លក្ខណៈសម្បត្តិជាច្រើនរបស់ Asus ROG Phone 7 Series ត្រូវគេទម្លាយចេញហើយ!

ខណៈពេលដែលក្រុមហ៊ុន Samsung និង Apple ដណ្តើមគ្នាក្នុងការក្លាយជាក្រុមហ៊ុននាំមុខគេទៅលើស្មាតហ្វូន Flagship នោះ នៅពេលនេះ ក្រុមហ៊ុន ASUS បានគ្រប់គ្រងទៅលើទីផ្សារសកលហើយជាមួយនឹងស្មាតហ្វូន ROG Phone series នៅក្នុងវិស័យហ្គេម។ ស្មាតហ្វូនចុងក្រោយបំផុតដែលកំពុងតែមានវត្តមាននៅលើទីផ្សារនោះ គឺម៉ូដែល ROG Phone 6 series ហើយស្មាតហ្វូននេះ គឺប្រើប្រាស់នូវបន្ទះឈីប  Snapdragon 8+ Gen 1 និង  Dimensity 9000+។

 

សូមជំរាបផងដែរថា នៅក្នុងឧស្សាហកម្មបន្ទះឈីបនៅពេលនេះ គឺមានតែក្រុមហ៊ុន Qualcomm និង MediaTek ប៉ុណ្ណោះ ដែលគេឃើញទើបតែបញ្ចេញនូវបន្ទះឈីបជំនាន់ថ្មីសម្រាប់ស្មាតហ្វូនថ្នាក់ប្រណិតដែលមានការពង្រឹងកាន់តែច្រើនជាងមុន។ នៅពេលនេះ ក្រុមហ៊ុន Asus ក៏បានធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ម៉ូឌែល ROG Phone 6 series ហើយស្មាតហ្វូនថ្មីនឹងមាន 3 ម៉ូដែលសម្រាប់ធ្វើការជ្រើសរើស។ ស្មាតហ្វូននេះ នឹងមានម៉ូដែល នAsus ROG Phone 7, ROG Phone 7D និង  ROG Phone 7 Ultimate។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការបញ្ជាក់នៅក្នុងរបាយការណ៍នេះ បាននិយាយថា ស្មាតហ្វូន Asus ROG Phone 7 និង  ROG Phone 7 Ultimate នឹងបង្ហាញខ្លួននៅក្នុងទីផ្សារសកលជាមួយនឹងលេខកូដ AI2205_A និង AI2205_E ។ ស្មាតហ្វូនទាំង 3 នេះនឹងបង្ហាញខ្លួននៅក្នុងប្រទេសចិនជាមួយនឹងលេខកូដ AI2205_B សម្រាប់ម៉ូឌែលROG Phone 7, AI2205_D សម្រាប់ស្មាតហ្វូន ROG Phone 7D និងលេខកូដ AI2205_F សម្រាប់ស្មាតហ្វូនROG Phone 7 Ultimate ។ ក្រុមហ៊ុន Asus អាចនឹងប្រកាសបង្ហាញនូវស្មាតហ្វូន  ROG Phone 7 series នៅក្នុងត្រីមាសទី ៣ ឆ្នាំ 2023 នេះនៅចន្លោះខែមិថុនា និងខែកញ្ញា។

ROG Phone 7 Series ត្រូវរំពឹងថា នឹងប្រើប្រាស់នូវបន្ទះឈីបជំនា់ថ្មី Qualcomm Snapdragon 8 Gen 2 ហើយនឹងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 13 ហើយសម្រាប់ស្មាតហ្វូន ROG Phone 7D នឹងមានបន្ទះឈីប  Dimensity 9200 ។  ស្មាតហ្វូនទាំង 3 នេះ គឺប្រើអេក្រង់ប្រភេទ AMOLED។ និយាយពីទំហំរ៉េម ស្មាតហ្វូន ROG Phone 7 Ultimate នឹងមានរ៉េមទំហំ 16GB និងម៉េមូរីទំហំ 512GB  ខណៈពេលដែលស្មាតហ្វូន ASUS ROG Phone 7 នឹងមានម៉េមូរីទំហំ  256GB ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
realme C55 ទំហំផ្ទុកធំ 16GB+256GB តម្លៃក្រោម 200 ដុល្លារ នឹងប្រកាសជាផ្លូវការណ៌នៅប្រទេសកម្ពុជា នៅថ្ងៃទី 21 មីនានេះ!

realme C55 ទំហំផ្ទុកធំ 16GB+256GB តម្លៃក្រោម 200 ដុល្លារ នឹងប្រកាសជាផ្លូវការណ៌នៅប្រទេសកម្ពុជា នៅថ្ងៃទី 21 មីនានេះ!

ដោយ ប៉េងលីន
 OPPO Find N2 Flip ដែលជាស្មាតហ្វូនអេក្រង់បត់មានអេក្រង់ខាងក្រៅធំបំផុតនោះ នឹងមកដល់កម្ពុជាឆាប់ៗនេះហើយ

OPPO Find N2 Flip ដែលជាស្មាតហ្វូនអេក្រង់បត់មានអេក្រង់ខាងក្រៅធំបំផុតនោះ នឹងមកដល់កម្ពុជាឆាប់ៗនេះហើយ

ដោយ ប៉េងលីន
តើស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip មានភាពទាក់ទាញយ៉ាងណា? ទើបអ្នកប្រើប្រាស់ជាច្រើន ចាប់អារម្មណ៌ខ្លាំងម្ល៉េះ!

តើស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip មានភាពទាក់ទាញយ៉ាងណា? ទើបអ្នកប្រើប្រាស់ជាច្រើន ចាប់អារម្មណ៌ខ្លាំងម្ល៉េះ!

ដោយ ប៉េងលីន
Huawei P60 Series និង Mate X3 អាចធ្វើការ Pre-Order បានចាប់ពីថ្ងៃនេះហើយ!

Huawei P60 Series និង Mate X3 អាចធ្វើការ Pre-Order បានចាប់ពីថ្ងៃនេះហើយ!

ដោយ ប៉េងលីន
ជក់ចិត្ត! ជក់អារម្មណ៍! លេងហ្គេមកម្សាន្តកាន់តែជក់ដៃជាមួយខ្សែស្រឡាយស្មាតហ្វូនដ៏ល្អឯក Samsung Galaxy S23 Series…!!

ជក់ចិត្ត! ជក់អារម្មណ៍! លេងហ្គេមកម្សាន្តកាន់តែជក់ដៃជាមួយខ្សែស្រឡាយស្មាតហ្វូនដ៏ល្អឯក Samsung Galaxy S23 Series…!!

ដោយ ប៉េងលីន
 OPPO Find N2 Flip បង្កប់ចំណុចពិសេសថ្មីមួយដែលទាក់ទាញជាងស្មាតហ្វូនបត់ដទៃ គឺអេក្រង់បត់ស្ទើរតែគ្មានស្នាមផ្នត់

OPPO Find N2 Flip បង្កប់ចំណុចពិសេសថ្មីមួយដែលទាក់ទាញជាងស្មាតហ្វូនបត់ដទៃ គឺអេក្រង់បត់ស្ទើរតែគ្មានស្នាមផ្នត់

ដោយ ប៉េងលីន