no-alternative title

នៅពេលនេះ កំពូលស្មាតហ្វូន ZTE Axon 40 Ultra ត្រូវបានក្រុមហ៊ុនប្រកាសចេញលក់នៅលើទីផ្សារសកលហើយ

កាលពី 2 សប្តាហ៌មុននេះ ក្រុមហ៊ុន ZTE បានប្រកាសថា ZTE Axon 40 Ultra ដែលជាកំពូលស្មាតហ្វូនរបស់ខ្លួន នឹងចេញលក់នៅលើទីផ្សារសកល។ យោងតាមព័ត៌មាននៅថ្ងៃនេះ បញ្ជាក់ថា Axon 40 Ultra ដែលជាស្មាតហ្វូនលំដាប់ Flagship នេះ គឺមានចេញលក់ជាផ្លូវការហើយ។ ស្មាតហ្វូននេះ គឺមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 1 និងមានអេក្រង់ទំហំធំដល់ទៅ 6.8 អ៊ីង កម្រិត FHD+ AMOLED និងមានការប្រើប្រាស់ល្បឿន refresh rate ខ្ពស់ ព្រមទាំងមានការបំពាក់នូវកាមេរ៉ាក្រោយដែលមានកម្រិតខ្ពស់ថែមទៀត។ អ្វីដែលអស្ចារ្យសម្រាប់ស្មាតហ្វូននេះ គឺការប្រើប្រាស់បច្ចេកវិទ្យាកាមេរ៉ានៅក្រោមអេក្រង់តែម្តង។

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់តម្លៃនៃការប្រកាសចេញលក់នៅថ្ងៃនេះ គឺមានតម្លៃ $800/€830/£710 ទៅលើស្មាតហ្វូនដែលមានទំហំ 8GB-128GB និងតម្លៃ $900/€950/£810 ទៅលើម៉ូដែលទំហំ 12GB-256GB។ ចំពោះម៉ូដែលទំហំ 16GB-512GB និង16GB-1TB មិនមានការចេញលក់នៅក្រៅទីផ្សារប្រទេសចិននោះទេ។ ស្មាតហ្វូន ZTE Axon 40 Ultra អាចរកជាវបាននៅតាមហាងផ្លូវការរបស់ក្រុមហ៊ុន ZTE ដែលមាននៅតាមប្រទេសមួយចំនួនដូចខាងក្រោម។

អាមេរិកខាងជើង: កាណាដា, សហរដ្ឋអាមេរិក (មិនរួមបញ្ចូល កោះសាម៉ៅ, កោះហ្គាំ, កោះហាវៃ , កោះមារីអាណាខាងជើង ព័រតូរីកូ និង កោះវីជីនីញ៉ានោះទេ។ 

អឺរ៉ុប: អូទ្រីស, បែលហ្សិក, ប៊ុលការី, ក្រូអាត, សាយព្រឺស, សាធារណៈរដ្ឋឆែក, ដិនម៉ាក, អេស្តូនៀ, ហ្វាំងឡង់, បារាំង, អាល្លឺម៉ង់, ក្រិក, ហុងហ្ការី, អៀកឡង់, អ៊ីតាលី, ឡាតវី, លឺធ្យុនា, លុចហ្សំបួរ, ម៉ាល់តា, ហូឡង់, ប៉ូឡូញ, ព័រទុយហ្គាល់, រ៉ូម៉ានី, ស្លូវ៉ាគី, ស្លូវ៉ានី, អេស្ប៉ាញ (50 នៃ 52 ខេត្ត), ស៊ុយអែត និងចក្រភពអង់គ្លេស។

មជ្ឈឹមបូពា៍: អ៊ីស្រាអែល, គុយវែត, អារ៉ាប៊ី សាអូឌីត, យូណៃធីត អារ៉ាប់ អ៊ីមឺរ៉េត។

អាស៊ីប៉ាស៊ីហ្វិក: អូស្រ្តាលី, ហុងកុង, ឥណ្ឌូនេស៊ី, ជប៉ុនង, ម៉ាកាវ, ម៉ាឡេស៊ី, ហ្វីលីពីន, សឹង្ហបូរី, កូរ៉េខាងត្បូង, ថៃឡង់ដ៌ និងវៀតណាម។

អាហ្រ្វិក: អាហ្រ្វិកខាងត្បូង (8 ខេត្ត នៃ 9 ខេត្ត)

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន