no-alternative title
no-alternative title
no-alternative title
no-alternative title

Samsung ទទួលបាននូវវិញ្ញាបនបត្រ Alliance for Water Stewardship លើការគ្រប់គ្រងទឹកដែលចេញពីរោងចក្រ

នៅថ្ងៃនេះ Samsung ដែលជាក្រុមហ៊ុននាំមុខទៅលើបច្ចេកវិទ្យា និងការផលិតបន្ទះឈីប Semiconductor នោះ បានបន្ថែមនូវការរួមចំនែករបស់ខ្លួនទៅកាន់បរិយាកាសដែលមានសុវត្ថិភាពជាងមុន។ ក្រុមហ៊ុននេះ បានប្រកាសថា បរិវេណនៃ Hwaseong Campus របស់ខ្លួនបានទទួលបាននូវវិញ្ញាបនបត្រ Platinum Certification ដែលបញ្ជាក់ចេញពីស្ថាប័ន Alliance for Water Stewardship (AWS) សម្រាប់គ្រប់គ្រងទៅលើធនធានទឹក ហើយនេះ គឺជាវិញ្ញាបនបត្រជាសកលកម្រិតខ្ពស់បំផុត។ 

ជាមួយនឹងវិញ្ញាបនបត្រជាសកលរបស់ស្ថាប័ន Alliance for Water Stewardship (AWS) ទៅលើការគ្រប់គ្រងទៅលើធនធានទឹកនេះ ក្រុមហ៊ុន Samsung Electronics គឺជាក្រុមហ៊ុនដំបូងគេដែលមានការកោតសរសើរខ្ពស់ទៅលើការគ្រប់គ្រងទៅលើធនធានទឹករបស់ខ្លួន។ នេះគឺជាលើកដំបូងបំផុតដែលក្រុមហ៊ុនបច្ចេកវិទ្យារបស់កូរ៉េនេះទទួលបាននូវវិញ្ញាបនបត្រ  Alliance for Water Stewardship (AWS) Platinum Certification នេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

វិញ្ញាបនបត្រ AWS គឺជាវិញ្ញាបនបត្រសកលទី ២ របស់ក្រុមហ៊ុន Samsung សម្រាប់ការគ្រប់គ្រងទឹកប្រកបដោយនិរន្តរភាព។ កាលពីពេលមុននេះ ក្រុមហ៊ុននេះទទួលបាននូវពានរង្វាន់ Carbon Trust award តាមរយៈការកាត់បន្ថយទៅលើការប្រើប្រាស់ទឹក។ 

លោក Adrian Sym ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Alliance for Water Stewardship បាននិយាយថា “នៅក្នុងនាមជាតំបន់ទី 4 នៅក្នុងប្រទេសកូរ៉េ ដែលបានទទួលនូវវិញ្ញាបនបត្រ AWS នេះ ហើយជាលើកដំបូងបំផុតរបស់ប្រទេសនេះដែលទទួលបាននូវកម្រិត Platinum ផងដែរ។” គួរបញ្ជាក់ផងដែរថា សម្រាប់វិញ្ញាបនបត្រ AWS នេះ គឺមាន 3 កម្រិតនោះគឺ Core, Gold ឬ Platinum ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍