no-alternative title

តួរលេខនៃការនាំចេញម៉ាស៊ីនកុំព្យូទ័រទៅកាន់ទីផ្សានៅទូទាំងពិភពលោក មានកំណើនកើនឡើងប្រមាណ 5% នៅក្នុងត្រីមាសទី 3 ឆ្នាំ 2021

យោងតាមរបាយការណ៍ស្រាវជ្រាវទីផ្សារចុងក្រោយរបស់ស្ថាប័ន Canalys បានឲ្យដឹងថា ទីផ្សារលក់ម៉ាស៊ីនកុំព្យូទ័រមានកំណើនកើនឡើងប្រមាណ 5% ក្នុងត្រីមាសទី 3 រវាងខែកក្ដដា និងខែកញ្ញា ឆ្នាំ 2021។ ក្នុងរបាយការណ៍បានបញ្ជាក់ថា ការនាំចេញទាំងម៉ាស៊ីនកុំព្យូទ័រលើតុ (Desktop PC) និងកុំព្យូទ័រយួរដៃ (Notebook PC) ក្នុងត្រីមានទី 3 ឆ្នាំនេះមានចំនួន 84.1 លានគ្រឿង កើនឡើង 4.9% បើធៀបនឹងត្រីមាសដូចគ្នាក្នុងឆ្នាំ 2020 ដែលបាននាំចេញចំនួន 80.2 លានគ្រឿង។

ក្រុមហ៊ុនផលិតកុំព្យូទ័រម៉ាក Lenovo នៅតែជាអ្នកនាំមុខគេក្នុងទីផ្សារនាំចេញកុំព្យូទ័រដោយបាននាំចេញចំនួន 19.8 លានគ្រឿងមានចំនែកទីផ្សារសរុប 23.5% រីឯក្រុមហ៊ុន HP ឈរនេះលេខរៀងបន្ទាប់ដោយនាំចេញបានចំនួន 17.6 លានគ្រឿងមានចំនែកទីផ្សារសរុប 20.9% បើទោះបីជាការនាំចេញប្រចាំឆ្នាំមានការថយចុះប្រមាណ 5.7% ធៀបនឹងឆ្នាំមុនក៏ដោយ។ ចំនែកក្រុមហ៊ុន Dell ឈរនៅលំដាប់លេខ  3 ដោយនាំចេញបានចំនួន 15.2 លានគ្រឿងក្តោបបានចំនែកទីផ្សារសរុប 18.1% ហើយក្រុមហ៊ុននេះគឺជាក្រុមហ៊ុនផលិតកុំព្យូទ័រតែមួយកត់ដែលមានកំណើនក្នុងការនាំចេញប្រចាំឆ្នាំកើនឡើងប្រមាណ 26.7% ជាមួយកំណើនចំនែកទីផ្សារ 3%។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

សម្រាប់ទីផ្សារដែលមានកំណើនការលក់កុំព្យូទ័រប្រចាំឆ្នាំខ្ពស់ជាងគេ គឺតំបន់អាមេរិកខាងត្បូងដែលបានកើនឡើង 17% បន្ទាប់មកគឺតំបន់អឺរ៉ុប មជ្ឈឹមបូព៌ា និងអាហ្វ្រិក (EMEA) មានកំណើន 16% និងតំបន់អាស៊ីប៉ាស៊ីហ្វិចមានកំណើន 13%។ ដោយឡែកសម្រាប់ទីផ្សារប្រទេសជប៉ុន និងអាមេរិកខាងជើង គឺមានការលក់កុំព្យូទ័រថយចុះ 30% និង 9%។ 

និយាយពីថ្ងៃអនាគតនាយកស្រាវជ្រាវរបស់ស្ថាប័ន Canalys លោក Rushabh Doshi មើលឃើញឱកាសថ្មីសម្រាប់ទីផ្សារកុំព្យូទ័រជាមួយអាជីវកម្មខ្នាតតូច និងមធ្យម (SMBs) ស្ថិតនៅក្នុងឧស្សាហកម្មទេសចរណ៍ និងដំណើរកំសាន្ត។ ទោះជាយ៉ាងណាលោកបានបញ្ជាក់ថា ដោយសារបញ្ហាសង្វាក់ផ្គត់ផ្គង់ និងកង្វះខាតបន្ទះឈីបដែលកំពុងបន្តកើតមានឡើង ទំនងជាបង្កផលប៉ះពាល់ដល់ក្រុមហ៊ុនផ្គត់ផ្គង់កុំព្យូទ័រនៅពេលពួកគេចាប់ផ្តើមរៀបចំយុទ្ធសាស្ត្រថ្មីដើម្បីកែសម្រួលយុទ្ធសាស្ត្រទីផ្សាររបស់ពួកគេសម្រាប់ទីផ្សារផ្សេងៗគ្នានាពេលខាងមុខ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន