បន្ទាប់ពីមានការបែកធ្លាយប៉ុន្មានសប្តាហ៌មក នៅពេលនេះ Redmi បានប្រកាសចេញនូវកាលបរិច្ឆេតនៃការបង្ហាញចេញនូវស្មាតហ្វូន Redmi Note 12 Turbo នៅលើទីផ្សារប្រទេសចិនហើយ។ បើតាមរូបភាពដែលគេផុសនេះ គឺបញ្ជាក់ថា ស្មាតហ្វូននេះ នឹងបង្ហាញវត្តមាននៅថ្ងៃទី 28 ខែមីនានេះ វេលាម៉ោង 7 ល្ងាច ម៉ោងក្នុងប្រទេសចិន។
នៅលើរូបភាពនេះ ក៏មានការបង្ហាញថា Redmi Note 12 Turbo គឺជាស្មាតហ្វូនដំបូងគេលើលោក ដែលប្រើឈីប Snapdragon 7+ Gen 2 ផងដែរ។ ស្មាតហ្វូននេះ នឹងមានកាមេរ៉ាក្រោយ 3 គ្រាប់ ដោយកាមេរ៉ាមានទំហំ 64-Megapixel និងមានការឌីស្សាញប៊ូតុងតម្លើងសម្លេង និងប៊ូតុងស្កែនម្រាមដៃនៅខាងស្តាំ ខណៈដែលខាងលើមាន Microphone, IR blaster, Speaker grille ហើយនិងរន្ធ 3.5mm audio jack.។ សម្រាប់ផ្នែកខាងក្រោម គឺមាន Speaker grille រន្ធ USB-C port រន្ធ microphone និងរន្ធ SIM slot។
សូមជំរាបថា កន្លងមកមានពាក្យចចាមអារ៉ាម បានបញ្ជាក់ថា Redmi Note 12 Turbo នឹងមាមអេក្រង់ទំហំ 6.67-អ៊ីងកញ្ចក់រាបស្មើរ ប្រភេទ OLED screen រត់បានល្បឿន 120Hz refresh rate ហើយនិងបង្ហាញចេញបានកម្រិត Full HD+។ ស្មាតហ្វូននេះរត់នៅលើស្បែកមុខកម្មវិធី MIUI 1 ផ្អែកលើ Android 13 OS។ ស្មាតហ្វូននេះថ្មទំហំ 5,000mAh កម្លាំងសាក 67W fast charging។
Note 12 Turbo នឹងប្រើឈីប Snapdragon 7+ Gen 2 និងមានអមដំណើរដោតរ៉េមទំហំ 12GB LPDDR5 RAM និងមានអង្គចងចាំទំហំ 256GB UFS 3.1 storage។ Note 12 Turbo អាចនឹងមានកាមេរ៉ាមុខទំហំ 16-Megapixel និងកាមេរ៉ាក្រោយទំហំ 50-Megapixel+8-Megapixel (ultra-wide)+2-Megapixel (macro)។