no-alternative title
no-alternative title
no-alternative title
no-alternative title

មានការទម្លាយថា ស្មាតហ្វូនបត់បាន OnePlus Fold កំពុងស្ថិតនៅក្នុងការផលិតដែលស្មាតហ្វូនអាចជាការ Rebrand ចេញពី OPPO Find N

ក្រុមហ៊ុន OnePlus កំពុងតែធ្វើការនៅលើស្មាតហ្វូនដែលអាចបត់បានរបស់ខ្លួន។ តាមរបាយការណ៍ថ្មីមួយចេញពី Yogesh Brar មានការទម្លាយព័ត៌មាននៃស្មាតហ្វូនដែលអាចបត់បានដំបូងបំផុតរបស់ក្រុមហ៊ុននេះផងដែរ ប៉ុន្តែនៅមិនទាន់មានព័ត៌ មាននៃលក្ខណៈសម្បត្តិសំខាន់ៗរបស់ស្មាតហ្វូន OnePlus Fold នោះទេ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្នកទម្លាយរូបនេះ បានបញ្ជាក់ថា ស្មាតហ្វូននេះ នឹងកូពីតាមស្មាតហ្វូន OPPO Find N ដែលស្មាតហ្វូននេះ ដាក់លក់ផ្តាច់មុខនៅក្នុងប្រទេសចិនប៉ុណ្ណោះ។  ប្រភពដដែលនេះ បានបន្តថា ស្មាតហ្វូន Find N អាចនឹងក្លាយជា Rebrand របស់ស្មាតហ្វូន OnePlus Fold នៅក្នុងទីផ្សាររបស់សកលក៏ថាបាន។ 

ស្មាតហ្វូនដែលអាចបត់បានរបស់ OnePlus អាចនឹងមានអេក្រង់ទំហំ 7.1 អ៊ីង AMOLED LTPO ជាមួយនឹងកម្រិតភាពច្បាស់ 1792x1920 pixels និង 120Hz refresh rate។ ស្មាតហ្វូននេះ មានអេក្រង់ពីក្រៅទំហំ 5.49-អ៊ីង AMOLED ជាមួយនឹងកញ្ចក់ការពារ Gorilla Glass Victus។ ស្មាតហ្វូននេះ អាចនឹងប្រើប្រាស់នូវ Android 12 OS និង ColorOS 12។

ស្មាតហ្វូនដែលអាចបត់បាននេះនឹងមានកាមេរ៉ាទំហំ 32-Megapixel និងកាមេរ៉ាខាងក្នុងទំហំ 32-Megapixel។ ស្មាតហ្វូននេះក៏មានកាមេរ៉ាគោលទំហំ 50-Megapixel, 13-Megapixel telephotoនិង 16-Megapixel ultra-wide ។ ស្មាតហ្វូន OnePlus Fold នឹងមានបន្ទះឈីប Snapdragon 888 ថាមពលថ្មទំហំ 4,500mAh ជាមួយនឹងបច្ចេកវិទ្យា 33W fast charging និង 15W wireless charging ហើយនិង 10W reverse wireless charging ។ ស្មាតហ្វូននេះនឹងមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀងផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម