no-alternative title
no-alternative title

ស្មាតហ្វូន realme GT2 Pro និង GT2 នឹងចាប់ផ្តើមដាក់លក់នៅក្នុងទីផ្សាររបស់អ៊ឺរ៉ុប ចាប់ពីថ្ងៃទី 15 ខែមីនានេះ

បន្ទាប់ពីការបានបង្ហាញខ្លួនជាផ្លូវការណ៍កាលពីពេលថ្មីនេះ ស្មាតហ្វូន realme GT2 Pro និង GT2 ត្រូវបានក្រុមហ៊ុននេះបញ្ជាក់ថា នឹងចាប់ផ្តើមដាក់លក់នៅក្នុងទីផ្សាររបស់អ៊ឺរ៉ុប ចាប់ពីថ្ងៃទី 15 ខែមីនានេះហើយ។ ស្មាតហ្វូន realme GT2 Pro គឺជាបងធំគេ ដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 1 និងមានកញ្ចក់អេក្រង់ AMOLED ជំនាន់ចុងក្រោយបំផុតរបស់ Samsung ដែលថែមទាំងមានការពង្រឹងទៅលើថាមពលថ្ម និងកាមេរ៉ាផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់របស់ក្រុមហ៊ុន realme បានបញ្ជាក់ថា ស្មាតហ្វូននេះ គឺមានការប្រើប្រាស់នូវ biopolymer ដែលនេះ គឺបច្ចេកវិទ្យាថ្មី អាចធ្វើកាត់បន្ថយទៅលើការបញ្ចេញនូវកាបូនផងដែរ។ សម្រាប់ប្រអប់លក់រាយរបស់ស្មាតហ្វូននេះ គឺអាចកែច្នៃឡើងវិញបាន ហើយវាក៏មានការកាត់បន្ថយទៅលើផ្លាស្ទិកពី  21.7% ទៅ 0.3% ផងដែរ។

ស្មាតហ្វូននេះ បំពាក់នូវបន្ទះឈីប  4nm Snapdragon 8 Gen ជាមួយនឹងរ៉េមទំហំ 8GB និង 12GB ហើយនិងមេម៉ូរី UFS 3.1 ទំហំ 128GB និង 256GB)។ បន្ថែមពីនេះ ក៏មានការពង្រីកនូវតំបន់បំភាយទៅលើកំដៅធំបំផុតគឺ 36,761mm2 vapor chamber។ 

ស្មាតហ្វូន realme GT2 Pro នេះមានកាមេរ៉ាខាងក្រោយចំនួន 3 គ្រាប់ គឺកាមេរ៉ាគោលមានទំហំ 50MP f/1.81/1.56-inch Sony IMX766 sensor ជាមួយនឹង Omni-directional PDAF និង OIS និងគ្រាប់ទីពីរមានទំហំ 50MP sensor ប្រភេទ 150-degree ultra-wide។ សម្រាប់កាមេរ៉ាទី 3 គឺ 3MP microscope ជាមួយនឹង 40x magnification ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 32MP selfie។ អេក្រង់របស់ស្មាតហ្វូន realme GT2 Pro នេះគឺជាប្រភេទ Samsung E4 AMOLED LTPO 2.0 ដែលមានទំហំ  6.7-inch ជាមួយនឹងកម្រិតភាពច្បាស់ 1440x3216px ។

អេក្រង់នេះ គឺមាការទ្រទ្រង់នូវបច្ចេកវិទ្យា 10bit និង HDR10+ ជាមួយនឹងពណ៌រហូតដល់ទៅ 1.07b និង កម្រិតពន្លឺដល់ទៅ  1400 nits។ ស្មាតហ្វូន realme GT2 Pro ចាប់ផ្តើមដាក់លក់ពីថ្ងៃទី 8 ខែមីនានេះនៅក្នុងតម្លៃ  £599 និង  €649 សម្រាប់ទំហំ 8GB/128GB និងតម្លៃ €749 សម្រាប់ទំហំ  12GB/256GB ។ ការលក់ទូទៅរបស់ស្មាតហ្វូននេះគឺចាប់ផ្តើមពីថ្ងៃទី 15 ខែមីនានេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

ដោយ ប៉េងលីន
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ

OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ

ដោយ ប៉េងលីន
ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ដោយ ប៉េងលីន
Hyundai ចាប់ដៃជាមួយចិនចេញ SUV អគ្គិសនីថ្មី សាកភ្លើងម្តងជិះបាន 700km តម្លៃមិនដល់ 2 ម៉ឺនដុល្លារទេ!

Hyundai ចាប់ដៃជាមួយចិនចេញ SUV អគ្គិសនីថ្មី សាកភ្លើងម្តងជិះបាន 700km តម្លៃមិនដល់ 2 ម៉ឺនដុល្លារទេ!

ដោយ ប៉េងលីន
Mazda EZ-60 SUV គ្រោងនឹងនាំចេញទីផ្សារអឺរ៉ុប បន្ទាប់ពីការកក់មុននៅចិនចំនួនជាង 3 ម៉ឺនគ្រឿង

Mazda EZ-60 SUV គ្រោងនឹងនាំចេញទីផ្សារអឺរ៉ុប បន្ទាប់ពីការកក់មុននៅចិនចំនួនជាង 3 ម៉ឺនគ្រឿង

ដោយ ប៉េងលីន
ស្ងាត់ៗ Mitsubishi ចេញឡាន Hybrid ថ្មី ឌីហ្សាញរូបរាងឡើងម៉ាអេម!

ស្ងាត់ៗ Mitsubishi ចេញឡាន Hybrid ថ្មី ឌីហ្សាញរូបរាងឡើងម៉ាអេម!

ដោយ ប៉េងលីន