no-alternative title
no-alternative title
no-alternative title
no-alternative title

ទោះបីជា iPhone 15 Series ត្រូវប្តូរមកប្រើរន្ធ USB-C ក៏ពិតមែន តែខ្សែចម្លងដែលគ្មានស្តង់ដារមិនអាចប្រើបាននោះទេ

iPhone 15 Series នឹងមកដល់ផ្លូវការណ៍នៅមុនដំណាច់ឆ្នាំ 2023 នេះ (ក្នុងខែកញ្ញា) ហើយទូរស័ព្ទ iOS ជំនាន់ថ្មីនេះត្រូវបានលេចលឺព័ត៌មានជាច្រើនកន្លងមកថា នឹងប្តូរមកប្រើរន្ធសាក-ចម្លងទិន្នន័យស្តង់ដារ USB-C ជំនូសឲ្យ Lightning Connector ទាំងអស់វិញ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បច្ចុប្បន្នក្រុមហ៊ុនបិតាបច្ចេកវិទ្យារបស់ទីក្រុង Cupertino សហរដ្ឋអាមេរិកមួយនេះមិនបានប្រើប្រាស់រន្ធស្តង់ដារថ្មីនេះនោះទេនៅលើទូរស័ព្ទ iPhone  របស់ខ្លួន ប៉ុន្តែ មានផលិតផលសំខាន់មួយចំនួនដូចជា iPads និង MacBook បានប្រើរន្ធស្តង់ដារ USB-C នេះរួចហើយ។ ទោះជាយ៉ាងណាចង់ ឬមិនចង់ Apple ត្រូវតែដាច់ចិត្តក្នុងការប្តូរមកប្រើរន្ធ USB-C នៅលើ iPhone ជំនាន់ថ្មីក្នុងឆ្នាំនេះ ដើម្បីឲ្យស្របតាមស្តង់ដារច្បាប់ថ្មីរបស់សភាពអឺរ៉ុបដែលតម្រូវឲ្យរាល់ក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិចទាំងអស់ត្រូវប្រើរន្ធ USB-C ជាស្តង់ដារតែមួយដើម្បីរក្សាតម្លៃក្នុងការប្រគូតប្រជែងទីផ្សារ ដែលច្បាប់ថ្មីនេះនឹងត្រូវដាក់ឲ្យអនុវត្តន៍នៅមុនដំណាច់ឆ្នាំនេះ ឬដើមឆ្នាំ 2024។

បើតាមលោក Ming Chi-kuo ដែលជាអ្នកវិភាគល្បីឈ្មោះមួយរូបបានប្រាប់ឲ្យដឹងថា បើទោះបីជា Apple សម្រេចចិត្តប្តូរមកប្រើរន្ធស្តង់ដារ USB-C នៅលើ iPhone 15 Series ក៏ពិតមែន ប៉ុន្តែ ក្រុមហ៊ុននេះនឹងដាក់នូវបច្ចេកវិទ្យាមួយដើម្បីការពារការប្រើប្រាស់ខ្សែចម្លងដែលគ្មានស្តង់ដារត្រឹមត្រូវ និងមិនមានការទទួលស្គាល់ពីក្រុមហ៊ុនខ្លួននោះឡើយ។ ជាការពិតណាស់ Apple iPhone 15 Pro និង 15 Pro Max ត្រូវបានគេរំពឹងថា នឹងបំពាក់នូវរន្ធ USB-C3.2 ដែលជាស្តង់ដារថ្មីល្បឿនលឿនបំផុតដូចនៅលើ iPads Pro Series ជំនាន់ថ្មីចុងក្រោយដែរជាមួយល្បឿនផ្លាស់ប្តូរទិន្នន័យបានរហូតដល់ទៅ 40GB/s។ ចំនែក iPhone 15 និង iPhone 15 Plus នឹងប្រើរន្ធ USB-2.0 ដែលមានល្បឿនត្រឹម 480Mbps ប៉ុណ្ណោះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍