no-alternative title
no-alternative title

ចិនកំពុងត្រៀមធ្វើស៊ី Apple និង Qualcomm រួមនឹងក្រុមហ៊ុនធំៗជាច្រើនទៀតរបស់អាមេរិកវិញហើយ ដើម្បីសងសឹកអោយក្រុមហ៊ុន Huawei

បន្ទាប់ពីក្រុមហ៊ុន Huawei ត្រូវបានបញ្ចូលទៅក្នុងបញ្ជីខ្មៅ  ‘Entity List’ របស់សហរដ្ឋអាមេរិកកាលពីឆ្នាំមុននេះ។ បានបង្ខំឱ្យក្រុមហ៊ុនជាច្រើនរបស់អាមេរិក បញ្ឈប់អាជីវកម្មរបស់ខ្លួនជាមួយក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់ចិន។ ឥឡូវនេះ បន្ទាប់ពីរយៈពេលមួយឆ្នាំ នៃការហាមឃាត់នោះ គឺត្រូវបានពង្រីកបន្ថែមទៀតហើយសម្រាប់មួយឆ្នាំទៀតបន្ថែមលើផែនការដែលនឹងកាត់ផ្តាច់ក្រុមហ៊ុន Huawei ពីក្រុមហ៊ុនផ្គត់ផ្គង់បន្ទះឈីបសកល ក្នុងនោះមានដូចជាក្រុមហ៊ុន TSMC ជាដើម។ ដើម្បីទប់ទល់នឹងវិធានការដ៏ឃោរឃៅទាំងនេះ ប្រទេសចិន បានត្រៀមខ្លួនជាស្រេចនូវ“ បញ្ជីឈ្មោះអង្គភាពដែលមិនអាចជឿទុកចិត្តបាន” រួចហើយ នេះ បើយោងតាមរបាយការណ៍របស់សារព័ត៌មាន Global Times ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បញ្ជីឈ្មោះអង្គភាពដែលមិនគួរទុកចិត្តរបស់ក្រសួងពាណិជ្ជកម្មចិន (MOFCOM) នឹងរួមបញ្ចូល“ អង្គការបរទេស បុគ្គល និងក្រុមហ៊ុនជាច្រើនដែលរារាំង ឬបិទខ្សែសង្វាក់ផ្គត់ផ្គង់ ឬចាត់វិធានការរើសអើងចំពោះហេតុផលមិនមែនពាណិជ្ជកម្មដែលសកម្មភាពទាំងនេះបង្កគ្រោះថ្នាក់ដល់អាជីវកម្មរបស់ក្រុមហ៊ុនចិន ក៏ដូចជាអ្នកប្រើប្រាស់សកល និងក្រុមហ៊ុនជាច្រើនផងដែរ” ។ ក្រុមហ៊ុន ដែលបានចុះបញ្ជីនឹងត្រូវប្រឈមនឹងវិធានការច្បាប់ និងរដ្ឋបាលដែលចាំបាច់ ហើយសាធារណៈជនចិនក៏នឹងត្រូវបានព្រមានប្រឆាំងនឹងក្រុមហ៊ុន ដើម្បីកាត់បន្ថយហានិភ័យផងដែរ។ រដ្ឋាភិបាលចិន កំពុងផ្តោតលើក្រុមហ៊ុនអាមេរិកជាច្រើនខាងក្រោមនេះដែលពឹងផ្អែកភាគច្រើនលើប្រទេសចិន។

•Apple

•Qualcomm

•Cisco

•Boeing

បញ្ហាសម្រាប់ក្រុមហ៊ុន Huawei ចាប់ផ្តើមប្រមូលផ្ដុំគ្នានៅដើមឆ្នាំ 2018 នៅពេលដែលក្រុមហ៊ុន AT&T បានទម្លាក់ចោលនូវផែនការលក់ស្មាតហ្វូន Mate 10 Pro ដោយសារមានសម្ពាធពីរដ្ឋាភិបាលអាមេរិក។ ក្រោយមកទៀតការដាស់តឿនពី FBI, CIA, NSA និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកចំនួន 3 ផ្សេងទៀត ឱ្យបញ្ឈប់ការប្រើប្រាស់ ឬទិញផលិតផលពីក្រុមហ៊ុន Huawei និង ZTE។ ក្រុមហ៊ុនទាំងនេះ ក្រោយមកត្រូវបានហាមឃាត់មិនឱ្យផ្គត់ផ្គង់ឧបករណ៍ទូរគមនាគមន៍សម្រាប់ហេដ្ឋារចនាសម្ព័ន្ធទៅលើបច្ចេកវិទ្យា 5G នោះទេ។ មន្រ្តីសហរដ្ឋអាមេរិកថែមទាំងបានព្រមានប្រទេសដទៃទៀតឱ្យចៀសវាងការប្រើប្រាស់បច្ចេកវិទ្យាទាំងពីរម៉ាកនេះផងដែរ។

 

បន្ទាប់មកនៅខែឧសភាឆ្នាំ 2019 ទីបំផុតក្រុមហ៊ុន Huawei ត្រូវបានដាក់បន្ថែមទៅក្នុង“ បញ្ជីខ្មៅ” ហើយវាធ្វើអោយក្រុមហ៊ុននេះបាត់បង់អាជ្ញាប័ណ្ណ GMS (Google Mobile Services) របស់ខ្លួនផងដែរ។ ចាប់តាំងពីពេលនោះមកការលក់ស្មាតហ្វូនយីហោ Huawei និង Honor មានបញ្ហានៅទូទាំងពិភពលោក ប៉ុន្តែវាបានកើនឡើងខ្ពស់នៅក្នុងប្រទេសចិន។ ក្រុមហ៊ុន Huawei បានអភិវឌ្ឍទៅលើប្រព័ន្ធប្រតិបត្តិការ HMS (Huawei Mobile Services) ដើម្បីបំពេញចន្លោះប្រហោងដែលនៅសល់ពីប្រព័ន្ធប្រតិបត្តិការ GMS សម្រាប់ទីផ្សារពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ AppGallery របស់ក្រុមហ៊ុននៅតែខ្វះកម្មវិធីដែលប្រើប្រាស់ជាច្រើន ហើយអ្នកប្រើប្រាស់ភាគច្រើនពឹងផ្អែកលើកម្មវិធី Google Apps គឺមិនមាននៅលើស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Huawei / Honor ទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Canon EOS R6 Mark III បំពាក់សិនស័រទំហំធំ 32.5MP អាចថតវីដេអូបាន 7K ដាក់សម្ពោធនៅកម្ពុជា ជាមួយតម្លៃ...

Canon EOS R6 Mark III បំពាក់សិនស័រទំហំធំ 32.5MP អាចថតវីដេអូបាន 7K ដាក់សម្ពោធនៅកម្ពុជា ជាមួយតម្លៃ...

ដោយ ប៉េងលីន
Ford Territory 2026 ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត

Ford Territory 2026 ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត

ដោយ ប៉េងលីន
រីករាយបុណ្យនៃក្តីស្រឡាញ់ ជាមួយប្រូម៉ូសិនពិសេសពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ

រីករាយបុណ្យនៃក្តីស្រឡាញ់ ជាមួយប្រូម៉ូសិនពិសេសពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ

ដោយ ប៉េងលីន
BYD Atto 3 Evo ថ្មីដំណើរការដោយប្រព័ន្ធ 4WD គាំទ្រដោយប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន

BYD Atto 3 Evo ថ្មីដំណើរការដោយប្រព័ន្ធ 4WD គាំទ្រដោយប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន

ដោយ ប៉េងលីន
រូបភាពផ្លូវការណ៌ Galaxy S26 ត្រូវបានទម្លាយចេញបន្ទាប់ពី Galaxy S26 Ultra

រូបភាពផ្លូវការណ៌ Galaxy S26 ត្រូវបានទម្លាយចេញបន្ទាប់ពី Galaxy S26 Ultra

ដោយ ប៉េងលីន
Xiaomi YU7 Max ត្រូវបានគេប្រទះឃើញបើកបរជាលើកដំបូងនៅលើមហាវិថីមួយក្នុងរដ្ឋ California សហរដ្ឋអាមេរិក

Xiaomi YU7 Max ត្រូវបានគេប្រទះឃើញបើកបរជាលើកដំបូងនៅលើមហាវិថីមួយក្នុងរដ្ឋ California សហរដ្ឋអាមេរិក

ដោយ ប៉េងលីន