no-alternative title

MSI បង្ហាញនូវកុំព្យូទ័រយួរដៃ RTX 40 Series ដែលទើបតែឈ្នះពានរង្វាន់ជាច្រើននៅក្នុងព្រឹត្តិការណ៍ CES 2023

MSI ដែលជាក្រុមហ៊ុនម៉ាកយីហោកុំព្យូទ័រឈានមុខគេរបស់ពិភពលោក មានមោទនភាពក្នុងការប្រកាសបង្ហាញនូវកុំព្យូទ័រយួរដៃថ្មី ដែលមានបំពាក់នូវក្រាហ្វិកកាត NVIDIA GeForce RTX 40 series GPUs ចុងក្រោយបំផុត និងបន្ទះឈីប 13th Gen Intel® Core™ HX series processors ។ ជាមួយនឹងការបង្កើននូវល្បឿនម៉ាស៊ីនកាន់តែខ្លាំងក្លា និងការទទួលស្គាល់ជាមួយនឹងពានរង្វាន់នៅក្នុងព្រឹត្តិការណ៍ CES នេះ ក្រុមហ៊ុន MSI ក៏បន្តជម្រុញក្នុងការបង្កើននូវសមត្ថភាពខ្លាំងក្លា និងរបកគំហើញនៃបច្ចេកវិទ្យាចុងក្រោយបំផុតសម្រាប់កុំព្យូទ័រ laptop របស់ខ្លួន។

សម្រាប់កុំព្យូទ័រ  MSI laptops ម៉ូឌែលចុងក្រោយបំផុតគឺប្រើប្រាស់នូវស្ថាបត្យកម្មultra-efficient NVIDIA Ada Lovelace ដែលមានការប្រើប្រាស់នូវ  DLSS 3 AI និងបច្ចេកវិទ្យា  ray tracing ។ បន្ថែមពីនេះទៀតនោះ បច្ចេកវិទ្យា  Max-Q suite ក៏អាចធ្វើការគ្រប់គ្រងទៅលើសមត្ថភាពនៃ system ការប្រើប្រាស់ថាមពល ប្រសិទ្ធិភាពនៃថាមពលថ្មជាដើម។ សម្រាប់ 3D creators ក៏អាចចូលទៅប្រើប្រាស់នូវ NVIDIA Omniverse™,RTX និង AI សម្រាប់ភ្ជាប់ទៅនា់3D workflows ឬ  live-sync creation កាន់តែលឿនជាងមុនថែមទៀត។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ជាមួយនឹងបច្ចេកវិទ្យា NVIDIA Studio សម្រាប់ creators ផលិតផលជាច្រើនដែលបំពាក់នូវក្រាហ្វិកកាត NVIDIA RTX™ GPUs ចេញពី  RTX optimizations នៅក្នុងកម្មវិធី 110 creative appsនោះ NVIDIA Studio Drivers អាចធ្វើការបង្កើននូវប្រសិទ្ធិភាព និងសមត្ថភាពកាន់តែខ្លាំងក្លាក្នុងការប្រើប្រាស់ ហើយវាក៏មាន AI  NVIDIA tools ផ្តាច់មុខដូចជា  Canvas, Broadcast និង RTX Remix ។ កុំព្យូទ័រ MSI Stealth, Creator Z និង Prestige series laptops នេះក៏មានការ pre-install មកជាមួយនឹង  NVIDIA Broadcast ដែលអាចធ្វើការប្រែក្លាយបន្ទប់របស់អ្នកជា Home studio តាមរយៈ AI ផងដែរ។ កុំព្យូទ័រ MSI laptops នេះក៏មានបន្ទះឈីប Intel 13th gen processors ជាមួយនឹងការបង្កើននូវសមត្ថភាពខ្លាំងក្លាជាងមុនដល់ទៅ 45% ដែលធ្វើការបង្កើនទៅលើល្បឿន core និង  turbo frequencyថែមទៀត។

កុំព្យូទ័រ Gaming Series: សមត្ថភាពខ្លាំងក្លាក្នុងការប្រើប្រាស់

សម្រាប់កុំព្យូទ័រMSI gaming laptop ថ្មីនេះគឺមានការឌីស្សាញប្រព័ន្ធ thermal ចុងក្រោយផ្តាច់មុខដែលជួយអោយអ្នកលេងហ្គេមជាច្រើនទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យបំផុត។ សម្រាប់ប្រព័ន្ធបំភាយកំដៅក៏ត្រូវបានឌីស្សាញថ្មី និង VRAM-exclusive pipes ដែលធ្វើអោយម៉ាស៊ីននេះមានល្បឿនខ្លាំងក្លាក្នុងការប្រើប្រាស់។ សម្រាប់កុំព្យូទ័រ  GeForce RTX 40 Series របស់ MSI ចាប់ពីម៉ូឌែល  high-end Titan series រហូតដល់ entry gaming Katana series កាន់តែធ្វើអោយម៉ាស៊ីននេះមានភាពខ្លាំងក្លាបំផុតក្នុងការប្រើប្រាស់។ ក្រុមហ៊ុន MSI ក៏ទើបតែធ្វើការបញ្ចេញនូវ gaming laptops ស៊េរីថ្មីជាង 10 ម៉ូឌែលដែលមានអេក្រង់ 16:10 QHD+ 240Hz refresh rate នៅក្នុងត្រកូលកុំព្យូទ័រ Raider GE, Vector GP, និង Stealth series ។ បន្ថែមពីនេះទៀតនោះ កុំព្យូទ័រលេងហ្គេមទាំងនេះក៏អនុញ្ញាតអោយអ្នកលេងហ្គេមជាច្រើនអាចធ្វើការគ្រប់គ្រង និងបង្កើតនូវ shortcut ដើម្បីលេងហ្គេមកាន់តែប្រសើរឡើង។

កុំព្យូទ័រ Titan GT series/ Raider GE series/ Vector GP series: សមត្ថភាពកាន់តែខ្លាំងក្លា

សម្រាប់ម៉ូឌែល Titan GTនិង  Raider GE គឺបំពាក់នូវបន្ទះឈីប  i9-13980HX processor និងក្រាហ្វិកកាត GeForce RTX 4090 Laptop GPU រួមជាមួយនឹងបច្ចេកវិទ្យាផ្តាច់មុខ  MSI OverBoost Ultra technology ដែលធ្វើអោយបន្ទះឈីប និងក្រាហ្វិកនេះមានកម្លាំងដល់ទៅ 250W និងទ្រទ្រង់នូវ  5.2GHz frequency 8 P-cores ថែមទៀត។  Titan GT នេះមានអេក្រង់ 4K/144Hz Mini LED ដំបូងបំផុតរបស់ពិភពលោក កម្រិតពន្លឺ 1000 nits ជាមួយនឹង  1000 local-dimming zonesខណៈពេលដែលម៉ូឌែល  Raider GE នេះមានអេក្រង់ 16:10 QHD+ 240Hz ។ Raider GE series នេះក៏មានការ upgraded matrix light bar ដែលមានភាពទាក់ទាញបំផុតក្នុងការប្រើប្រាស់។ វាក្លាយជាជម្រើសល្អបំផុតសម្រាប់អ្នកប្រើប្រាស់ STEM និង Engineering ។

កុំព្យូទ័រ Stealth Series: រូបរាងកាន់តែស្រស់ស្អាតនិងទាក់ទាញ

សម្រាប់ម៉ូឌែលStealth series ដែលមានរូបរាងស្លីមនេះគឺមានអេក្រង់ទំហំ 14, 15, 16 និង 17-inch ។ វាក៏មានម៉ូឌែលថ្មី Stealth 14 Studio និង  Stealth 16 Studio ។ កុំព្យូទ័រទាំងពីរនេះមានតួខ្លួន aluminum alloy ដែលធ្វើអោយម៉ាស៊ីននេះស្តើង និងស្រាលក្នុងការប្រើប្រាស់។ សម្រាប់ម៉ូឌែល  Stealth 14 Studio គឺបំពាក់ជាមួយនឹង MSI Vapor Chamber thermal ដែលធ្វើអោយវាក្លាយជាម៉ាស៊ីនលេងហ្គេម 14-inchដ៏ខ្លាំងក្លា។ សម្រាប់ម៉ូឌែល  Stealth 16 Studio នេះមានប្រព័ន្ធសំឡេង Dynaudio 6-speaker sound system ដែលផ្តល់នូវការកម្សាន្តដ៏អស្ចារ្យបំផុត។ បន្ថែមពីនេះទៀតនោះ  Stealth 17/16/14 studio នេះគឺប្រើប្រាស់នូវ NVIDIA Studio ដែលល្អសម្រាប់ការលេងហ្គេម និង content creator ។ ដើម្បីផ្តល់នូវបទពិសោធន៍អស្ចារ្យ និងគួរអោយភ្ញាក់ផ្អើលបំផុត កុំព្យូទ័រ Stealth 15 នេះគឺមានកម្រិតអេក្រង់  high refresh rate OLED240Hz និង 0.2 ms response time ។ វាក៏ទ្រទ្រង់នូវ  100% DCI-P3 color gamut ដែលធ្វើអោយពណ៌របស់វាច្បាស់ និងអស្ចារ្យនៅក្នុងការលេងហ្គេម។

កុំព្យូទ័រ Cyborg/ Pulse/ Katana/ Sword series: ជម្រើសដ៏ល្អបំផុតសម្រាប់អ្នកលេងហ្គេម

កុំព្យូទ័រលេងហ្គេម Cyborg 15 នេះមានការឌីស្សាញយ៉ាងទាន់សម័យ ហើយវាមានការជមក្រុញចេញពី  cyberpunk និងរូបរាងស្រាលក្នុងការប្រើប្រាស់។   Cyborg 15 គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ការលេងហ្គេម។ ក្រុមហ៊ុន MSI ក៏ធ្វើការបញ្ចេញនូវម៉ូឌែលថ្មីសម្រាប់ស៊េរី gaming series Katana, Sword និង Pulse ជាមួយនឹងការប្រើប្រាស់នូវក្រាហ្វិកកាត និងបន្ទះឈីបចុងក្រោយបំផុតផងដែរ។ បន្ថែមពីនេះទៀតនោះ ម៉ូឌែល Pulse, Katana និង Sword ពេលនេះក៏មាន  MUX switch ។ អ្នកលេងហ្គេមអាចធ្វើការផ្លាស់ប្តូររវាងការប្រើប្រាស់នូវ  hybrid graphics mode ឬ discrete graphic mode តាមរយៈ MSI Center ។

កុំព្យូទ័រ Creator Z Series: ថាមពលខ្លាំងគ្មានដែនកំនត់

សម្រាប់កុំព្យូទ័រ  Creator Z series ម៉ូឌែល  Creator Z17 HX Studio/ Creator Z16 HX Studio ចុងក្រោយបំផុតនេះមានបន្ទះឈីប  13th gen Intel HX series processors និង NVIDIAStudio ។ ជាមួយនឹងការឌីស្សាញ Vapor Chamber Cooler thermal នេះ កុំព្យូទ័រ Creator Z series នេះបានក្លាយជាកុំព្យូទ័រ creator laptops ដ៏ខ្លាំងក្លាបំផុតនៅលើទីផ្សារ។ បន្ថែមពីនេះទៀតនោះ វាក៏ទ្រទ្រង់នូវ MSI Pen 2 ។ សម្រាប់ MSI Pen 2 នេះក៏ប្រើប្រាស់នូវបច្ចេកវិទ្យា MPP2.6 Technology ចុងក្រោយបំផុតជាមួយនឹង 4096 pressure level និង haptic feedback ដែលធ្វើអោយអ្នកប្រើប្រាស់មានអារម្មណ៍ដូចសរសេរនៅលើក្រដាសដែរ។ បន្ថែមពីនេះទៀតនោះ អ្នកក៏អាចប្រើប្រាស់នូវ MSI Pen 2 ជាខ្មៅដៃនោលើក្រដាសដោយមិនចាំបាច់ដូរជាប៊ិចនោះទេ។

កុំព្យូទ័រ Prestige series: ស្តើង និងខ្លាំងក្លា

សម្រាប់កុំព្យូទ័រ Prestige series នេះក៏មានម៉ូឌែល Prestige 14 Evo និង Prestige 16 Evo ដែលប្រើប្រាស់នូវបន្ទះឈីប Intel® Core™ i7 H series processor ចុងក្រោយបំផុតដែលមានទម្ងន់ស្រាល និងបទពិសោធន៍ដ៏ខ្លាំងក្លា។ កុំព្យូទ័រ Prestige 16 Studio នេះក៏មានក្រាហ្វិកកាត GeForce RTX 40 Series Laptop GPUs និង NVIDIA Studio ដែលធ្វើអោយម៉ាស៊ីននេះមានសមត្ថភាពខ្លាំងក្លាក្នុងការប្រើប្រាស់។ Prestige 13 Evo 13-inch នេះ គឺជាកុំព្យូទ័រដែលមានទម្ងន់ស្រាលនៅក្នុងចំនោមម៉ូឌែល MSI series ។ កុំព្យូទ័រនេះផលិតចេញពី magnesium aluminum alloy ហើយវាមានទម្ងន់ត្រឹមតែ 990g ប៉ុណ្ណោះ។ កុំព្យូទ័រ Prestige 13 Evo នេះមានថាមពលថ្ម 75Whrs ដែលអាចប្រើប្រាស់បានដល់ទៅ 15 ម៉ោង។

កុំព្យូទ័រ Modern Series នេះក៏មានការប្រើប្រាស់នូវពណ៌ថ្មីៗជាច្រើនទៀតជាមួយនឹងពណ៌ star blue និង beige rose ដើម្បីបំពេញនូវតម្រូវការប្រចាំថ្ងៃផងដែរ។ គ្រប់ម៉ូឌែលនៃ MSI laptops អាចធ្វើការ pre-order បាន។ សូមទទួលយកនូវភាពរីករាយជាមួយនឹងកុំព្យូទ័រ MSI laptops ចុងក្រោយទាំងនេះភ្លាមទៅ៕

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន