no-alternative title
no-alternative title
no-alternative title
no-alternative title

Huawei ត្រៀមយុទ្ធសាស្រ្តថ្មីសម្រាប់ការបង្ហាញ Huawei P60 Series នៅលើទីផ្សារសកល

ស្មាតហ្វូន Huawei P60 series គ្រោងនឹងបង្ហាញខ្លួននៅថ្ងៃនេះហើយ ក្រុមហ៊ុននេះ ក៏បានបញ្ចេញនូវទស្សនៈថា ខ្លួនពិតជាត្រូវការពេលវេលាបន្ថែមនៅក្នុងការ បង្ហាញនូវស្មាតហ្វូនលំដាប់ថ្នាក់ប្រណិតនេះសម្រាប់ទីផ្សារសកលនាពេលខាងមុខ។ បើមើលក្នុងរយៈពេលមួយសប្តាហ៍នេះ ក្រុមហ៊ុន Huawei បានចាប់ផ្តើមក្នុងការផ្សព្វផ្សាយទៅលើស្មាតហ្វូន Huawei P60 Series ហើយនៅក្នុងការផ្សព្វផ្សាយនេះ ក៏មានការបង្ហាញអំពីសមត្ថភាពមួយចំនួនរបស់ស្មាតហ្វូននេះផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការផ្សព្វផ្សាយនេះ ត្រូវបានធ្វើការទម្លាយយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គម Weibo របស់ចិន ប៉ុន្តែយុទ្ធនាការនៃការផ្សព្វផ្សាយនេះ គឺមិនត្រូវបានគេឃើញនៅលើបបណ្តាញសង្គមផ្សេងៗទៀតនោះទេ ជាពិសេសគឺនៅលើ Twitter។ ក្រុមហ៊ុន Huawei ត្រូវបានគេដឹងថា មានគម្រោងមួយទៀតក្នុងការផ្សព្វផ្សាយទៅលើស្មាតហ្វូន Huawei P60 Series នៅពេលក្រោយនៅក្នុងទីផ្សារសកលផងដែរជាជាងការប្រកាសនៅក្នុងពេលដំណាលគ្នានៅក្នុងប្រទេសចិននោះ។

នៅមុនពេលដែលរឿងនេះ កើតឡើងនោះ មានការបង្ហាញនូវព័ត៌មានថ្មីៗជាច្រើន ដោយលើកឡើងថា ក្រុមហ៊ុន Huawei អាចនឹងធ្វើការផ្លាស់ប្តូរមួយចំនួនទៅលើកម្មវិធី Software ជាច្រើនទៅលើស្មាតហ្វូន Huawei P60 series នេះ។ ស្មាតហ្វូន នេះ ក៏ត្រូវបានគេបង្ហាញចេញនៅលើ EMUI ROM ផងដែរ។ ដូច្នេះមានការរំពឹងថា ស្មាតហ្វូននេះអាចនឹងមានវត្តមាននៅលើទីផ្សារសកលឆាប់ៗនេះហើយ។ បើតាមដំណឹងថ្មី គឺនិយាយថា ស្មាតហ្វូនត្រកូល Huawei P-series ថ្មីនេះ នឹងបង្ហាញខ្លួននៅថ្ងៃទី 23 ខែមីនានេះហើយ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍