ព័ត៌មានផ្លូវការ៖ Samsung Galaxy Fold 2 នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ “Galaxy Unpacked” Galaxy Note 20 Series នៅថ្ងៃទី 05 ខែក្រោយនេះ

រយះពេលប៉ុន្មានថ្ងៃមកនេះមានរបាយការណ៍ជាច្រើនបាននិយាយពីស្មាតហ្វូនអេក្រង់បត់ជំនាន់ទីពីររបស់ Samsung គឺ Galaxy Z Fold 2 ឬ Fold 2។ ដោយក្នុងរបាយការណ៍ខ្លះបានលើកឡើងថា Samsung Galaxy Fold 2 នឹងមិនបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ “Galaxy Unpacked” របស់កំពូលស្មាតហ្វូន Galaxy Note 20 Series នៅថ្ងទី 05 ក្នុងខែសីហាខែក្រោយនេះទេ។ ប៉ុន្តែពីរបីថ្ងៃបន្ទាប់លោក Ross Young ដែលជាប្រឹក្សាផ្នែកចង្វាក់ផ្គត់ផ្គង់បន្ទះអេក្រង់ ឬហៅថា “Display Supply Chain Consultant” បានធ្វើការបញ្ជាក់ថាទូរស័ព្ទ Galaxy Fold 2 ពិតជាត្រូវបង្ហាញខ្លួននៅថ្ងៃទី 05 ខែសីហាជាមួយ Galaxy Note 20 Series យ៉ាងពិតប្រាកដ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទោះបីជាស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនេះមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់ការដឹកជញ្ជូនរហូតដល់ខែតុលាក្នុងឆ្នាំនេះក្តី។ ហើយឥលូវនេះក្រុមហ៊ុន Samsung ផ្ទាល់ក៏បានបញ្ចេញវីដេអូ teaser ខ្លីថ្មីមួយដែលបង្ហាញពីព្រឹត្តិការណ៍  Galaxy Unpacked នៅថ្ងៃទី 05 ខែសីហា។ ហើយនៅក្នុងវីដេអូថ្មីនេះបានបង្ហាញពីតម្រុយនៃការបង្ហាញខ្លួនស្មាតហ្វូន Galaxy Z Fold 2 ឬ Fold 2។ ក្នុងវីដេអូថ្មីរយះពេល 12 វិនាទីគឺមានភាពស្រដៀងគ្នានឹងវីដេអូ teaser ដែលបានបង្ហាញចេញកាលពីដើមខែនេះ។ ដោយក្នុងវីដេអូនេះបានបង្ហាញពីដំណក់ពណ៌ទងដែងបានបំលែងទៅជារូបមេអំបៅ។ ហើយរូបមេអំបៅគឺជារូបភាពតាំងអេក្រង់ដើម (Original Wallpaper) របស់ Galaxy Fold ជំនាន់ដំបូង។ 

បើតាមប្រភពព័ត៌មានដែលបានបែកធ្លាយជាហូរជាហែរបាននិយាយថាស្មាតហ្វូនអេក្រង់បត់ Samsung Galaxy Z Fold 2 ឬ Fold 2 នឹងបំពាក់អេក្រង់លាតទំហំ 7.59 អ៊ីង foldable AMOLED Display ជាមួយកម្រិត refresh 120Hz និងទ្រទ្រង់កម្រិតរីសូលូហ្ស៊ិន 2213 x 1689px រីឯអេក្រង់ខាងក្រៅរបស់វាមានទំហំ 6.23 អ៊ីង។ ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនេះបំពាក់នូវបន្ទះឈីប Snapdragon 865+ មានល្បឿនរត់ដល់ 3.09GHz ភ្ជាប់ដោយរ៉េមទំហំ 12GB និងអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនទំហំ 512GB។ Galaxy Fold 2 នឹងមានថ្មទំហំ  4,365mAh។ សម្រាប់កាមេរ៉ាវិញ Fold 2 ត្រូវបានដឹងថានឹងដំឡើងនូវប្រព័ន្ធកាមេរ៉ាចំនួន 3 គ្រាប់ដែលមានលែនចាប់រូបភាពដើមទំហំ 64MP។  បើផ្អែកទៅលើគុណសម្បត្តិដែលបានបែកធ្លាយខាងលើគេអាចទស្សន៍ទាយបានថា Galaxy Fold 2 នឹងកើនតម្លៃថ្ងៃជាងជំនាន់ទីមួយទីមួយ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍