no-alternative title
no-alternative title
no-alternative title
no-alternative title

Google Pixel 8 Series ទំនងជានឹងប្រើបន្ទះឈីបថ្មីដែល Modified ចេញពីឈីប Samsung Exynos 2300

Google នឹងធ្វើការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មី Pixel 8 Series នៅមុខដំណាច់ឆ្នាំ 2023 នេះ។ ស្មាតហ្វូនកំពូលជំនាន់ថ្មីរបស់ Google នេះត្រូវបានគេដឹងថា នឹងប្រើបន្ទះឈីប Tensor SoC ជំនាន់ថ្មី។ ទោះជាយ៉ាងណា បន្ទះឈីបជំនាន់ថ្មីនេះត្រូវបានគេរាយការណ៍ថា អាចជាឈីបដែលធ្វើការ Modified ចេញពីបន្ទះឈីបរបស់ក្រុមហ៊ុន Samsung។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្នុងឆ្នាំនេះ Samsung បានដកចេញការប្រើប្រាស់បន្ទះឈីបជំនាន់ថ្មីរបស់ខ្លួននៅលើកំពូលស្មាតហ្វូនជំនាន់ថ្មី Galaxy S23 Series ដោយក្រុមហ៊ុនបានប្រើតែបន្ទះឈីប Snapdragon 8 Gen Series ប៉ុណ្ណោះ។ ប៉ុន្តែ បើតាមប្រភពព័ត៌មានក្នុងពេលនេះបានបង្ហើបថា កំពូលឈីបដែល Samsung បានដកចេញមិនប្រើនៅលើ Galaxy S23 Series នោះ គឺជាឈីប Exynos 2300 SoC។ ចំនែកក្រុមហ៊ុន Google ត្រូវបានគេដឹងថា អាចនឹងប្រើបន្ទះឈីប Modified ថ្មីចេញពី Exynos 2300 របស់ Samsung សម្រាប់បន្ទះឈីប Tensor SoC ជំនាន់ថ្មីរបស់ខ្លួនដែលត្រូវប្រើនៅលើ Pixel 8 Series ដែលមកដល់នៅមុនដំណាច់ឆ្នាំនេះ។

សម្រាប់បន្ទះឈីបជំនាន់ថ្មីរបស់ Samsung មិនទាន់ត្រូវបានប្រកាសចេញនៅឡើយទេក្នុងឆ្នាំនេះ ប៉ុន្តែ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់កូរ៉េខាងត្បូងមួយនេះត្រូវបានគេដឹងថា កំពុងសង្ងំធ្វើការអភិវឌ្ឍន៍បន្ទះឈីប Exynos 2300។ ក្រុមហ៊ុន Semiconductor division របស់ Samsung ត្រូវបានដឹងថា បាននឹងកំពុងធ្វើការអភិវឌ្ឍន៍ផលិតបន្ទះឈីបកំពូលជំនាន់ថ្មីមួយដែលមាន Codename “Quadra”។ ដូចនេះ Quadra អាចនឹងត្រូវប្រើសម្រាប់ Modified និងប្រើជាមូលដ្ឋានគ្រឹះក្នុងការផលិតបន្ទះឈីប Google Tensor 3។

បើតាមការលេចលឺព័ត៌មានកន្លងមកបានបង្ហាញថា Exynos 2300 របស់ Samsung នឹងប្រើ Prim-core Contex-X3 CPU ដែលមានល្បឿន Max Clock-Speed 3.09GHz រួមជាមួយ Qual-core Contex-A715 CPU ល្បឿន 2.65GHz និង Quad-Core Cortex-A510 CPU ល្បឿន 2.1GHz។ ចំនែកបន្ទះឈីប Google Tensor 3 SoC ត្រូវបានគេដឹងថា នឹងត្រូវផលិតឡើងតាមខ្នាតស្តង់ដារ 4nm Processor របស់ Samsung ផ្ទាល់តែម្តង៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍