no-alternative title
no-alternative title

iPhone 13 Pro និង iPhone 13 Pro Max នឹងមានជម្រើស 4 ពណ៌ ខណៈដែល iPhone 13 mini និង iPhone 13 មានជម្រើសរហូតដល់ទៅ 6 ពណ៌

Apple iPhone 13 Series នឹងមកដល់ផ្លូវការណ៍នៅថ្ងៃទី 14 ខែកញ្ញា សប្តាហ៍ក្រោយនេះហើយ។ ដោយឡែកក្នុងពេលនេះហាងលក់រាយមួយមានឈ្មោះថា Ukranian បានបង្ហាញចេញនូវពណ៌ និងទំហំផ្ទុកទាំងអស់របស់គ្រួសារ iPhone 13 Series។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទោះជាយ៉ាងណានៅលើបញ្ចីរបស់ Ukranian គឺមិនបានបង្ហាញរូបភាពពណ៌ទាំងនៅលើ iPhone 13 Series នោះទេ គ្រាន់តែបញ្ជាក់ថា  iPhone 13 mini និង iPhone 13 គឺនឹងមានជម្រើសរហូតដល់ទៅ 6 ពណ៌ដែលមានដូចជា ពណ៌ខ្មៅ ស ខៀវ ស្វាយ ផ្កាឈូក និងក្រហម។ ហើយសម្រាប់ម៉ូដែល iPhone 13 mini នឹងចេញលក់ជាមួយជម្រើសម៉ូដែលទំហំ 64GB  និង 128GB ខណៈម៉ូដែល iPhone 13 នឹងមានជម្រើសម៉ូដែល 128GB និង 256GB។

ចំនែកម៉ូដែល iPhone 13 Pro និង 13 Pro Max វិញគឺនឹងមានជម្រើស 4 ពណ៌ក្នុងនោះមានពណ៌ខ្មៅ ទឹកប្រាក់ ទឹកមាស និងទង់ដែង។ ហើយសម្រាប់ម៉ូដែល iPhone 13 Pro គឺនឹងមានលក់ជាមួយជម្រើសម៉ូដែល 128GB និង 256GB ដូចម៉ូដែល iPhone 13 ដែរ ហើយសម្រាប់ម៉ូដែល 13 Pro Max វិញគឺនឹងចេញលក់ជាមួយជម្រើស 256GB និង 512GB។ ទោះជាយ៉ាងណាប្រភពមិនបានបង្ហើបពីតម្លៃរបស់ iPhone 13 Series នោះទេ។ ហើយតម្លៃពិតប្រាកដរបស់ទូរស័ព្ទ iOS ជំនាន់ថ្មីទាំងអស់យើងនឹងបានដឹងជាក់លាក់នៅថ្ងៃទី 14  ខែកញ្ញា សប្តាហ៍ក្រោយនេះហើយ៕

 

ព័ត៌មានពាណិជ្ជកម្ម