no-alternative title
no-alternative title
no-alternative title

អេក្រង់របស់ Xiaomi 12 គឺជាកញ្ចក់ AMOLED របស់ក្រុមហ៊ុន TCL CSOT ដែលមានបំពាក់មុខងារ 12-bit និងមានល្បឿន 120Hz refresh rate

ខណៈដែលការប្រកាសចេញនូវវត្តមានរបស់ស្មាតហ្វូន Xiaomi 12 Series នឹងប្រារព្ធឡើងនៅថ្ងៃទី 28 ខែធ្នូនេះនោះ ស្រាប់ តែនៅថ្ងៃនេះ ក្រុមហ៊ុន TCL បានចេញមកបញ្ជាក់រឿងមួយថា ខ្លួនគឺជាអ្នកផ្គត់ផ្គង់អេក្រង់សម្រាប់ម៉ូដែលស្តង់ដាររបស់ស្មាត ហ្វូន Xiaomi 12។ ក្រុមហ៊ុន TCL បាននិយាយថា អេក្រង់របស់ស្មាតហ្វូន Xiaomi 12 គឺនឹងប្រើប្រាស់នូវប្រើប្រាស់នូវអេក្រង់ ដែលស្ថិតនៅក្នុង Huaxing T4 production line របស់ខ្លួន។  

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អេក្រង់ TCL Huaxing T4 AMOLED ដែលប្រើជាមួយនឹង Xiaomi 12 នេះ គឺនឹងមានល្បឿន 120Hz refresh rate និង មានបំពាក់នូវបច្ចេកវិទ្យា DC Dimming and 12-bit colour ដែលមានសមត្ថភាពអាចធ្វើការគណនាពណ៌បានច្រើន កម្រិត និងផ្តល់នូវបទពិសោធន៍នៃការទស្សនាកាន់តែអស្ចារ្យសម្រាប់អ្នកប្រើប្រាស់។ ជាមួយនឹងការឌីស្សាញអេក្រង់ថ្មីនេះ ក្រុមហ៊ុន TCL បានសង្កត់ធ្ងន់ថា ខ្លួននឹងផ្តល់អោយក្រុមហ៊ុន Xiaomi ជាមួយនឹងជម្រើសពិសសបែបប្រណិត “premium-crafted” ដោយនឹងនាំយកអេក្រង់ AMOLED displays និងមានកែមកោងសម្រាប់ Xiaomi 12។

ក្រុមហ៊ុនបានបន្ថែមថា ជាមួយនឹងការរចនានូវទំហំតូច 6.28 អ៊ីងនេះ សម្រាប់គែមជុំវិញ គឺមានសភាពកោងនៅគ្រប់ជ្រុងតែ ម្តង ហើយលើសពីនេះ លើអេក្រង់ក៏មានរន្ធ punch hole selfie តូចមួយនៅចំកណ្តាលថែមទៀតផង។ យោងតាម TCL បានបញ្ជាក់ថា វត្តមានរបស់ស្មាតហ្វូន Xiaomi 12 ដែលប្រើអេក្រង់ស្ទើរតែគ្មានគែមនេះ នឹងក្លាយជាស្មាតហ្វូន Compact ដែលនាំមុខគេនៅលើទីផ្សារជាមិនខាន។ 

ជាមួយគ្នានេះ TCL T4 AMOLED displays ត្រូវបាបនក្រុមហ៊ុនរំពឹងថា នឹងអាចផលិតបាន 8 លានគ្រឿងសម្រាប់បំពេញ តម្រូវការទីផ្សារ។ សូមជំរាបថ កន្លងមក ក្រុមហ៊ុននេះ បានធ្វើការផ្គត់ផ្គត់អេក្រង់ AMOLED សម្រាប់ Xiaomi រួចមកហើយ ផងដែរ ដោយកាលពីឆ្នាំ 2020 គឺបានផលិតសម្រាប់ Xiaomi Mi 10 Ultra។

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
HONOR Pad X9 កូនកាត់ Laptop 2024! ជាមួយហ្នឹងតម្លៃត្រឹមតែ 249ដុល្លារ ថែមនូវប្រអប់កាដូរដែលមានតម្លៃរហូតដល់ 147ដុល្លារ

HONOR Pad X9 កូនកាត់ Laptop 2024! ជាមួយហ្នឹងតម្លៃត្រឹមតែ 249ដុល្លារ ថែមនូវប្រអប់កាដូរដែលមានតម្លៃរហូតដល់ 147ដុល្លារ

ដោយ ប៉េងលីន
Nikon Z6 III ថតបានកម្រិត 6K RAW ល្បឿន 120fps នឹងបង្ហាញខ្លួននៅថ្ងៃទី 11 ខែមិថុនាខាងមុខនេះហើយ

Nikon Z6 III ថតបានកម្រិត 6K RAW ល្បឿន 120fps នឹងបង្ហាញខ្លួននៅថ្ងៃទី 11 ខែមិថុនាខាងមុខនេះហើយ

ដោយ ប៉េងលីន
MSI បង្ហាញនូវផលិតផលថ្មីៗដែលភ្ជាប់នូវបច្ចេកវិទ្យា AI ជាច្រើន នៅក្នុងព្រឹត្តិការណ៍ COMPUTEX 2024

MSI បង្ហាញនូវផលិតផលថ្មីៗដែលភ្ជាប់នូវបច្ចេកវិទ្យា AI ជាច្រើន នៅក្នុងព្រឹត្តិការណ៍ COMPUTEX 2024

ដោយ ប៉េងលីន
រថយន្ត Ford Territory Dark Edition រូបរាងថ្មីប្លែក បានប្រកាសសម្ពោធជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជា!

រថយន្ត Ford Territory Dark Edition រូបរាងថ្មីប្លែក បានប្រកាសសម្ពោធជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជា!

ដោយ ប៉េងលីន
ថាមពលថ្ម iPhone 16 គឺមានឌីស្សាញសម្បកពីលោហៈមានទំហំធំជាងមុន នឹងប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីថែមទៀតផង

ថាមពលថ្ម iPhone 16 គឺមានឌីស្សាញសម្បកពីលោហៈមានទំហំធំជាងមុន នឹងប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីថែមទៀតផង

ដោយ ប៉េងលីន
iPhone 16 Pro Max នឹងក្លាយជាម៉ូដែលប្រណិតដំបូងគេរបស់ Apple ដែលបំពាក់អេក្រង់ OLED របស់ LG

iPhone 16 Pro Max នឹងក្លាយជាម៉ូដែលប្រណិតដំបូងគេរបស់ Apple ដែលបំពាក់អេក្រង់ OLED របស់ LG

ដោយ ប៉េងលីន