no-alternative title
no-alternative title
no-alternative title
no-alternative title

Huawei P60 Series ត្រូវគេរំពឹងថា នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ MWC 2023

MWC (Mobile World Congress) គឺជាព្រឹត្តិការណ៍ដ៏ធំមួយដែលក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនបានប្រកាសបង្ហាញនូវគំរូនៃផលិតផលជាច្រើនដែលមានភាពច្នៃប្រឌិតខ្ពស់ និងបច្ចេកវិទ្យាជាច្រើនទៀតសម្រាប់ពេលខាងមុខនេះ។ សម្រាប់ពេលនេះ របាយការណ៍ថ្មីមួយ បានបញ្ជាក់ថា ក្រុមហ៊ុន Huawei នឹងធ្វើការបង្ហាញនូវផលិតផលដ៏សំខាន់មួយ។ យោងតាមការលេចលឺតៗគ្នាបាននិយាយថាយ ក្រុមហ៊ុននេះ ទំនងនឹងប្រកាសចេញនូវស្មាតហ្វូន Flagship ជំនាន់ថ្មីរបស់ខ្លួន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងរបាយការណ៍ជាច្រើននាពេលថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ ក៏មានគម្រោងក្នុងការបង្ហាញនូវស្មាតហ្វូន Huawei P60 Series ថ្មីនៅក្នុងព្រឹត្តិការណ៍ MWC 2023 នេះផងដែរ។ សូមជំរាបថា ព្រឹត្តិការណ៍ដ៏ធំនេះ គឺមានក្រុមហ៊ុនជាច្រើនដែលបង្ហាញនូវផលិតផលបច្ចេកវិទ្យាថ្មីៗជាច្រើន។ ប៉ុន្តែចាប់តាំងពីការដាក់ទណ្ឌកម្មជាច្រើនរបស់សហរដ្ឋអាមេរិក នោះ ក្រុមហ៊ុន Huawei ក៏មិនមានការបង្ហាញនូវស្មាតហ្វូនរបស់ខ្លួនច្រើនដែរ។ ក្រុមហ៊ុននេះ ក៏នឹងអាចបង្ហាញនូវផលិតផលថ្មីរបស់ខ្លួននៅក្នុងទីក្រុងបាសេឡូណានៅក្នុងពេលនេះ។ របាយការណ៍នេះ បន្តអះអាងថា ស្មាតហ្វូន Huawei P60 series នេះ គឺនឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៍ MWC 2023 ខាងមុខនេះ។

 

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន Huawei P Series របស់ក្រុមហ៊ុននេះ គឺជាស្មាតហ្វូនប្រភេទប្រណិតដែលមានកាមេរ៉ាដ៏អស្ចារ្យជាមួយនឹងការប្រើប្រាស់នូវ hardware ខ្លាំង និងការឌីស្សាញយ៉ាងប្រណិត។ ស្មាតហ្វូន Huawei P Series នេះ ក៏នាំមុខគេនៅលើ DxOMark ផងដែរ។ ស្មាតហ្វូន Huawei P60 នេះនឹងមានបំពាក់នូវ XMAGE photography platform របស់ក្រុមហ៊ុន Huawei ដែលមានភាពស្រដៀងគញនាទៅនឹងស្មាតហ្វូន Mate 50 Series ដែលបង្ហាញខ្លួនកាលពីឆ្នាំមុននេះ។ 

ស្មាតហ្វូន Huawei P60 Pro នេះនឹងមានកាមេរ៉ាគោលទំហំ 50MP Sony IMX888 Primary Sensor ជាមួយនឹង 50MP Sony IMX858 ultra wide angle sensor។ សម្រាប់កាមេរ៉ាទី 3 គឺមានទំហំ 64MP OV64B Omnivision Sensor ដែលមាន 3.5x Optical Zoom។ ស្មាតហ្វូន P60 Pro នេះ អាចនឹងមានបន្ទះឈីប Snapdragon 8 Gen 2 SoC ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Qualcomm ផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍