ឈីប Apple A14 Bionic ដែលប្រើលើ iPhone 12 Series មានពិន្ទុខ្ពស់ជាងឈីបជំនាន់មុនៗ នេះបើយោងតាមការបង្ហាញលើកម្មវិធី Geekbench 5

បណ្តាញតេស្តសមត្ថភាពកំលាំងម៉ាស៊ីនស្មាតហ្វូន Geekbench បានធ្វើការសាកល្បង និងបានបង្ហាញពិន្ទុឈីបដែលប្រើនៅលើស្មាតហ្វូនជាច្រើនកន្លងមក។ ហើយជាមួយគ្នានេះដែរ Geekbench ក៏បានធ្វើការបង្ហាញចេញនូវលទ្ធផលពិន្ទុឈីបជំនាន់ថ្មី A14 Bionic របស់ Apple ផងដែរ។ ហើយលទ្ធផលនៅលើកម្មវិធី Geekbench 5 បានបង្ហាញថាពិន្ទុរបស់ឈីប A14 Bionic គឺទទួលបាន 1583 ពិន្ទុនៅលើ Single-Core  និង 4198 ពិន្ទុនៅលើ Multi-core ហើយបើធៀបទៅនឹងឈីបជំនាន់មុនគឺ A13 Bionic ឃើញថាលទ្ធផលពិន្ទុគឺខ្ពស់ជាងដោយពិន្ទុឈីប A13 Bionic គឺមានពិន្ទុ 1329  និង 3468  រីឯកំពូលឈីប  Qualcomm Snapdragon 865 គឺមានពិន្ទុ 930 (single-core)  និង 3495 ពិន្ទុ (multi-core)។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់កំពូលឈីបជំនាន់ថ្មី Apple A14 Bionic នេះត្រូវបានផលិតឡើងដោយក្រុមហ៊ុន TSMC របស់អាមេរិកលើស្តង់ដារថ្មី 5nm Processor node ដែលមានបណ្តុំសមាសភាគ transistors ចំនួន 11.8 ពាន់លានបើធៀបនឹង A13 Bionic 7nm ដែលមានចំនួន 8.5 ពាន់លាន transistors ប៉ុណ្ណោះ។ ហើយផ្ទៃបង្គុំ transistor ក្នុងឈីប A14 Bionic មាន 173 លាន transistors លើផ្ទៃតូចបំផុតត្រឹម 1mm2  បើធៀបនឹង A13 Bionic គឺមានចំនួន 96.5 លាន transistors ក្នុង 1mm2។ ដូចនេះ A14 Bionic 5nm គឺមានប្រតិបត្តិការលឿនជាងមុនប្រហែល 75% និងប្រើប្រាស់ថាមពលថ្មតិចជាងមុនផងដែរ។ ឧបករណ៍ iDevices របស់ Apple ដំបូងគេដែលប្រើប្រាស់ឈីប 14 Bionic 5nm គឺជំនាន់ទី 4 របស់ iPad Air ដែលក្រុមហ៊ុនបានប្រាស់ចេញកាលពីពាក់កណ្តាលខែកញ្ញា ហើយឧបករណ៍បន្ទាប់ទៀតគឺស្រឡាយ iPhone 12 Series 2020។ 

ឈីបជំនាន់ថ្មី A14 Bionic ប្រើប្រាស់នូវអង្គគណនាចំនួន 6-core ដែល 2-Core សម្រាប់អូសការងារធ្ងន់ៗ និង 6-core ផ្សេងទៀតសម្រាប់អូសការងារល្មមៗទូទៅ។ ឈីបនេះក៏ប្រើនៅប្រព័ន្ធ Fast Neural Engine (FNE) ផងដែរសម្រាប់មុខងារ Machine Learning ដែលមានចំនួន 16-core ហើយចំនួននេះគឺស្មើរពីរដងប្រើធៀបនឹងឈីប A13 Bionic។ បន្ថែមពីនេះ A14 Bionic ក៏មានភ្ជាប់មកជាមួយអង្គក្រាហ្វិចជំនាន់ថ្មីរបស់ Apple ផងដែរគឺ 4-core GPU៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍