no-alternative title
no-alternative title
no-alternative title
no-alternative title

realme GT Neo 5 SE នឹងបង្ហាញវត្តមានថ្ងៃទី 4 មេសាជាមួយនិងជម្រើសពណ៌ Final Fantasy

បន្ទាប់ពីការបែកធ្លាយអស់ប៉ុន្មានសប្តាហ៍មក នៅថ្ងៃនេះ ក្រុមហ៊ុន realme បានបញ្ជាក់ពីការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល

Realme GT Neo 5 SE នៅប្រទេសចិននាថ្ងៃទី 4 មេសាវេលាម៉ោង 2pm។ ស្មាតហ្វូននេះ គឺជាម៉ូដែលថ្មីមួយដែលស្ថិតនៅក្នុងត្រកូល Realme GT Neo 5 ដែលបានបង្ហាញវត្តមាននៅលើទីផ្សារប្រទេសចិនកាលពីខែមុននេះ។ ម៉ូដែលនេះ គឺជាសមត្ថភាងមិនសូវខ្លាំងដូចសិស្សច្បងនោះទេ ប៉ុន្តែអ្វីដែលប្លែកនោះ ក្រុមហ៊ុននេះ គឺបានឌីស្សាញជាមួយនិងពណ៌ Final Fantasy។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

មើលទៅលើការឌីស្សាញរូបរាងផ្ទៃខាងក្រោយរបស់ Realme GT Neo 5 SE គឺមានការរចនាចេញជាពីរប្លុក ដោយបែកចែកពីប្លុកខាងលើមានម៉ូឌុលកាមេរ៉ា 2 ដែលមានរាងជារង្វង់ និងមានអំពូល LED flash ហើយនិងការបញ្ជាក់ពី “Matrix PDAF F1.79 / EFL 25mm” ថែមទៀតផង។ សម្រាប់ផ្នែកខាងឆ្វេង គឺមាន logos “Realme” និងមានពាក្យថា “Dare to Leap” ហើយនិងមានការឌីស្សាញឆ្លូត ពីរ ចុះមកក្រោមផងដែរ។ ជាមួយនិងពណ៌ Final Fantasy variant គឺមានលាយពណ៌ខុសៗគ្នា ដែលមានដូចជា blue, light green និង pink។ 

ស្មាតហ្វូននេះមានឌីស្សាញប៊ូតុងសម្លេងនៅខាងឆ្វេង និងខាងស្តាំមានប៊ូតុងបិទបើក។ GT Neo 5 SE មើលទៅមានរាងដូចគ្នាជាមួយនិង Realme GT Neo 5 អញ្ចឹងដែរ។ ក្រុមហ៊ុននេះនៅមិនទាន់មានការបង្ហាញផ្នែកខាងមុខនោះទេរបស់ Realme GT Neo 5 SE នោះទេ។ ស្មាតហ្វូននេះមានេអេក្រង់ទំហំ 6.74-អ៊ីង OLED panel ជានិងកញ្ចក់រាបស្មើរ ហើយនិងមានរន្ធ punch-hole នៅចំកណ្តាលអេក្រង់។ ស្មាតហ្វូននេះ មានកម្រ៉ាស់ 8.95mm និងមានទម្ងន់ 193.1grams។ សម្រាប់កម្លាំងម៉ាស៊ីន Realme GT Neo 5 SE គឺនឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 7 Plus Gen 2 ហើយនិងមានកម្លាំងសាក 100W charging។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍