no-alternative title
no-alternative title
no-alternative title
no-alternative title

ស្មាតហ្វូនស៊េរីថ្មី Redmi Note 12S ទទួលបាននូវការបញ្ជាក់វិញ្ញាបនបត្រពីស្ថាប័ន IMDA

Redmi ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Xiaomi ត្រូវបានគេទម្លាយថា នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Redmi Note 12S នៅលើទីផ្សារសកលឆាប់ៗនេះ។ យោងតាមរបាយការណ៌ថ្មីៗនេះ បានបង្ហាញថា ស្មាតហ្វូននេះមានលេខម៉ូដែល ‘2303CRA44A’ ហើយនឹងទទួលបាននូវការបញ្ជាក់ពីវិញ្ញាបនបត្រ FCC, EEC និង IMDA រួចរាល់ហើយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅលើបញ្ជីរបស់ IMDA របស់ប្រទេសសឹង្ហបូរី បានបង្ហាញថា Redmi Note 12S នឹងមានការបំពាក់នូវប៊្លូធូស Bluetooth និង Wi-Fi connectivity។  របាយការណ៌ខាងលើនេះ បានបន្តថា Redmi Note 12S នឹងបង្ហាញខ្លួនជាមួយនិងការ rebranded នៃស្មាតហ្វូន Note 11S ដែលបង្ហាញវត្តមានកាលពីឆ្នាំមុន។ ខណៈដែលស្មាតហ្វូន Note 11S ប្រើប្រាស់នូវកម្លាំងសាក 33W charging សម្រាប់ស្មាតហ្វូន Note 12S ត្រូវបានគេរំពឹងថា នឹងមានការប្រើប្រាស់នូវកម្លាំងសាក 67W charging។

ផ្អែកទៅលើពាក្យចចាមអារ៉ាមបានអោយដឹងថា Redmi Note 12S នឹងមានអេក្រង់ទំហំ 6.43-អ៊ីង និងប្រើប្រាស់កញ្ចក់ AMOLED display បង្ហាញចេញបានកម្រិត Full HD+ resolution និងល្បឿន 90Hz refresh rate។ ស្មាតហ្វូននេះ នឹងមានដំណើរការនៅលើបន្ទះឈីប Helio G96 រ៉េមទំហំ 8GB និងអង្គចងចាំទំហំ 128GB ហើយអាចទំនងជារត់នៅលើប្រព័ន្ធប្រតិបត្តិការ Android 13 OS ជាមួយនិងស្បែក MIUI 14។

Redmi Note 12S នឹងមានការបំពាក់នូវកាមេរ៉ា 4 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 108-Megapixel និងគ្រាប់ទីពីរមានទំហំ 8-Megapixel ultra-wide និងគ្រាប់ទីបីមានទំហំ 2-Megapixel macro sensor និងគ្រាប់ទីបួនមានទំហំ 2-Megapixel depth sensor។ សម្រាប់កាមេរ៉ាមុខមានទំហំ 16-Megapixel។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍