no-alternative title
no-alternative title
no-alternative title
no-alternative title

OPPO Find X6 Series និង OPPO Pad 2 នឹងសម្ពោធជាផ្លូវការណ៌នៅថ្ងៃទី 21 មីនានេះ

នៅថ្ងៃនេះ មានរបាយការណ៌ជាច្រើនបានចេញមកបញ្ជាក់ថា ក្រុមហ៊ុន OPPO នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួននៅក្នុងប្រទេសចិននាថ្ងៃទី 21 ខែមីនាខាងមុខនេះហើយ។ បើតាមការចេញផ្សាយពេលនេះ គឺបានបញ្ជាក់ផ្លូវការណ៌ថា ក្រុមហ៊ុន OPPO នឹងបង្ហាញចេញនូវវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី OPPO Find X6 series, ថេប្លេត OPPO Pad 2, ហើយនិងកាស OPPO Enco Free 3 earbuds នៅថ្ងៃទី 21 ខែមីនា វេលាម៉ោង  2pm ម៉ោងនៅប្រទេសចិន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រភពដដែលបន្តថា OPPO Find X6 Series នឹងមានចំនួនពីរម៉ូដែល គឺ OPPO Find X6 និង Find X6 Pro ហើយស្មាតហ្វូនទាំងពីរនេះ គឺមានប្រើប្រាស់ឈីបខុសគ្នា ដោយមួយប្រើប្រាស់បន្ទះឈីប Dimensity 9200 និងមួយទៀតប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 2v។ សម្រាប់ម៉ូដែលស្តង់ដារ X6 នឹងមានការបំពាក់រ៉េ LPDDR5 និងអង្គចងចាំ UFS 3.1 storage ខណៈដែលម៉ូដែល X6 Pro នឹងប្រើប្រាស់រ៉េម LPDDR5x RAM និងអង្គចងចាំ UFS 4.0 storage។ កន្លងមកធ្លាប់មានការបញ្ជាក់ថា Find X6 ទំនងជានឹងប្រើប្រាស់ Snapdragon 8 Plus Gen 1 ប៉ុន្តែពេលនេះ គឺច្បាស់ហើយគ្មានបែបនេះទេ។

 

 Find X6 និង X6 Pro ត្រូវបានគេបញ្ជាក់ថា នឹងផ្តល់នូវការថតរូបភាពកាន់តែសំបូរបែបបំផុត ដោយនៅលើម៉ូដែល Pro គឺមានការតម្លើងនូវសិនស័រ 1-អ៊ីង Sony IMX988 ទៅលើកាមេរ៉ាគោលទំហំ 50-Megapixel ហើយក៏មានការបញ្ជាក់ថា នឹងមានកាមេរ៉ាពីរគ្រាប់ទៀតក៏ជាសិនស័រ Sony IMX890 ទំហំ 50-Megapixel ដូចគ្នា ដែលមួយគឺជាប្រភេទ ultra-wide lens និងមួយទៀតគឺជាប្រភេទ periscope zoom។ 

 

ចំពោះម៉ូដែលស្តង់ដារវិញ គឺមានការប្រើប្រាស់កាមេរ៉ា 3 គ្រាប់ ដែលមានទំហំ 50-Megapixel ដូចគ្នា ប៉ុន្តែប្រើប្រាស់សិនស័រ Sony IMX890, Samsung JN1 និង Sony IMX890។ ស្មាតហ្វូនទាំងពីរនេះ ក៏នឹងមានការប្រើប្រាស់បន្ទះឈីបជំនួយការថតរូបភាព និងវីដេអូ MariSilicon X2 ISP និងបច្ចេកវិទ្យាកាមេរ៉ា Hasselblad camera optimizations ផងដែរ។ បើមើលទៅលើការទម្លាយរូបភាពផ្លូវការណ៌នេះ ក៏មានការបញ្ជាក់ថា ពីម៉ូឌុលកាមេរ៉ា រួមជាមួយនិងមុខងារថ្មីៗមួយចំនួនថែមទៀតផង។  នៅពេលនេះ OPPO Find X6 series ត្រូវបានដាក់អោយមានការចុះឈ្មោះទិញមុន នៅក្នុងប្រទេសចិនហើយ។ 

សម្រាប់ថេប្លេតជំនាន់ថ្មី OPPO Pad 2 វិញត្រូវបានគេរាយការណ៌ នឹងប្រើប្រាស់បន្ទះឈីព Dimensity 9000 ហើយក៏នឹងមានវត្តមានជាមួយនិង X6 ទាំងពីរនេះដែរ។ យោងតាមរបាយការណ៌ថ្មីៗនេះ បានបង្ហាញថា ថេប្លេតនេះ ក៏នឹងមានការប្រើប្រាស់ជាមួយនិង Smart Touch keyboard ជំនាន់ថ្មី រួមនិងប៊ិក stylus ថែមទៀតផង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍