no-alternative title
no-alternative title
no-alternative title

realme នឹងចេញលក់ស្មាតហ្វូនរចនាម៉ូដស្បែកប្រណិត realme C63 តម្លៃក្រោម 200$ ដំបូងគេបំផុតក្នុង C-Series មានកម្លាំងសាកថ្មលឿនជាងគេដល់ 45W ស្របគ្នានឹងការប្រកាសទូតសុឆន្ទៈថ្មីក្នុងខែមិថុនានេះ

ក្រុមហ៊ុនស្មាតហ្វូន realme ដែលជាក្រុមហ៊ុនស្មាតហ្វូនរីកចម្រើនបំផុតលើពិភពលោក បានប្រកាសពីការចេញលក់ស្មាតហ្វូនថ្មី realm C63 ដែលជាប្រភេទស្មាតហ្វូនរចនាម៉ូដបែបស្បែកយ៉ាងប្រណិត ចេញលក់ក្នុងតម្លៃក្រោម 200 ដុល្លារដំបូងគេបំផុត!

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្វីដែលពិសេសបំផុតនោះ ស្មាតហ្វូន realme C63 បានបំពាក់នូវបច្ចេកវិទ្យាទំនើបៗបំផុត ដែលមានបំពាក់លើទូរស័ព្ទតម្លៃថ្លៃ ដូចជាកម្លាំងសាកថ្មលឿន 45W លឿនជាងគេបំផុត សាកថ្មតែ ១ នាទី អាចនិយាយទូរស័ព្ទបាន ១ ម៉ោង និងមានបច្ចេកវិទ្យា AI ទំនើបៗជាច្រើនដូចជាការបញ្ជាតាមកាយវិការជាដើម។ ក្នុងឱកាសនៃការចេញលក់ស្មាតហ្វូនប្រភេទស្បែកដ៏ប្រណិតក្នុងពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុន realme ក៏នឹងប្រកាសទូតសុឆន្ទៈថ្មី ក្នុងការផ្សព្វផ្សាយទូរស័ព្ទ realme ក្នុងទីផ្សារប្រទេសកម្ពុជាផងដែរ។

  

ការរចនាម៉ូដស្បែកបែបប្រណិតលំដាប់ទូរស័ព្ទតម្លៃខ្ពស់ដំបូងគេបំផុត

ស្មាតហ្វូន realme C63 ត្រូវបានរចនាម៉ូដបែបស្បែកប្រណិត ដែលកន្លងមកមានតែប្រភេទទូរស័ព្ទតម្លៃថ្លៃប៉ុណ្ណោះទើបមានការរចនាម៉ូដបែបនេះ។ ប្រភេទស្បែកមានគុណភាពខ្ពស់ ធន់នឹងស្នាមប្រឡាក់ផ្សេងៗមិនថាជាស្នាមប្រឡាក់កាហ្វេ កូកាកូឡា ក្រែម ឡេ ឬប៊ិចនោះទេ។ ស្បែកបែបប្រណិតរបស់ realme C63 ត្រូវបានសម្រិតសម្រាំងយ៉ាងម៉ត់ចត់ ជួយផ្តល់ងាយស្រួលក្នុងការកាន់ទូរស័ព្ទដោយផាសុកភាព។ បន្ថែមពីលើនេះ realme C63 មានការរចនាស៊ុមដំបូងគេ ដែលមើលទៅកាន់តែទំនើបទាន់សម័យ។ 

កម្លាំងសាកថ្មលឿនបំផុត 45W និងថាមពលថ្មធំ 5000mAh ជាមួយវិញ្ញាបនបត្រ TUV ធានាការសាកថ្មលឿនដោយសុវត្ថិភាពខ្ពស់បំផុត

realme C63 ត្រូវបានបំពាក់ដោយកម្លាំងសាកថ្មល្បឿនជាងគេ 45W ដំបូងគេបង្អស់នៅក្នុងចំណោមទូរស័ព្ទកម្រិតតម្លៃស្រដៀងគ្នា ដែលអាចសាកថ្មទូរស័ព្ទបានដល់ទៅ 50% ក្នុងរយៈពេល 30 នាទី ហើយអាចនិយាយបាន 1 ម៉ោង បន្ទាប់ពីការសាកថ្ម 1 នាទី។ លើសពីនេះ realme C63 ទទួលបានវិញ្ញាបនបត្រ TUV ដែលធានាថាប្រព័ន្ធសាកថ្មទូរស័ព្ទបានឆ្លងកាត់ការធ្វើតេស្តយ៉ាងម៉ត់ចត់ និងស្របតាមស្តង់ដារសុវត្ថិភាពខ្ពស់បំផុតក្នុងការសាកថ្មលឿន។

 

realme C63 បានបំពាក់នូវបច្ចេកវិទ្យា AI លំដាប់ខ្ពស់ ដែលមានក្នុងប្រភេទទូរស័ព្ទតម្លៃថ្លៃដូចជាការបញ្ជាតាមកាយវិកា អេក្រង់ធន់នឹងដៃសើម និងមាន Mini Capsule 2.0 

realme C63 នាំមកនូវបច្ចេកវិទ្យាទំនើបៗនៅក្នុងមុខងារ AI ។ ដំបូងឡើយបច្ចេកវិទ្យា បញ្ជាដោយកាយវិកា (Air Gestures) និងអេក្រង់ធន់នឹងដៃសើម (Rainwater Smart Touch) មានបំពាក់តែលើទូរស័ព្ទ realme ប្រភេទ Number Series និងស៊េរី GT Series ដែលមានតម្លៃថ្លៃប៉ុណ្ណោះ។ បច្ចេកវិទ្យាទាំងពីរនេះគឺបង្កើតឡើងតាមតម្រូវការអ្នកប្រើប្រាស់ដែលចង់បានភាពងាយស្រួលក្នុងការបញ្ជាទូរស័ព្ទដោយមិនបាច់ប៉ះអេក្រង់។ ចំពោះមុខងារបញ្ជាដោយកាយវិកា អ្នកប្រើប្រាស់អាចលេងទូរស័ព្ទក្នុងពេលញ៉ាំអាហារ ហាត់ប្រាណ និងធ្វើម្ហូបជាដើម ដោយអាចមើលវីដេអូនិងទទួលទូរស័ព្ទដោយមិនបាច់ប៉ះអេក្រង់ទេ។ ចំពោះបច្ចេកវិទ្យាអេក្រង់ធន់នឹងដៃសើម គឺធានាដល់ការប្រើប្រាស់ទូរស័ព្ទបានយ៉ាងរលូន បើទោះបីជាដៃសើមទឹកភ្លៀង ឬនៅក្នុងបន្ទប់ទឹកក៏ដោយ។ លើសពីនេះទៅទៀត C63 ក៏មានបច្ចេកវិទ្យា AI កាត់បន្ថយសំឡេងរំខានពេលនិយាយទូរស័ព្ទ និងមានមុខងារប្រាប់ដំណឹង Mini Capsule 2.0 ផងដែរ។ 

 

តម្លៃនិងការចេញលក់ 

realme C63 នឹងចេញលក់ 2 ពណ៌ គឺពណ៌ខៀវរចនាម៉ូដស្បែក(Leather Blue) និងពណ៌បៃតងបែបគុជ(Jade Green) ដែលតម្លៃលក់ក្រោម 200 ដុល្លារសម្រាប់ទំហំ 8GB+256GB(អាចដំឡើង RAM បានដល់ 16GB)។ តម្លៃផ្លូវការនឹងប្រកាសនៅថ្ងៃទី១៣ ខែមិថុនា លើ Facebook page realme KH។ 

អំពីក្រុមហ៊ុន realme 

realme គឺជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក ដែលបានធ្វើឱ្យកក្រើកទីផ្សារស្មាតហ្វូនតាមរយៈបច្ចេកវិទ្យាទំនើបឈានមុខគេ។ realme បានផ្តល់នូវជម្រើសស្មាតហ្វូននិងឧបករណ៍បច្ចេកវិទ្យាជាច្រើនប្រភេទដែលមាន Spec ខ្ពស់បំផុត ក៏ដូចជាគុណភាព និងការរចនាម៉ូដលេចធ្លោជាងគេសម្រាប់អតិថិជនសម័យថ្មី។ បង្កើតឡើងដោយលោក Sky Li នៅក្នុងឆ្នាំ 2018 realme បានក្លាយជាក្រុមហ៊ុនកំពូលទាំង 5 ក្នុង 30 ប្រទេសទូទាំងសកលលោកក្នុងរយៈពេលត្រឹមតែ 3 ឆ្នាំ។ realme ក៏បានបោះជំហានចូលទីផ្សារសកល រួមមានប្រទេសចិន និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ អឺរ៉ុប មជ្ឈិមបូពា៍ អាមេរិកឡាទីន និងអាព្រិក ដែលមានអ្នកប្រើប្រាស់សរុបជាង 200 លាននាក់ទូទាំងពិភពលោក។ ឆ្នាំ2024 ជាឆ្នាំនៃការផ្លាស់ប្តូរពាក្យថ្មីទៅជា “Make it real.” ។ តាមរយៈពាក្យស្លោកថ្មីនេះ realme នឹងផ្តោតការយកចិត្តទុកដាក់លើអតិថិជនសម័យថ្មីកាន់តែខ្លាំងនិងធ្វើឱ្យសុបិនពួកគេក្លាយជាការពិត ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.realme.com ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

ដោយ ប៉េងលីន
OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

ដោយ ប៉េងលីន
 មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

ដោយ ប៉េងលីន
Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

ដោយ ប៉េងលីន
Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

ដោយ ប៉េងលីន