no-alternative title

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធផលិតផលលំដាប់កំពូលស៊េរីថ្មីចំនួន 6 ផ្តល់បទពិសោធន៍កាន់តែអស្ចារ្យ ដល់អ្នកប្រើប្រាស់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

ថ្ងៃទី 06 កក្កដា 2021  សាជីវកម្មអតិថិជនរបស់ក្រុមហ៊ុនហួវៃ ដាក់សម្ពោធផលិតផលលំដាប់កំពូលសម្រាប់រដូវក្តៅ ចំនួន6 រួមមាន ស្មាតហ្វូន HUAWEI nova 8i, កូនកាត់កុំព្យូទ័រ HUAWEI MatePad ស៊េរី(MatePad Pro 12.6”, HUAWEI MatePad Pro 10.8”, និង HUAWEI MatePad 11)នាឡិកាឆ្លាតវៃ HUAWEI Watch 3 ស៊េរី, កាសឥតខ្សែ HUAWEI FreeBuds 4, កាសប្លូធូឥតខ្សែ  Bluetooth earbuds អ្នកឯកទេសកម្ចាត់សំឡេងរំខាន (ANC) ជំនាន់ចុងក្រោយ, និង Monitors ថ្នាក់ខ្ពស់ពីរម៉ូដែល គឺ Huawei MateView និង MateView GT នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។  

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កូនកាត់កុំព្យូទ័រ HUAWEI MatePad ស៊េរី និង នាឡិកាឆ្លាតវៃHUAWEI Watch 3 ស៊េរី គឺជាឧបករណ៍ឆ្លាតវៃដំបូងគេបង្អស់ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ HarmonyOS 2 ។ ជាមួយនឹងការគ្រប់គ្រងទិន្នន័យបែងចែក និងបែងចែកកាលវិភាគការងាររបស់ប្រព័ន្ធប្រតិបត្តិការ HarmonyOS នាឡិកាឆ្លាតវៃ HUAWEI Watch 3 និង កូនកាត់កុំព្យូទ័រ HUAWEI MatePad Pro អាចធ្វើការជាមួយឧបករណ៍វៃឆ្លាតដទៃទៀតដូចជាស្មាតហ្វូន, កុំព្យូទ័រ, និង Monitors -ល- យ៉ាងរលូននិងប្រកបដោយប្រសិទ្ធភាពខ្ពស់ ពោលគឺ ផលិតភាពនិងភាពច្នៃប្រឌិតទ្វេរដងពាក់ព័ន្ធនឹង លទ្ធផលការងារ និង កិច្ចការងារការិយាល័យជាពិសេសផ្តល់នូវប្រសិទ្ធភាពការងារដែលធ្វើពីចម្ងាយនៅផ្ទះ, ការគ្រប់គ្រងសុខភាពនិងកីឡា និងបទពិសោធន៍កម្សាន្តផ្សេងសម្រាប់អ្នកប្រើប្រាស់។ លោក Alex Lin, ប្រធានសាជីវកម្មអតិថិជនរបស់ក្រុមហ៊ុនហួវៃប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា៖”ក្រុមហ៊ុនហួវៃ នឹងបន្តផ្លូវនូវឧបករណ៍ឆ្លាតវៃកាន់តែអស្ចារ្យ និងនាំមកជូននូវបទពិសោធន៍ពេញលេញនិងល្អឥតខ្ចោះសម្រាប់ការរស់នៅឆ្លាតវៃគ្រប់សេណារីយ៉ូសម្រាប់ប្រើប្រាស់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក”។ 

តំណភ្ជាប់សម្រាប់ប្រសិទ្ធភាពការងារកាន់តែប្រើសើរ

ក្រុមហ៊ុន Huawei ប្តេជ្ញាថា នឹងសម្រេចឲ្យបាននូវតម្រូវការខាងផ្នែកការិយាល័យពាក់ព័ន្ធនឹងឧបករណ៍ឆ្លាតវៃប្រកបដោយភាពប្រសិទ្ធភាព ដើម្បីផ្តល់ជូនដល់អ្នកប្រើប្រាស់នូវ បទពិសោធន៍ឆ្លាតវៃដ៏កាន់តែអស្ចារ្យ។ បទពិសោធន៍នេះ នឹងធ្វើឲ្យ ម៉ាស៊ីធម្មតារបស់មនុស្សយើងអាចតភ្ជាប់បានយ៉ាងរលូននិងចែករំលែកព័ត៌មាន រវាងឧបករណ៍ប្រភេទផ្សេងៗគ្រប់សេណារីយ៉ូ។ ដោយសារតែដំណើរការដោយប្រព័ន្ធប្រតិបត្តិការ HarmonyOS 2, កូនកាត់កុំព្យូទ័រ HUAWEI MatePad ស៊េរី អាចធ្វើការជាមួយនឹង កុំព្យូទ័រហួវៃ, និង HUAWEI MateView តាមរយៈ multi-screen collaboration។ ថេប្លេតអាចក្លាយជា ក្តារគូរនៅក្នុងមុខងារ Mirror mode និង Monitor in Extend mode។ វាក៍ទ្រទ្រង់នូវការផ្ទេរឯកសារចេញចូល ទៅពហុឧបករណ៍ យ៉ាងរលូនប្រកបដោយប្រសិទ្ធិភាព។ វាផ្តល់នូវបទសោធន៍ប្រសើរជាងមុននិងប្រសិទ្ធភាពការងារកាន់តែអស្ចារ្យសម្រាប់អ្នកប្រើប្រាស់។ 

កូនកាត់កុំព្យូទ័រ HUAWEI MatePad ស៊េរី រួមមាន HUAWEI MatePad Pro 12.6”, HUAWEI MatePad Pro 10.8”, និងHUAWEI MatePad 11។ HUAWEI MatePad Pro 12.6”/ 10.8” ត្រូវបានបំពាក់នូវ ស្រ្គីនស្តើងស្រស់ស្អាតជាមួយនឹងកម្រិតលាតនៃអេក្រង់រហូតដល់ទៅ90% នៃតួខ្លួន គឺជាអត្រាខ្ពស់បំផុតក្នុងពិភពលោក។ HUAWEI MatePad 11 គឺជាកូនកាត់កុំព្យូទ័រដំបូងបង្អស់ដែលមានស្គ្រីនទ្រទ្រង់ កម្រិត refresh rate រហូតដល់ទៅ 120ហឺត នាំមកនូវ បទពិសោធន៍សម្រាប់ការលេងហ្គេមនិងទស្សនាវីដេអូរលូនឥតទាក់តែម្តង។

 

HUAWEI M-Pencil (ជំនាន់ទី 2) ជាខ្មៅដៃឆ្លាតវៃស៊េរីថ្មី platinum-coated pen nib ផ្តល់នូវបទពិសោធន៍នៃការសរសេរងាយស្រួលស្រដៀងដូចគ្នានឹងទៅខ្មៅដៃយើង។ ក្តារចុចឆ្លាតវៃម៉ាញេទិកថ្មីមានរចនាទំហំពេញលេញបទពិសោធន៍វាយអក្សរប្រកបដោយផាសុកភាពជាមួយនឹងគម្លាតគ្រាប់ចុច 1.3mm ហើយក៏មកភ្ជាប់ជាមួយនឹង ស្រោមម៉ាញ៉េទិក, ឆ្នាំងសាកឥតខ្សែ និង តំណរភ្ជាប់ប៊្លូធូសដូចជំនាន់មុនដែរ ដើម្បីធានាថាចង់ប្រើប្រាស់ពេលណាក៏បាន។ ជាមួយនឹង HUAWEI M-Pencil (ជំនាន់ទី 2), ក្តារចុចថ្មី HUAWEI Smart Magnetic Keyboard និង mouse  ឥតខ្សែប៊្លូធូស, កូនកាត់កុំព្យូទ័រ HUAWEI MatePad ស៊េរី នឹងផ្តល់ឲ្យអតិថិជននូវប្រសិទ្ធិភាពនិងភាពច្នៃប្រឌិតដូចកុំព្យូទ័រដែរ ។

 

HUAWEI MateView ត្រូវបានរចនាឡើងសម្រាប់សេណារីយ៉ូការិយាល័យឆ្លាតវៃនិងមានមុខងារបង្ហាញពណ៌ប្រកបដោយវិជ្ជាជីវៈ។ វាជា monitor ថ្នាក់ខ្ពស់លេចធ្លោមួយ មានទំហំ 28.2” និង panel សមាមាត្រ  សមាមាត្រ3:2 ទ្រទ្រង់ គុណភាព កម្រិតបង្ហាញខ្ពស់ 3840 × 2560  ផ្តល់ជូននូវបទពិសោធន៍ល្អបំផុតសម្រាប់ការទស្សនាព័ត៌មានលំអិតនៅលើអេក្រង់ គឺច្បាស់ត្រជាក់ភ្នែកតែម្តង។

លើសពីនេះ HUAWEI MateView អាចភ្ជាប់ជាស្មាតហ្វូន, ឡេបថប់, ថេប្លេត យ៉ាងងាយស្រួល។ វាក៏ទ្រទ្រង់នូវការតភ្ជាប់ជាមួយនឹងក្តារចុច និង mouse ផងដែរ។ ក្តារចុច និង mouse អាចតភ្ជាប់ជាមួយនឹង monitor ហើយក៏អាចគ្រប់គ្រងលើឧបករណ៍ផ្សេងៗទៀតផងដែរ ដូចជា ឡេបថប់, និង ទូរស័ព្ទ ដើម្បីជម្រុងប្រសិទ្ធភាពការងាររបស់អ្នកប្រើប្រាស់។ 

ការតភ្ជាប់សម្រាប់ការគ្រប់គ្រងលើកីឡា និងសុខភាព

ក្រុមហ៊ុន Huawei មានគោលបំណងផ្តល់នូវបទពិសោធន៍ថ្មីសម្រាប់ការគ្រប់គ្រងសុខភាពនៅក្នុងយុគសម័យឌីជីថល។ យើងកំពុងធ្វើការជាមួយអ្នកអភិវឌ្ឍន៍កម្មវិធី, ក្រុមហ៊ុនឧស្សាហកម្មផលិតឧបករណ៍វេជ្ជសាស្រ្ត និងស្ថាប័នវេជ្ជសាស្ត្រជំនាញ ទាំងនៅលើអនឡាញ និង ផ្ទាល់ ដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ី Hardware, កម្មវិធី ប្រព័ន្ធអេកូឡូស៊ី និង ស្ថាប័នសិក្សាជ្រាវស្រាវ ប្រព័ន្ធអេកូឡូស៊ីក្រុមហ៊ុនហួវៃ នៅក្នុងវិស័យកីឡានិងសុខភាព។ 

យើងក៏កំពុងបញ្ចូលគ្នានូវឧបករណ៍វៃឆ្លាតជាមួយសេវាកម្មគ្រប់គ្រងសុខភាព ដើម្បីផ្តល់ជូនអតិថិជននូវសេវាកម្មសុខភាពប្រកបដោយវិជ្ជាជីវៈ 24/7 ។ ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ មនុស្សគ្រប់រូបនឹងទទួលបាន អ្នកឯកទេសគ្រប់គ្រងសុខភាពផ្ទាល់ខ្លួន ហើយនិងអាចគ្រប់គ្រងសុខភាពរបស់ពួកគេយ៉ាងសកម្មថែមទៀតផង។

 

HUAWEI WATCH 3 ស៊េរី ជានាឡិកាឆ្លាតវៃលំដាប់កំពូល ទ្រទ្រង់ការសន្ទនាឯករាជ្យ។ វាអនុញាតឲ្យអ្នកអាចហៅទូរស័ព្ទចេញចូលបាន និងថែមទាំងអាចស្តាប់តន្ត្រី ដោយប្រើប្រាស់លេខទូរស័ព្ទ និងគម្រោងអ៊ីនធឺណែត ដូចគ្នាទៅនឹងស្មាតហ្វូនរបស់អ្នក។ បំពាក់នូវកញ្ចក់អេក្រង់កោង និង ស្រោមដែកអ៊ីណុក 316L នាឡិកាដៃទំនើបនេះភ្ជាប់មកជាមួយ 3D rotating crown ជំនាន់ថ្មី ដែលអាចដឹងពីកម្រិតនៃសម្ពាធផ្សេងៗគ្នានិងផ្តល់នូវការឆ្លើយតបរហ័ស ធ្វើឲ្យនាឡិកាមានផាសុកភាពក្នុងការពាក់និងងាយស្រួលប្រើប្រាស់។

 

ជាមួយគ្នានេះដែរ នាឡិកាឆ្លាតវៃ HUAWEI WATCH 3 ស៊េរី គឺជាជំនួយការខាងផ្នែកកីឡានិងសុខភាពផ្ទាល់ខ្លួនរបស់អ្នក។ វាដើរតួជាអ្នកគ្រប់គ្រងសុខភាពនិងកីឡា ដែលមានមុខងារហាត់ប្រាណជាង100 ប្រភេទ។ បន្ថែមលើមុខងារត្រួតពិនិត្យសុខភាពទូលំទូលាយសម្រាប់ជាព័ត៌មានផ្ទាល់ខ្លួន ឥឡូវនេះនាឡិកាឆ្លាតម៉ូដែលថ្មីនេះអាចតាមដានសីតុណ្ហភាពស្បែកថ្មី ជាមួយនឹងឧបករណ៏សីតុណ្ហភាពដែលមានភាពជាក់លាក់ខ្ពស់។ វាក៏មានមុខងារសម្គាល់នៃការខ្សោយរកដួល និង SOS  ដូច្នេះអ្នកប្រើប្រាស់អាចដឹងព័ត៌មានទិន្នន័យសុខភាពរបស់ពួកគេបានទាន់ពេលវេលា។

 

តភ្ជាប់ដើម្បីការកម្សាន្តកាន់តែប្រសើរឡើង 

ក្រុមហ៊ុន Huawei ប្រើបច្ចេកវិទ្យាចែករំលែក ដើម្បីផ្តល់នូវបទសោធន៍នៃការកម្សាន្ត គ្រប់សេណារីយ៉ូទាំងអស់ដោយមិនចាំបាច់ប្រើខ្សែ ពោលគឺទ្រទ្រង់សមាហរណកម្មនៃ សំឡេង, វីដេអូ  ហើយនិង ពហុឧបករណ៍ ដែលរាប់បញ្ចូលទាំង ការតភ្ជាប់ឧបករណ៍2 ក្នុងពេលតែមួយ សម្រាប់កាស, ងាយស្រួលផ្លាស់ប្តូរការបន្លឺសំឡេងរវាង ឧបករណ៍នឹងឧបករណ៍ ហើយនិង HUAWEI ផ្តួបនឹងអេក្រង់ monitor។ ទាំងអស់នេះគឺអាចធ្វើទៅបានជាមួយឧបករណ៍របស់ក្រុមហ៊ុន Huawei ដូចជាកាសឥតខ្សែ, ឧបករណ៍បំពងសំឡេងឆ្លាតវៃ, Huawei Vision, ស្មាតហ្វូន, កុំព្យូទ័រនិងថេប្លេត។

កាសឥតខ្សែ HUAWEI FreeBuds 4 មិនត្រឹមតែមានសមត្ថភាពកាត់បន្ថយសំឡេងខ្យល់ សំឡេងរំខាននិងធ្វើឲ្យងាយស្រួលពាក់នឹងត្រចៀកតែប៉ុណ្ណោះទេ ថែមទាំង ផ្តល់នូវគុណភាពសំឡេងលាន់លឺច្បាស់ល្អ និងងាយស្រួលក្នុងការតភ្ជាប់ថែមទៀតផង។ HUAWEI FreeBuds 4 មានទំងន់តែ 4.1 ក្រាមប៉ុណ្ណោះក្នុងម្ខាងៗ គឺវាស្រាលងាយស្រួលពាក់ប្រើប្រាស់ដោយមិនមានអារម្មណ៍ថាធ្ងន់។ 

 

ដើម្បីបង្កើនការកម្ចាត់សំឡេងរំខានមាឲ្យកាន់តែមានប្រសិទ្ធិភាពក្នុងសេណារីយ៉ូដោយឡែកពីគ្នា កាសឥតខ្សែ HUAWEI FreeBuds 4 ប្រើបច្ចេកវិទ្យាកម្ចាត់សំឡេងរំខាន Adaptive Ear Matching (AEM) ហើយក៏ជាក៏ជាកាសឥតខ្សែ open-fit ដំបូងគេបង្អស់នៅក្នុងឧស្សាហកម្ម។ នៅពេលមុខងារកម្ចាត់សំឡេងរំខានត្រូវបានបើក នោះកាសឥតនឹងប្តូរទំហំប៉ុននឹងទម្រង់ត្រចៀករបស់អ្នកប្រើប្រាស់នីមួយៗដោយស្វ័យប្រវត្តិ មានប្រសិទ្ធភាពអាចកម្ចាស់សំឡេងរំខានបានយ៉ាងល្អបំផុត។ បើនិយាយពីគុណភាពសំឡេង HUAWEI FreeBuds 4 ប្រើនូវ Liquid Crystal Polymer(LCP) ដែលអាចផ្តល់នូវគុណភាពសំឡេងខ្ពស់ លាន់លឺច្បាស់លម្អិតល្អ។ 

 

HUAWEI FreeBuds 4 ទ្រទ្រង់ការភ្ជាប់ឧបករណ៍ពីរក្នុងពេលតែមួយ អាចអនុញាតឲ្យអ្នកប្រើប្រាស់ទទួលបាននូវបទពិសោធន៍កម្សាន្តដ៏អស្ចារ្យ។ មិនថាវាជាស្មាតហ្វូនហួវៃ, ថេប្លេត, កុំព្យូទ័រ, នាឡិកាវៃឆ្លាត, ឬ HUAWEI Vision ឬក៏ឧបករណ៍ឆ្លាតវៃផ្សេងទៀត ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android, iOS ឬ Windows ក៏ដោយក៏ឧបករណ៍ទាំងពីរនោះ អាចភ្ជាប់ទៅនឹង HUAWEI FreeBuds 4 ក្នុងពេលដំណាលគ្នាបាន។ វាអនុញ្ញាតឲ្យអ្នកប្រើរីករាយជាមួយតន្ត្រីឬរឿងដែលពួកគេចូលចិត្តដោយមិនខកខានការខល។ នៅពេលមានទូរស័ព្ទខលមក នោះសំឡេងតន្ត្រីរឺកម្មវិធីនឹងត្រូវបានផ្អាក ដោយប្តូរទៅជាការខលចូលវិញ។

លើសពីនេះទៀត HUAWEI MateView GT គឺជា monitor កោងដំបូងគេរបស់ក្រុមហ៊ុន Huawei ត្រូវម៉ាច់សម្រាប់ការលេងនិងការប្រកួតហ្គេម ។ វាមានអេក្រង់កោងទំហំ  34” ជាមួយនឹង165ហឺត ដែលមានសមាមាត្រអេក្រង់ 21:9 និងគុណភាពបង្ហាញ 3440×1440 ។ វាក៏រួមបញ្ចូលនូវការរចនាច្នៃប្រឌិតថ្មីដូចជា SoundBar ដើម្បីបង្កើនភាពរីករាយនៃការលេងហ្គេមនិងបង្កើតនូវបទពិសោធន៍នៃការកម្សាន្តដ៏រីករាយសម្រាប់អ្នកលេង។

HUAWEI nova 8i ស្មាតហ្វូនស្រស់ឆើតឆាយនិងសមត្ថភាពខ្លាំងអស្ចារ្យ

ក្រុមហ៊ុន HUAWEI ក៏បាននាំយកនូវស្មាតហ្វូនស៊េរីថ្មីគឺ HUAWEI nova 8i សម្រាប់អ្នកប្រើប្រាស់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។ HUAWEI nova ស៊េរី មានគោលដៅ ក្លាយទៅជាស្មាតហ្វូនដែលយុវវ័យចូលចិត្តបំផុត។ ក្រុមរចនា ក្រុមស្រាវជ្រាវនិងអភិវឌ្ឍន៍របស់ក្រុមហ៊ុនហួវៃ បានរួមបញ្ចូលគ្នានូវចំណង់ចំណូលចិត្តនៃភាពស៊ីវិល័យនិងបច្ចេកវិទ្យា ដើម្បីបង្កើតនូវផលិតផលកាន់តែច្រើន ដែលមានទាំងភាពស្រស់ស្អាត និងសមត្ថភាពខ្លាំងអស្ចារ្យ ដែលអាចជួយជម្រុងឲ្យ HUAWEI nova ស៊េរី ក្លាយជាស្មាតហ្វូនផ្តល់នូវសេចក្តីរីករាយនិងជាទីពេញចិត្តរបស់អ្នកប្រើប្រាស់ដែលមិនអាចខ្វះបាន។

 

HUAWEI nova 8i មានរូបរាងស្លីម សមាមាត្រតួខ្លួនល្អឥតខ្ចោះ។ វាត្រូវបានបំពាក់ដោយអេក្រង់ទំហំ 6.67” ប្រភេទ Huawei bezel-less ។ សូមអរគុណដល់ដំណើរការ NCVM (non-conductive vacuum metallization) ដោយផ្នែកតួខាងក្រោយរបស់ទូរស័ព្ទមានភាពស្រស់ស្អាតនិងការរចនារាងកោង 4D រលើបរលោងតែម្តង។ វានាំមកនូវបទពិសោធន៍ចុងក្រោយសម្រាប់អ្នកប្រើប្រាស់ មានបំពាក់នូវប្រព័ន្ធកាមេរ៉ាខាងក្រោយ4គ្រាប់ ដែលមានកាមេរ៉ាមេ 64MP កម្រិតបង្ហាញរូបភាពកម្រិតខ្ពស់ ផ្តល់នូវបទពិសោធន៍ថតរូបសម្រាប់អ្នកប្រើប្រាស់យុវវ័យ។ លើសពីនេះទៀត HUAWEI nova 8i ក៏ទ្រទ្រង់នូវបច្ចេកវិទ្យាសាកថ្មលឿនដូចរន្ទះ 66W HUAWEI SuperCharge ផងដែរ ដោយចំណាយពេលត្រឹមតែ 38 នាទីប៉ុណ្ណោះសម្រាប់ការសាកថ្មពេញ។

ក្រុមហ៊ុនហួវៃ នឹងបន្តបង្កើតនូវហាង Showroom និង អនឡាញ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក 

ទន្ទឹមនឹងការនាំយកផលិតផលលំដាប់កំពូលថ្មីចំនួន 6 ចូលក្នុងទីផ្សារអាស៊ីប៉ាស៊ីហ្វិក ក្រុមហ៊ុន Huawei ក៏បានប្រកាសនៅឯពិធីសម្ពោធនេះ ថាខ្លួននឹងបន្តអភិវឌ្ឍទាំងយុទ្ធសាស្ត្រលក់រាយនិងតាមអ៊ីនធឺណេត រួមទាំងហាងShowroom របស់ Huawei និងបណ្តាញពាណិជ្ជកម្មអេឡិចត្រូនិច ដើម្បីនាំមកជូនអតិថិជន នូវបទពិសោធន៍ទិញទំនិញកាន់តែប្រសើរនិងងាយស្រួលជាងមុន។ក្រុមហ៊ុន Huawei បានបើកហាងលក់ Showroom របស់ខ្លួន នៅក្នុងប្រទេសជាច្រើនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

 

បច្ចុប្បន្ននេះមានហាង Huawei showroom ចំនួន 110+ នៅប្រទេសម៉ាឡេស៊ី, 80+ នៅថៃ, 140+ នៅហ្វីលីពីននិង 30+ នៅឥណ្ឌូនេស៊ី។ ហាង Huawei Showroom សរុបច្រើនជាង 400+ មានទីតាំងស្ថិតនៅក្នុងផ្សារទំនើបដែលមានប្រជាប្រិយបំផុតប្រចាំតំបន់ផ្សេងៗគ្នាដែលត្រៀមបម្រើជូនអតិថិជន។នៅក្នុងហាង Huawei Showroom អ្នកប្រើប្រាស់អាចទទួលបានបទពិសោធន៍ស្មាតហ្វូនស៊េរីចុងក្រោយបង្អស់របស់ក្រុមហ៊ុន Huawei ក៏ដូចជា monitor កុំព្យូទ័រ ថេប្លេត, វ៉ែនតា និងឧបករណ៍បំពងសំឡេង។

 

ក្រុមហ៊ុន Huawei រំពឹងថានឹងផ្តល់ជូនអតិថិជននូវបទពិសោធន៍នៃការទិញទំនិញដែលមានភាពងាយស្រួល, ដោយផ្ទាល់និងអាចឱ្យពួកគេទទួលបានបទពិសោធន៍នៃ AI Life។លើសពីនេះទៀតក្រុមហ៊ុន Huawei បានប្រឹងប្រែងយ៉ាងខ្លាំងដើម្បីពង្រីកបណ្តាញទីផ្សារអនឡាញ និងសេវាកម្ម O2O ។ បច្ចុប្បន្នអតិថិជននៅប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន អាចទិញផលិតផលហួវៃ យ៉ាងងាយស្រួលតាមរយៈអនឡាញ, ហាងហួវៃ និងបណ្តាញអនឡាញរបស់ភាគីទី3 ដូចជា Lazada, Shopee -ល-។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន