no-alternative title
no-alternative title
no-alternative title
no-alternative title

Xiaomi 13 នឹងអាចប្រើប្រាស់ Wi-Fi 7 បានបន្ទាប់ពីការអាប់ដែត

ក្រុមហ៊ុន Xiaomi បានប្រកាសចេញជាផ្លូវការណ៌ថា ខ្លួនមានគម្រោងនឹងនាំមកនូវការអាប់ដែតសម្រាប់ស្មាតហ្វូនជំនាន់ថ្មីរបសខ្លួន Xiaomi 13 lineup ដែលការអាប់ដែតនេះ នឹងផ្តល់អោយស្មាតហ្វូនថ្នាក់ប្រណិតថ្មីនេះអាចនឹងមានការទ្រទ្រង់ជាមួយនិង Wi-Fi 7 connectivity standards បានថែមទៀតផង។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះបាននិយាយថា ខ្លួននឹងបញ្ចេញនូវការអាប់ដែតថ្មីទៅលើស្មាតហ្វូនជំនាន់ចុងក្រោយរបស់ខ្លួន។ 

ស្មាតហ្វូនថ្មីៗទាំងនោះមានដូចជា Xiaomi 13 និង 13 Pro។ ស្មាតហ្វូនទាំងពីរនេះត្រូវបានគេដឹងថា បានប្រកាសចេញកាលពីខែធ្នូឆ្នាំ 2022 កន្លងទៅនេះ ជាមួយនិងការដាក់អោយប្រើប្រាស់នូវបច្ចេកវិទ្យា 802.11ax standard ជាមួយនិង Wi-Fi 6E ប៉ុណ្ណោះ។ ប៉ុន្តែដោយសារតែបន្ទះឈីបនេះ Qualcomm Snapdragon 8 Gen 2 ដែលប្រើលើស្មាតហ្វូននេះ អាចទ្រទ្រង់ជាមួយនិង 802.11be Wi-Fi 7 standard បាននោះ ទើបក្រុមហ៊ុននេះអាចធ្វើការងារនេះបាន។ ខណៈដែលមិនទាន់មានការទម្លាយនោះ មានការបញ្ជាក់ថា ស្មាតហ្វូនថ្មីៗដូចជា Samsung Galaxy S23 series អាចប្រើប្រាស់បច្ចេកវិទ្យានេះបានហើយ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមការទម្លាយនៅលើការប្រកាសជាផ្លូវការណ៌តាមរយៈ Weibo បានបង្ហាញថា Xiaomi 13 series ក៏ដូចជា Redmi K60 Pro នឹងមានការទ្រទ្រង់បានជាមួយនិងបច្ចេកវិទ្យា wireless connectivity standard ជំនាន់ចុងក្រោយនេះ។ សូមជំរាបថា បច្ចេកវិទ្យា Wi-Fi 7 អាចនរត់បានជាមួយកំពស់ 320MHz channels ដែលផ្តលល់នូវការផ្ទេរប្តូរទិន្នន័យបានជាមួយនិងលឿនដល់ទៅ 2.4 ដងធៀបជាមួយនិងបច្ចេកវិទ្យា Wi-Fi 6។ បន្ថែមពីនេះបច្ចេកវិទ្យានេះ ក៏នឹងជួយការទស្សនានៅលើវីដេអូ 4K និង 8K video streaming បានយ៉ាងរលូនថែមទៀតផង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍