no-alternative title
no-alternative title
no-alternative title
no-alternative title

realme GT Neo 5 SE ទទួលបានពិន្ទុជាង 1 លាននៅលើបញ្ជី AnTuTu

នៅពេលនេះ ក្រុមហ៊ុន realme ត្រូវបានគេដឹងថា បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មីមួយទៀតដែលមានឈ្មោះថា GT Neo 5 SE ហើយស្មាតហ្វូននេះត្រូវបានគេមើលឃើញថា បានធ្វើតេស្តពីស្ថាប័នមួយចំនួនរួចហើយ។ បើតាមដំណឹងថ្ងៃនេះ បានបញ្ជាក់ថា ស្មាតហ្វូននេះ គឺបានឆ្លងកាត់ការធ្វើតេស្តនៅលើបញ្ជ AnTuTu ហើយក៏មានការបង្ហាញពីពិន្ទុសមត្ថភាពរបស់ស្មាតហ្វូននេះថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ថា មកដល់ពេលនេះ realme GT Neo 5 SE បានឆ្លងកាត់ការចុះបញ្ជីនៅលើស្ថាប័នជាច្រើន រួមមានដូចជា MIIT, 3C និង TENAA ជាដើម។ ស្មាតហ្វូននេះត្រូវគេរំពឹងថា នឹងមានការប្រកាសចេញនៅលើទីផ្សារឆាប់ៗនេះហើយ។ បើក្រឡេកមកមើលសមត្ថភាពនៅលើ AnTuTu Scores គឺមានការបង្ហាញថា GT Neo 5 SE គឺទទួលបានពិន្ទុ 1,009,127។ ជាមួយគ្នានេះនៅលើបញ្ជីនេះ ក៏មានការបង្ហាញថា ស្មាតហ្វូននេះ គឺមានការបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 7+ Gen 2 SoC រ៉េមទំហំ 16GB ប្រភភេទ LPDDR5x RAM និងអង្គចងចាំទំហំ 1TB ប្រភភេទ UFS 3,1 ហើយនិងដំណើរការនៅលើ Android 13 OS ចេញពីប្រអប់តែម្តង។ 

realme GT Neo 5 SE មានអេក្រង់ល្បឿន 120Hz refresh rate និងអាចបង្ហាញចេញបានទំហំ 2772x1240 pixels។ ការធ្វើតេស្តខាងលើនេះ បានបង្ហាញទៀតថា realme GT Neo 5 SE មានពិន្ទុ 255,246 ទៅលើ CPU test និង 360,306 ទៅលើ GPU test ហើយនិង 212,810 ទៅលើ memory test និង 181,395 ទៅលើ AnTuTu UX ។ 

កន្លងមកមានពាក្យចចាមអារ៉ាមថា ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.74 អ៊ីង OLED display និងមានថ្មទំហំធំដល់ទៅ 5,500mAh និងមានការគាំទ្រដោយកម្លាំងសាក 100W fast charging។ ស្មាតហ្វូនេនះ កាមេរ៉ាមុខទំហំ 16-Megapixel និងមានកាមេរ៉ាក្រោយ 3 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 64 megapixel primary និងគ្រាប់ទីពីរមានទំហំ 8 Megapixel ultra-wide angle និងគ្រាប់ទីបីមានទំហំ 2 Megapixel macro sensor។

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍