ស្មាតហ្វូនបត់បានជំនាន់ថ្មី Huawei P50 Pocket ត្រូវបានគេឃើញបង្ហាញខ្លួននៅក្នុងវីដេអូថ្មីមួយ

យោងតាមដំណឹងនាពេលថ្មីៗនេះ បានអោយដឹងថា ក្រុមហ៊ុន Huawei នឹងបង្ហាញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួននោះគឺ P50 Pocket នៅក្នុងពេលឆាប់ៗនេះ។ ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានរូបរាងជាដូចជាគ្រំ Clamshell ដែលមានអេក្រង់អាចបត់បាន។ នៅថ្ងៃនេះ យើងបានឃើញនូវវីដេអូថ្មីមួយដែលមានការបង្ហាញអំពីស្មាតហ្វូន Huawei P50 Pocket ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យើងឃើញថា ស្មាតហ្វូននេះមានពណ៌ខ្មៅ និងអាចបត់បាន។ ស្មាតហ្វូននេះមានរូបរាងតូច និងគែមមូលនៅជ្រុងរបស់វា។សម្រាប់ឡូហ្គោរបស់ក្រុមហ៊ុននេះនៅលើ Hinge ហើយផ្នែកខាងក្រោយរបស់ស្មាតហ្វូនេះគឺមានកាមេរ៉ា 3 គ្រាប់ថែមទៀតផង។ ស្មាតហ្វូន Huawei P50 Pocket នឹងមានបន្ទះឈីប Kirin 9000 និងមានអេក្រង់ 6.85 អ៊ីង ប្រភេទកញ្ចក់ AMOLED។ កាមេរ៉ាខាងក្រោយស្មាតហ្វូនបត់បាននេះ គឺជាមសិនស័ររបស់ Sony IMX766 ដែលមានទំហំ 50 megapixels និងមួយគ្រាប់13 megapixel (ultra-wide) + 8 megapixel (telephoto, 3x optical zoom) sensor។

ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 4100 mAh ជាមួយនឹងបច្ចេកវិទ្យា 66W fast wired charging technology ។ ស្មាតហ្វូន Huawei P50 Pocket ដំណើរការនូវប្រព័ន្ធប្រតិបត្តិការ HarmonyOS 2.1 ហើយវានឹងមានតម្លៃប្រហែលជា $ 1570 ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍