no-alternative title
no-alternative title

ច្បាស់មែនទែនហើយ.! កញ្ចប់លែនកាមេរ៉ាក្រោយរបស់ iPhone 14 Pro Max គឺប្រើសែនស័រកាមេរ៉ាធំជាងមុនដល់ទៅ 4 ដងឯណោះ

ជាថ្មីម្តងទៀត Apple iPhone 14 Series នឹងមកដល់ផ្លូវការណ៍នៅក្នុងខែកញ្ញា ឆ្នាំ 2022 នេះ។ ស្របពេលដែលការទន្ទឹងរងចាំស្វាគមន៍ការមកដល់របស់ទូរស័ព្ទ iOS ជំនាន់ថ្មីនេះ យើងឃើញថាមានប្រភពរបាយការណ៍ និងព័ត៌មានចចាមអារាមជាច្រើនបានចេញផ្សាយទាំងទងនឹងស្មាតហ្វូនរបស់ក្រុមហ៊ុនបិតាបច្ចេកវិទ្យា Cupertino របស់អាមេរិកមួយនេះ។ មិនខុសទេ ដោយនៅថ្ងៃនេះ ក៏មានប្រភពព័ត៌មានថ្មីចុងក្រោយមួយបានចុះផ្សាយបញ្ជាក់បន្ថែមពីការកែប្រែនៅលើកញ្ចប់លែនខាងក្រោយរបស់ iPhone 14 ម៉ូដែល Pro Max។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាការពិតណាស់កន្លងមកក៏មានប្រភពជាច្រើនបានលើកឡើងប្រហាក់ប្រហែលគ្នាថា Apple ឆ្នាំនេះនឹងកែប្រែប្រវត្តិសាស្ត្រថ្មីនៅលើទូរស័ព្ទ iPhone Series 2022 ជាមួយនឹងមានការប្រើប្រាស់អេក្រង់ថ្មី បន្ទះឈីបថ្មី ប្រព័ន្ធសែនស័រកាមេរ៉ាថ្មីនៅលើ iPhone 14 Pro និង iPhone 14 Pro Max។ ត្រឡប់មកព័ត៌មានដែលបានចេញផ្សាយក្នុងថ្ងៃនេះវិញ បានបញ្ជាក់ថា iPhone 14 Pro Max នឹងបង្កើនផ្ទៃដំឡើងកញ្ចប់លែនកាមេរ៉ាក្រោយធំជាងជំនាន់ iPhone 13 Pro Max បច្ចុប្បន្ន។ សម្រាប់ iPhones ដែលត្រៀមបង្ហាញខ្លួនក្នុងឆ្នាំនេះត្រូវបានគេរំពឹងថា នឹងមានការបង្កើនទំហំសែនស័រកាមេរ៉ាឡើងទៅដល់ 48MP ដែលស្មើរនឹង 4 ដងធៀបនឹងសែនស័រកាមេរ៉ានៅលើ iPhones បច្ចុប្បន្ន។

បើតាមប្រភពរបាយការណ៍កន្លងមកបាននិយាយថា សែនស័រកាមេរ៉ាដែលបំពាក់នៅលើ iPhone 14 Pro និង 14 Pro Max គឺមានទំហំ 48MP មានទំហំធំជាងជំនាន់មុនប្រហែល 57% និងមានលទ្ធភាពផលិតសាច់វីដេអូបានដល់កម្រិត 8K ទៀតផង។ iPhone 14 Pro និង iPhone 14 Pro Max ត្រូវបានគេរំពឹងខ្ពស់ថា នឹងបំពាក់នូវបន្ទះអេក្រង់ថ្មីដែលជាប្រភេទ Dual Shaped+Punch-Hole Display ជំនួសឲ្យអេក្រង់ Notch-Display នៅលើ iPhone 13 Pro និង 13 Pro Max បច្ចុប្បន្ន ព្រមទាំងមានគែម bezel ស្តើងជាងប្រមាណ 20% ថែមទៀតផង។ បងធំ iPhone ជំនាន់ថ្មីនេះ ក៏នឹងបំពាក់នូវឈីបជំនាន់ថ្មី A16 Bionic Pro រួមនឹងបច្ចេកវិទ្យាថ្មីៗមួយចំនួនទៀតផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍