no-alternative title
no-alternative title
no-alternative title
no-alternative title

OPPO Find X6 Series បង្ហាញខ្លួនជាផ្លូវការណ៌ជាមួយនិងសិនស័រកាមេរ៉ា 1-អ៊ីង និងមានការឌីស្សាញរូបរាងថ្មី

នៅទីបំផុត OPPO Find X6 Series ត្រូវបានក្រុមហ៊ុនប្រកាសចេញជាផ្លូវការណ៌ហើយ បន្ទាប់ពីមានការបែកធ្លាយព័ត៌មានអស់រយៈពេលជាច្រើនខែមក។ ស្មាតហ្វូននេះ គឺមានពីរម៉ូដែល OPPO Find X6 និង Find X6 Pro។

បើមើលទីលើស្មាតហ្វូនម៉ូដែល Pro គឺត្រូវបានក្រុមហ៊ុន OPPO បំពាក់មកជាមួយនូវមុខងារថ្មី រួមមានដូចជា Qualcomm Snapdragon 8 Gen 2 និងមានសិនស័រទំហំ 1-អ៊ីង។ សម្រាប់ម៉ូដែលស្តង់ដារ គឺដំណើរនៅលើបន្ទះឈីប MediaTek Dimensity 9200។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ជាមួយវការឌីស្សាញរូបរាងរបស់ស្មាតហ្វូន OPPO Find X6 Series គឺមានការផ្លាស់ប្តូរទាំងស្រុង ប្រៀបធៀបទៅរូបរាងកាលពី 2 ឆ្នាំមុន។ បើមើលទៅលើការឌីស្សាញម៉ូឌុលកាមេរ៉ារបស់ស្មាតហ្វូននេះ គឺមានរៀបចំនៅកណ្តាលរាងជារង្វង់ដែលមានរាងដួចជានំ ‘Oreo’។ ស្មាតហ្វូននេះ នៅតែរក្សានូវការប្រើប្រាស់អេក្រង់ដែលមានគែមកោង ហើយស៊ុមជុំវិញក៏មានរាងកោងដូចគ្នា គឺមានដូចស្មាតហ្វូននានាដែលមានលក់នៅលើទីផ្សារនះទេ។

ស្មាតហ្វូន OPPO Find X6 គឺមានអេកម្រង់ទំហំ 6.74-អ៊ីង ខណៈម៉ូដែល Pro គឺមានទំហំធំ 6.82-អ៊ីង ហើយអេក្រង់ស្មាតហ្វូនទាំងពីរនេះ គឺប្រើប្រាស់នូវអេក្រង់កម្រិត 10-bit OLED panels ដូចគ្នា ប៉ុន្តែទៅលើលក្ខណៈសម្បត្តិមួយចំនួនគឺខុសគ្នា។ Find X6 បង្ហាញចេញបានទំហំ 2772x1240pixels ល្បឿនរត់បានចាប់ពី 40Hz-120Hz refresh rate, និងមានកម្រិតពន្លឺ 1,400 nits peak brightness។ សម្រាប់អេក្រង់របស់ Find X6 Pro វិញ គឺមិនត្រឹមតែបង្ហាញចេញបានទំហំ 3,168x1,440pixels ប៉ុណ្ណោះទេ គឺថែមទាំងអាចរត់បានល្បឿនចាប់ពី Hz-120Hz refresh rate និងមានកម្រិតពន្លឺ 2,500 nits ថែមទៀតផង។

 

ស្មាតហ្វូន Find X6 Pro គឺមានការបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 8 Gen 2 ខណៈដែលម៉ូដែលស្តង់ដារ គឺវប្រើឈីប MediaTek Dimensity 9200 SoC។ ស្មាតហ្វូនទាំងពីរប្រើរ៉េម LPDDR5x RAM និងអង្គចងចាំ UFS 4.0 storage ដូចគ្នា។ សម្រាប់ software គេរត់នៅលើ ColorOS 13.1 ផ្អែកជាមួយ Android 13 និងមានការអាប់ដែត 4 ឆ្នាំ ទៅលើ Android  និង 5 ឆ្នាំទៅលើ Security។

ស្មាតហ្វូន OPPO Find X6 Series គឺនឹងមានការបំពាក់នូវកាមេរ៉ាក្រោយ 3 គ្រាប់ ដែលគាំទ្រដោយបច្ចេកវិទ្យាកាមេរ៉ា Hasselblad ទាំងអស់ ហើយចំពោះកាមេរ៉ាមុខវិញ គឺមានទំហំ 32MP ប្រភេទ Sony IMX709 selfie camera។ កាមេរ៉ាស្មាតហ្វូននេះក៏មានការទ្រទ្រង់ជាមួយនិងបន្ទះឈីប MariSilicon X NPU សំរាប់ជំនួយដល់រូបភាពថែមទៀតផង។ ស្មាតហ្វូននេះមានកាមេរ៉ាគោលទំហំ 50MP Sony IMX988 1-អ៊ីង និងមានកាមេរ៉ាពីរគ្រាប់ទៀត ដែលមានទំហំ 50MP Sony IMX890 sensors ដែលទ្រទ្រង់នូវមុខងារ AF សម្រាប់ ultra-wide និងហ៊្សូមបាន 3x periscope optical zoom។ 

សម្រាប់ម៉ូដែលស្តង់ដារ គឺមានកាមេរ៉ា 3 គ្រាប់ ដែលកាមេរ៉ាគោលមានទំហំ 50MP និងគ្រាប់ទីពីរ ultra-wide Sony IMX890 ហើយនិងទីបី Samsung JN។ នៅលើស្មាតហ្វូននេះក៏នូវមានការញាត់បញ្ចូលនូមុខងារស្កែនម្រាមដៃនៅលើអេក្រង់ និង dual stereo speakers, infrared sensor ហើយនិងអាវក្រោះការពារទឹក IP68 rating នៅលើម៉ូដែល Pro និង IP54 នៅលើម៉ូដែលស្តង់ដារ។ 

Find X6 Pro មានថ្មទំហំ 5,000mAh គាំទ្រដោតកម្លាំងសាក 100W wired charging និង 50W wireless charging ខណៈដែលម៉ូដែល Find X6 មានថ្មទំហំ 4,800mAh គាំទ្រដោយម្លាំងសាក 80W wired charging។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍