iPhone ដំបូងនៅក្លុមបេមួយគ្រឿង ត្រូវបានគេដាក់ដេញថ្លៃបានតម្លៃដល់ទៅ $50,000

ទូរស័ព្ទ iPhone ជំនាន់ដំបូងបំផុតដែលបានបង្ហាញខ្លួនកាលពីឆ្នាំ 2007 ដែលមិនទាន់បានហែកបើកប្រអប់ត្រូវបាននាំយកទៅដាក់ដេញថ្លៃនៅ

សហរដ្ឋអាមេរិកសម្រាប់តម្លៃត្រូវបានព្យាករណ៍ថា អាចនឹងបាន 5 ម៉ឺនដុល្លារអាមេរិក។ ទូរស័ព្ទ iPhone First-Generation មិនទាន់ Unboxing មួយនេះជាកម្មសិទ្ធិរបស់នាង Karen Green ដែលលោកទទួលបាន iPhone នេះជាកាដូពីមិត្តភក្តិរបស់នាងកាលពីឆ្នាំ 2007។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

អ្នកនាង Karen Green ទទួលបានកាដូរ iPhone 2G ឬ iPhone 1 ដែលមិនទាន់បានប្រើ និងបើកប្រអប់នេះពីមិត្តភក្តិរបស់នា គ្រាដែលនាងបានចូលបម្រើការថ្មីក្នុងឆ្នាំ 2007។ ហើយនៅគ្រានោះ គឺនាង Green មានទូរស័ព្ទកាន់ប្រើចំនួន 3 គ្រឿងរួចទៅហើយដែលជាហេតុធ្វើឲ្យនាងមិនហែកប្រអប់បើកប្រើទូរស័ព្ទ iPhone ដែលជាកាដូរពីមិត្តភក្តិរបស់នាងរហូតមកទល់នឹងពេលបច្ចុប្បន្ននេះ។ អ្នកនាង Green បានទុក  iPhone នេះនៅលើធ្នើដាក់របស់នាងតាំងពីពេលនោះមក ប៉ុន្តែ នាងបានព្យាយាមលក់វាចោលកាលពីឆ្នាំ 2019។ 

 

ទោះជាយ៉ាងណាក៏ដោយកាលនោះ តម្លៃ iPhone នេះទទួលបានត្រឹមតែ 5 ពាន់ដុល្លារប៉ុណ្ណោះ ដែលផ្ទុកពីការរំពឹងទុករបស់នាង។ យ៉ាងណាមិញឥឡូវនេះ នាងសុខចិត្តលក់ iPhone First-Generation មិនទាន់ហែកបើកប្រអប់របស់នាងបានក្នុងតម្លៃយ៉ាងតិចក៏ 5 ម៉ឺនដុល្លារ ដែលជាតម្លៃថ្លៃលើករំពឹងទុកពីការលក់។ Green សង្ឃឹមថានឹងប្រើប្រាស់ប្រាក់ដែលទទួលពីការដេញថ្លៃទូរស័ព្ទ iPhone នេះ ដើម្បីផ្តល់មូលនិធិដល់អាជីវកម្មរបស់នាង។ ចំពោះការដាក់ដេញថ្លៃនេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន LCG Auctions ដែលនឹងដំណើរការរហូតដល់ថ្ងៃទី 19 ខែកុម្ភៈ។ ដោយទូរស័ព្ទ iPhone ជំនាន់ទី 1 នេះបច្ចុប្បន្នអាចទទួលបានតម្លៃពី 3 ម៉ឺនដុល្លារទៅ 5 ម៉ឺនដុល្លារ។ 

 

ហើយនេះមិនមែនជា iPhone ដំបូងឡើយដែលត្រូវបានដេញថ្លៃ ព្រោះមាន ទូរស័ព្ទ iPhone ជំនាន់ដំបូងមួយចំនួនទៀតដែលមិនបានបើក និងមិនបានប្រើនៅតែអាចត្រូវកាន់កាប់ដោយមនុស្សមួយចំនួន។ តម្លៃ iPhone នឹងបន្តឡើងថ្លៃ ខណៈដែលពួកគេត្រូវបានគេស្វែងរកកាន់តែច្រើន ដោយសារតែវាជារបស់ដែលគ្រប់គ្នាចាត់ទុកថាជារបស់ដែលកម្របំផុត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍