no-alternative title
no-alternative title

បន្ទះឈីប M1 ដែលប្រើប្រាស់នៅលើ iPad Pro គឺនៅមានចន្លោះប្រហោងសុវត្ថិភាព ដែលអ្នកជំនាញនៅមិនទាន់បំបែកចេញបានឡើយទេ

រហូតមកដល់ពេលនេះ បន្ទះឈីប M1 ត្រូវបានក្រុមហ៊ុន Apple ប្រើប្រាស់នៅលើផលិតផលជាច្រើនរបស់ខ្លួនហើយ ក្នុងនោះមានប្រើប្រាស់នៅលើផលិតផលជាច្រើន ដូចជា MacBooks, iMacs, iMac mini និង iPad Pro ផងដែរ។ នៅពេលនេះ មានរបាយការណ៍ថ្មីមួយបានបង្ហាញថា ថេប្លេត iPad Pro ដែលបំពាក់នូវបន្ទះឈីបរបស់ក្រុមហ៊ុននេះ គឺមានចន្លោះប្រហោងមួយដែលមិនទាន់អាចបំបែកបាននោះទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់របស់អ្នកអភិវឌ្ឍកម្មវិធី Hector Martin បានបញ្ជាក់ថា បន្ទះឈីប M1 នៅលើ iPad Pro នេះគឺមានចន្លោះប្រហោងដែលមាននៅលើ Hardware ដែលបញ្ហានេះ គឺមិនទាន់អាចជួសជុលបាននៅឡើយទេតាមរយៈការអាប់ដេតទៅលើកម្មវិធី Software នោះ។ ដូចនេះហើយ គឺមិនមានវិធីសាមញ្ញនោះទេក្នុងការដោះស្រាយទៅលើបញ្ហានេះ។ អ្នកអភិវឌ្ឍកម្មវិធីរូបនេះ បានពន្យល់បន្ថែមថា កំហុសឆ្គងនេះ គឺអនុញ្ញាតអោយកម្មវិធី 2 អាចធ្វើការផ្លាស់ប្តូរទិន្នន័យ ដោយមិនប្រើប្រាស់នូវមុខងារធម្មតានៅលើ OS នេះទេ។

ខណៈពេលដែលនេះគឺជាចន្លោះប្រហោងនោះ គឺមិនទាន់មានគ្រោះថ្នាក់សុវត្ថិភាពធ្ងន់ធ្ងរទេ។ ចន្លោះប្រហោងនេះ គឺនៅតែរំលោភបំពានទៅលើមុខងារសុវត្ថិភាពនៃ OS។ បញ្ហានេះ គឺមានការប៉ះពាល់ទៅលើឧបករណ៍ដែលប្រើប្រាស់នូវបន្ទះឈីប M1 ដែលនេះ មានន័យថា វាអាចធ្វើការប៉ះពាល់ស្មាតហ្វូន iPhone 12 Series ដែលមានបន្ទះឈីប A14 Bionic ផងដែរ ដែលប្រើប្រាស់នូវស្ថាបត្យកម្ម CPU microarchitecture ដូចគ្នា៕

 

ព័ត៌មានពាណិជ្ជកម្ម