Motorola Edge Plus ប្រកាសជាផ្លូវការនៅក្នុងប្រទេសឥណ្ឌាជាមួយតម្លៃជិតមួយពាន់ដុល្លារ ពិតជាថ្លៃគួរសម្យ

រយៈពេលជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុន Motorola ត្រូវបានគេមើលឃើញថា បានផ្តោតនៅលើស្មាតហ្វូនថ្នាក់ថវិការ និងស្មាតហ្វូនថ្នាក់កណ្តាលជាជាងស្មាតហ្វូន Flagships។ ប៉ុន្តែនៅក្នុងឆ្នាំនេះ ក្រុមហ៊ុននេះ ហាក់បីជាចង់វិលត្រឡប់ទៅកាន់ស្មាតហ្វូនថ្នាក់ប្រណិតវិញជាមួយនឹងការបង្ហាញវត្តមាននៅនៅក្នុងប្រទេសឥណ្ឌា ដែលជាទីផ្សារស្មាតហ្វូនចំណាត់ថ្នាក់ទី 2 ធំបំផុតរបស់ពិភពលោកវិញ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមការបញ្ជាក់របស់បណ្តាញផ្សព្វផ្សាយឥណ្ឌា បាននិយាយថា ក្រុមហ៊ុន Motorola បានបង្ហាញចេញជាផ្លូវការនូវស្មាតហ្វូន Motorola Edge Plus នៅក្នុងប្រទេសឥណ្ឌាហើយ ជាមួយនឹងតម្លៃ  Rs. 74,999 ស្មើរនិង 991 ដុល្លារ  ដែលនេះគឺជាស្មាតហ្វូន Flagship ដំបូងបំផុតរបស់ក្រុមហ៊ុននេះចាប់តាំងពីការបង្ហាញនូវស្មាតហ្វូន Moto Z2 Force នៅក្នុងប្រទេសឥណ្ឌា កាលពីខែកុម្ភៈ ឆ្នាំ 2018 កន្លងទៅ។

ស្មាតហ្វូន Motorola Edge+ នេះ គឺមានគែមកោង។ ក្រុមហ៊ុននេះអះអាងថា អេក្រង់នេះ គឺមានកម្រិតកោងដល់ទៅ 90 ដឺក្រេ។ ខណៈពេលដែលគែមកោងរបស់ស្មាតហ្វូននេះមានភាពទាក់ទាញខ្លាំងបំផុតនោះ វាក៏មានប៊ូតុងដែលមានគោលដៅសម្រាប់ការលេងហ្គេមផងដែរ។ អេក្រង់របស់ស្មាតហ្វូននេះគឺមានទំហំ  6.7-inch FHD+ OLED ដែលមានការទ្រទ្រង់ទៅលើកម្រិត  90Hz refresh rate, DCI-P3 color gamut និង HDR10+ ផងដែរ។ ស្មាតហ្វូននេះគឺមានប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ និងរន្ធប្រហោងមួយគ្រាប់នៅលើអេក្រង់នៅគែមផ្នែកខាងលើខាងឆ្វេងរបស់វា។

បើនិយាយអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ Motorola Edge Plus នេះគឺប្រើប្រាស់នូវបន្ទះឈីប  Snapdragon 865 5G processor ចុងក្រោយបំផុតជាមួយនឹងរ៉េមទំហំ 12GB LPDDR5 RAM និងម៉េមូរីទំហំ  256GB UFS 3.0 storage ។ ក្រុមហ៊ុន Motorola គឺផ្តល់នូវទំហំមួយប៉ុណ្ណោះក្នុងការជ្រើសរើស។ ស្មាតហ្វូន Motorola Edge+ នេះគឺមានកាមេរ៉ា ៣ គ្រាប់ដែលមានទំហំ Samsung HMX 108MP f/1.8 sensor ជាមួយនឹងមុខងារ OIS និង 16MP f/2.2 ultra-wide-angle និង  8MP telephoto sensor ជាមួយនឹង  3x optical zoom ។សេនស័រខាងមុខរបស់ស្មាតហ្វូននេះគឺមានទំហំ 25MP sensor ។

ស្មាតហ្វូននេះ មានថាមពលថ្មទំហំ  5000mAh ជាមួយនឹងបច្ចេកវិទ្យា 18W wired charging និង 15W wireless charging។ Motorola Edge Plus ដំណើរការនូវ Android 10 ហើយនិងអាចអាប់ដេតបានដល់ទៅ Android 12។ Motorola Edge+ នេះគឺមានតម្លៃ Rs. 74999 ($991) នៅក្នុងប្រទេសឥណ្ឌាសម្រាប់ទំហំ 12GB RAM និង 256GB storage ។វាមានពីរពណ៌គឺ Smoky Sangria និង Thunder Grey ។ ស្មាតហ្វូននេះនឹងដាក់លក់នៅថ្ងៃទី 26 ខែឧសភាខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ព្រឹត្តិការណ៌ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា ឆ្នាំ 2024 រយៈពេល 3 ថ្ងៃ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ

ព្រឹត្តិការណ៌ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា ឆ្នាំ 2024 រយៈពេល 3 ថ្ងៃ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ

ដោយ ប៉េងលីន
Geely Galaxy E5 រថយន្តអគ្គិសនី Compact Electric SUV ស៊េរីថ្មី សាកពេញម្តង អាចបើកបរបាន 2,000 គីឡូម៉ែត្រ

Geely Galaxy E5 រថយន្តអគ្គិសនី Compact Electric SUV ស៊េរីថ្មី សាកពេញម្តង អាចបើកបរបាន 2,000 គីឡូម៉ែត្រ

ដោយ ប៉េងលីន
BYD Leopard 8 រថយន្ត SUV ស៊េរីថ្មីដែលមានកំលាំង 939 សេះ នឹងចេញលក់នៅទីផ្សារប្រទេសចិនឆាប់ៗខាងមុខនេះ

BYD Leopard 8 រថយន្ត SUV ស៊េរីថ្មីដែលមានកំលាំង 939 សេះ នឹងចេញលក់នៅទីផ្សារប្រទេសចិនឆាប់ៗខាងមុខនេះ

ដោយ ប៉េងលីន
iPhone 16 Pro អាចនឹងមានកម្រិតពន្លឺអេក្រង់ខ្ពស់ជាង iPhone 15 Pro ប្រមាណ 20%

iPhone 16 Pro អាចនឹងមានកម្រិតពន្លឺអេក្រង់ខ្ពស់ជាង iPhone 15 Pro ប្រមាណ 20%

ដោយ ប៉េងលីន
Qualcomm និយាយថា ខ្លួននឹងមិនរំពឹងប្រាក់ចំណូលពី Huawei ទៀតនោះទេចាប់តាំងពីឆ្នាំ 2024 នេះ

Qualcomm និយាយថា ខ្លួននឹងមិនរំពឹងប្រាក់ចំណូលពី Huawei ទៀតនោះទេចាប់តាំងពីឆ្នាំ 2024 នេះ

ដោយ ប៉េងលីន
IM L6 រថយន្តអគ្គិសនីដំបូងគេ ដែលបំពាក់អាគុយ Semi-Solid មានសមត្ថភាពបើកបរបានជាង 1,000 គីឡូម៉ែត្រ

IM L6 រថយន្តអគ្គិសនីដំបូងគេ ដែលបំពាក់អាគុយ Semi-Solid មានសមត្ថភាពបើកបរបានជាង 1,000 គីឡូម៉ែត្រ

ដោយ ប៉េងលីន