no-alternative title
no-alternative title
no-alternative title
no-alternative title

នៅលើ Geekbench បង្ហាញថា Redmi Note 12 Turbo ប្រើប្រាស់ឈីប Snapdragon 7+ Gen 2

Redmi Note 12 Turbo គឺជាម៉ូដែលថ្មីមួយ ដែលត្រូវបានគេដឹងថា នឹងត្រូវបង្ហាញវត្តមាននៅលើទីផ្សារនាពេលឆាប់ៗនេះ ហើយស្មាតហ្វូននេះគឺជាសមាជិកថ្មីមួយទៀតនៃត្រកូល Note 12 Series ដែលមានកំពុងមានលក់នៅលើទីផ្សារ។ ស្មាតហ្វូនថ្មីនេះ នឹងមានវត្តមាននៅលើទីផ្សារប្រទេសចិននាថ្ងៃទី 28 ខែមីនានេះ ជាមួយនិងបន្ទះឈីបជំនាន់ថ្មី Snapdragon 7+ Gen 2 SoC។ 

បើតាមព័ត៌មានថ្មីនៅថ្ងៃនេះ គឺបានបញ្ជាក់ថា ស្មាតហ្វូននេះ បានបង្ហាញខ្លួននៅលើបញ្ជី Geekbench ហើយ។ នៅលើបញ្ជីនេះ បានបង្ហាញថា Redmi Note 12 Turbo គឺមានលេខម៉ូដែល 23049RAD8C និងមានការបង្ហាញពីសមត្ថភាពនៃការធ្វើតេស្តរួចហើយផងដែរ។ ស្មាតហ្វូននេះទទួលពិន្ទុ 1213 ទៅលើការតេស្ត Single-Core និងពិន្ទុ 3972 ទៅលើ Multi-Core។ ពិន្ទុនេះគឺប្រើប្រាស់នូវបន្ទះឈីប Snapdragon 7+ Gen 2 ដែលពិតជាមានសមត្ថភាពខ្លាំងមែនទែននៅលើបន្ទះឈីបស្មាតហ្វូនថ្នាក់កណ្តាលមួយ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

Qualcomm បាននិយាយថា បន្ទះឈីប Snapdragon 7+ Gen 2 នឹងផ្តល់នូវសមត្ថភាពខ្ពស់ ហើយនិងមានការសន្សំសំចៃថ្មសម្រាប់ស្មាតហ្វូនថែមទៀតផង។ បន្ទះឈីបនេះ រត់នៅលើឈីប Kryo CPU core ល្បឿន 2.91GHz និងប្រើប្រាស់ស្ថាបត្យកម្ម 1+3+4 CPU ដែលមានល្បឿនលឿនជាង 50% ប្រៀបធៀបជាមួយនិងបន្ទះឈីប Snapdragon 7 Gen 1។ ជាមួយគ្នា នៅលើ Geekbench ក៏បានបង្ហាញទៀតថា Redmi Note 12 Turbo នឹងបំពាក់នូវរ៉េមទំហំ 12GB។ ស្មាតហ្វូននេះរត់នៅលើ Android 13 OS ផ្អែកលើ MIUI 14 ចេញពីប្រអប់តែម្តង។

របាយការណ៌មុននេះបានបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ មានអេក្រង់ទំហំ 6.67- អ៊ីង កម្រិត FHD+ និងមានកញ្ចក់ AMOLED ល្បឿន 120Hz refresh rate ហើយនិងមានកាមេរ៉ាគោលទំហំ 50MP primary sensor និងគ្រាប់ទីពីរមានទំហំ 8MP Ultrawide ខណៈដែលគ្រាប់ទីបីមានទំហំ 2MP Macro lens។ ស្មាតហ្វូននេះ នឹងមានថ្មទំហំ 5,500mAh និងមានកម្លាំដងសាក 67W fast charging។ 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍