ្លើងចេញពីប្រអប់របស់វា និងប្រើតែនៅលើកាសគឺកាន់បាន 7 ម៉ោងទៅលើការស្តាប់តន្ត្រីជាប់។ ហើយកាស TWS Earbuds ស៊េរីថ្មីនេះក៏ទ្រទ្រង់មុខងារសាកភ្លើងចូលល្បឿនលឿនផងដែរ ដោយសាក 5 នាទីជាមួយប្រអប់របស់វាគឺអាចប្រើស្តាប់តន្រ្តីបាន 2 ម៉ោង ហើយប្រអប់កាសគឺប្រើប្រាស់នូវរន្ធសាកថ្មប្រភេទ USB-C ថែមទៀតផង។Xiaomi នឹងចេញលក់កាស FlipBuds Pro ស៊េរីថ្មីដំបូងរបស់ខ្លួននៅទីផ្សារប្រទេសចិននៅថ្ងៃទី 21 ខែឧសភា ខាងមុខនេះ ជាមួយតម្លៃខ្លង់ប្រហែល $124៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន
Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

ដោយ ប៉េងលីន
 ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ដោយ ប៉េងលីន