no-alternative title
no-alternative title
no-alternative title
no-alternative title

បាតង់ថ្មីរបស់ Xiaomi បង្ហាញពីបច្ចេកវិទ្យាថ្មីជំនួយសុវត្ថិភាពដល់អ្នកបើកបរ

Xiaomi បានធ្វើការផ្លាស់ប្តូរទៅរកសង្វាក់អាជីវកម្មថ្មីបន្ថែមពីលើអាជីវកម្មស្មាតហ្វូនរបស់ខ្លួនជាមួយនឹងការចាប់ផ្តើមហក់ចូលក្នុងឧស្សាហកម្មរថយន្តអគ្គិសនី។ ដោយក្រុមហ៊ុនបានសាងសងរោងចក្រថ្មីរបស់ខ្លួននៅទីក្រុងប៉េកាំងប្រទេសចិន ដោយរួមបញ្ចូលទាំងមជ្ឍមណ្ឌលស្រាវជា្រវ និងអភិវឌ្ឍន៍ (R&D) រួមនឹងទីស្នាក់ការលក់ (Headquarters) ហើយ Xiaomi បានរំពឹងថា អាចនឹងប្រកាសចេញលក់រថយន្តអគ្គិសនីដំបូងរបស់ខ្លួននៅឆ្នាំ 2024។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយគ្នានេះដែរ ក្រុមបុគ្គលិកដែលកំពុងបម្រើការនៅក្នុងមណ្ឌលស្រាវជា្រវ និងអភិវឌ្ឍន៍ (R&D) ត្រូវបានគេរាយការណ៍ថា បានកំពុងធ្វើការយ៉ាងញាប់ដៃជើងទៅលើការអភិវឌ្ឍន៍បច្ចេកវិទ្យារថយន្ត ហើយថ្មីៗនេះមានលេចលឺព័ត៌មានថា ក្រុមការងារ R&D របស់ Xiaomi បាននឹងកំពុងធ្វើការអភិវឌ្ឍន៍លើបច្ចេកវិទ្យាថ្មីមួយហៅថា “Personalized Automatic Driving Method” ដែលបច្ចេកវិទ្យាថ្មីនេះ មានលទ្ធភាពជំនួយបន្ថែមលើប្រព័ន្ធសុវត្ថិភាពដល់អ្នកបើកបរទៅតាមកម្រិតថែមទៀតផង។

 

បើតាមការបង្ហាញនៅក្នុងប៉ាតង់ថ្មីរបស់ Xiaomi បានឲ្យដឹងថាបច្ចេកវិទ្យាថ្មីនេះ គឺជាជំនួយការបើកបរស្វ័យប្រវត្តិ ដែលវានឹងធ្វើការស្វែងយល់ទៅលើកម្រិតក្នុងការបើកបររបស់អ្នកប្រើប្រាស់រថយន្តដើម្បីឲ្យសមស្របទៅនឹងកម្រិតសុវត្ថិភាពរបស់អ្នកបើកបរ ហើយជាពិសេសគឺវាអាចធ្វើការកត់ត្រាព័ត៌មានរបស់អ្នកបើកបរនៅអំឡុងពេលបើកបរដូចជា ទម្លាប់នៃការបើកបរ ជំនាញក្នុងការបើកបរ និងបទពិសោធន៍ក្នុងការបើករបស់ពួកគេជាដើម។

ទោះជាយ៉ាងណាគេមិនទាន់ដឹងថាបច្ចេកវិទ្យា Personalized Automatic Driving Method” នេះនឹងត្រូវប្រើនៅលើរថយន្ត Xiaomi ម៉ូដែលណាមួយនោះទេ។ បើតាមប្រភពព័ត៌មានចុងក្រោយ Xiaomi នឹងចាប់ផ្តើមផលិតរថយន្តដំបូងរបស់ខ្លួនទ្រង់ទ្រាយធំនៅឆមាសដំបូងក្នុងឆ្នាំ 2024។ ជាមួយវត្តមានបច្ចេកវិទ្យាថ្មីនេះ គឺបង្ហាញថា Xiaomi បានឆន្ទៈខ្ពស់ក្នុងការបង្កើនប្រព័ន្ធសុវត្ថិភាពកាន់តែខ្លាំងសម្រាប់រថយន្តរបស់ខ្លួន ដើម្បីឲ្យអ្នកប្រើមានទំនុកចិត្តខ្ពស់បំផុតក្នុងការប្រើប្រាស់រថយន្តរបស់ខ្លួននាពេលអនាគត៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍