no-alternative title
no-alternative title

Xiaomi 12 Pro ត្រូវបានគេដាក់អោយធ្វើការបញ្ជាទិញមុនបាននៅលើហាង Giztop ជាមួយនឹងតម្លៃ‌ $899

បន្ទាប់ពីប្រកាសពីម្សិលមិញនោះ នៅថ្ងៃនេះ Xiaomi 12 Pro ដែលជាស្មាតហ្វូនជំនាន់ថ្មី គ្រប់គ្នាទន្ទឹងរង់ចាំនោះ ត្រូវបានគេដាក់អោយធ្វើការបញ្ជាទិញមុនបាននៅលើហាង Giztop ជាមួយនឹងតម្លៃ‌ $899។ Xaomi 12 Pro ត្រូវបានក្រុមហ៊ុនធ្វើការវេចខ្ចប់ជាមួយនិងអេក្រង់ទំធំ 6.73 អ៊ីង AMOLED LTPO display មានមុខងារ HDR10+ និងបច្ចេកវិទ្យា Dolby Vision ហើយនឹងមានច្រើនជំរើស គឺរ៉េមទំហំ 8GB និង 12GB  ហើយមេម៉ូរីទំហំ 128GB និង 256GB។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Xiaomi 12 Pro ដំណើរការជាមួយបន្ទះឈីបជំនាន់ចុងក្រោយ Snapdragon 8 Gen1 និងមានកាមេរ៉ាក្រោយចំនួន 3 គ្រាប់ ដែលកាមេរ៉ាគោលមានទំហំ 50MP main camera និងគ្រាប់ទីពីរមានទំហំ 50MP ហើយនិងគ្រាប់ទីបីមានទំហំ 50 MP secondary cameras ដូចគ្នា។ សម្រាប់មុខងារថ្មី ដែលគេមើលឃើញនៅលើស្មាតហ្វូននេះ គឺ Cyber Focus tracking system ដែលមុខងារនេះ គឺនឹងជួយអោយការកាមេរ៉ាអាចចាប់រូបភាពបានលឿន និងរូបភាពច្បាស់។ បន្ថែមពីនេះ ក៏នូវមានមុខងារ Night Mode នៅលើកាមេរ៉ាទាំងបីគ្រាប់ផងដែរ ដូច្នេះ សម្រាប់ការថតរូប លោកអ្នកពិតជាមានការពេញចិត្តពេញថ្លើម នៅគ្រប់ស្ថានការណ៍ទាំងអស់ ជាពិសេសគឺសម្រាប់ការថតរូបដែលមានពន្លឺតិចៗ។ ចំពោះការថតសែលហ្វី ស្មាតហ្វូននេះ មានកាមេរ៉ាមុខទំហំ 32MP ultra-clear។ 

Xiaomi 12 Pro មានថាមពលថ្មទំហំ 4600mAh Li-Po battery និងមានការគាំទ្រដោយកម្លាំងសាក 120W wired fast charging និង 50W wireless charging ហើយនិង 10W reverse charging។ ស្មាតហ្វូននេះ ប្រើប្រាស់នូវបច្ចេកវិទ្យាសាក QC4 / QC3+ / PD3.0 fast charge protocol + MI FC2.0 fast charge ដែលផ្តល់នូវការសាកភ្លើងបានលឿនបំផុត។ ស្មាតហ្វូន Xiaomi 12 Pro មានតួរធ្វើពីកញ្ចក់ និងមានជម្រើសពណ៌ ខ្មៅ ខៀវ ស្វាយ និងពណ៌បៃតងស្រាល។ លោកអ្នកអាចធ្វើការបញ្ជាទិញមុនបាននៅលើហាង Giztop ជាមួយនឹងតម្លៃ‌ $899 សម្រាប់រ៉េមទំហំ 8GB+128GB។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ

OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ

ដោយ ប៉េងលីន
CHANGAN ចេញស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan UNI-T ដែលបង្ហោះនៅក្នុងបណ្តាញសង្គមនាពេលថ្មីៗនេះ

CHANGAN ចេញស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan UNI-T ដែលបង្ហោះនៅក្នុងបណ្តាញសង្គមនាពេលថ្មីៗនេះ

ដោយ ប៉េងលីន
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ដោយ ប៉េងលីន
ស្ងាត់ៗ Mitsubishi ចេញឡាន Hybrid ថ្មី ឌីហ្សាញរូបរាងឡើងម៉ាអេម!

ស្ងាត់ៗ Mitsubishi ចេញឡាន Hybrid ថ្មី ឌីហ្សាញរូបរាងឡើងម៉ាអេម!

ដោយ ប៉េងលីន
Huawei ឈរលេខ 1 នៅលើទីផ្សារចិននៅត្រីមាសទី 2 ដោយបាននាំចេញស្មាតហ្វូនបានជាង 12 លានគ្រឿង

Huawei ឈរលេខ 1 នៅលើទីផ្សារចិននៅត្រីមាសទី 2 ដោយបាននាំចេញស្មាតហ្វូនបានជាង 12 លានគ្រឿង

ដោយ ប៉េងលីន
ក្រុមហ៊ុនសាមសុង មានមោទកភាពចំពោះភាពជោគជ័យរបស់និស្សិតពីវគ្គបណ្ដុះបណ្ដាល Samsung Innovation Campus

ក្រុមហ៊ុនសាមសុង មានមោទកភាពចំពោះភាពជោគជ័យរបស់និស្សិតពីវគ្គបណ្ដុះបណ្ដាល Samsung Innovation Campus

ដោយ ប៉េងលីន