no-alternative title
no-alternative title
no-alternative title
no-alternative title

របាយការណ៍ការថ្មីនិយាយថា OLED MacBook Air នឹងមកដល់ផ្លូវការណ៍នៅដើមឆ្នាំ 2024.!

Apple ត្រូវបានគេរាយការណ៍ថា បាននឹងកំពុងដំណើរការអភិវឌ្ឍន៍ផលិតម៉ាស៊ីន MacBooks ដែលបំពាក់អេក្រង់ OLED។ ក៏ប៉ុន្តែ គេមិនទាន់ច្បាស់ថា MacBooks ម៉ូដែលមួយណាដែលត្រូវបានបំពាក់អេក្រង់ OLED ដំបូងគេនៅឡើយទេ។ ដោយឡែកបើតាមប្រភពព័ត៌មានលេចលឺក្នុងពេលនេះ បានបង្ហើបថា MacBook Air ជំនាន់ថ្មី គឺជាម៉ាស៊ីន MacBook ដំបូងគេដែលបំពាក់អេក្រង់ OLED Display ហើយម៉ូដែលនេះ នឹងមកដល់ផ្លូវការណ៍នៅដើមឆ្នាំ 2024។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រភពបានបញ្ជាក់ទៀតថា MacBook Air ជំនាន់ថ្មីដែលបំពាក់អេក្រង់ OLED ហៅថា “tandem stack”ដែលបំពាក់នូវបច្ចេកវិទ្យាថ្មី Cutting-edge OLED Technology ដែលជួយឲ្យបង្កើននូវអាយុកាលប្រើប្រាស់បានយូរ មានប្រសិទ្ធិភាពក្នុងការសន្សំសំចៃការប្រើថាមពលថ្ម និងបង្កើនកម្រិតពន្លឺបានកាន់តែខ្ពស់។ MacBook Air នឹងប្តូរមកប្រើបន្ទះអេក្រង់ OLED Panel ខណៈម៉ូដែល MacBook Pros អាចនឹងបន្តប្រើបច្ចេកវិទ្យាអេក្រង់ mini-LED Display ហើយក៏មិនទាន់មានព័ត៌មានជាក់លាក់ណាមួយបង្ហាញពីកាលវេលាដែល Apple ត្រូវបានអេក្រង់ OLED នៅលើ MacBook Pros នោះទេ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សដែលមានមូលដ្ឋាននៅទីក្រុង Cupertino ត្រូវបានគេដឹងថា បាននឹងក៏កំពុងធ្វើការលើ MacBook Air ជំនាន់ថ្មីដែលមានអេក្រង់ទំហំ 13 អ៊ីញ និង 15 អ៊ីញ ហើយដំណើរការដោយបន្ទះឈីប Apple M3 ដែលមិនទាន់បានប្រកាសនៅឡើយទេ។ ទោះបីជាក្រុមហ៊ុន មិនបានបង្ហាញអ្វីអំពីព័ត៌មានលម្អិតនេះក៏ដោយ ប៉ុន្តែកុំព្យូទ័រយួរដៃ MacBook Air ជំនាន់ថ្មីនេះ ត្រូវបានគេរំពឹងថា នឹងបង្ហាញវត្តមានផ្លូវការណ៍នៅខែមិថុនា ឆ្នាំ 2023 ខាងមុខនេះ នៅក្នុងអំឡុងព្រឹត្តិការណ៍ WWDC 2024៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍