no-alternative title
no-alternative title
no-alternative title
no-alternative title

Samsung Galaxy Tab S9 នឹងមានថាមពលថ្មធំជាងថេប្លេតជំនាន់មុន

យោងតាមព័ត៌មានថ្មីដែលចេញផ្សាយនៅថ្ងៃនេះ បានអោយដឹងថា ក្រុមហ៊ុន Samsung បានត្រៀមខ្លួនក្នុងការ upgrades ទៅលើថាមពលថ្មសម្រាប់ថេប្លេតជំនាន់ថ្មីរបស់ខ្លួនដែលនឹងមានវត្តមាននៅលើទីផ្សារឆាប់ៗនេះ។ សម្រាប់ថេប្លេត Galaxy Tab S9 នឹងមានថាមពលថ្មធំជាងថេប្លេតជំនាន់មុននេះបើតាមការទម្លាយនៅក្នុងបញ្ជីអនឡាញជាច្រើនដែលមានការបញ្ចាក់អំពីលេខម៉ូឌែល និងថាមពលថ្មដែលប្រើប្រាស់នៅលើផលិតផលថ្មីនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងការទម្លាយនៅលើ GalaxyClub ដែលបានបញ្ជាក់នៅក្នុង Database របស់ CQC បាបង្ហាញថា ថាមពលថ្ម  Galaxy Tab S9 គឺប្រភេទ Li-ion ដែលមានការអភិវឌ្ឍដោយក្រុមហ៊ុន Samsung SDI ដែលមានលេខកូដ  EB-BX716ABY។ នេះថ្មីនេះ គឺអាចនឹងប្រើជាមួយម៉ូដែលមួយនៃថេប្លេត Galaxy Tab S9 series ឬ Tab S9។ សម្រាប់ Tab S9 ត្រូវគេរំពឹងថា អាចនឹងមានថាមពលថ្ម 8,160mAh ដែលថាមពលថ្មនេះធំជាងថេប្លេត Tab S8 និង Tab S7 ។ 

បើមើលទៅលើថាមពលថ្មនៅលើថេប្លេត Galaxy Tab S7 និង Tab S8 គឹមានថាមពលថ្មទំហំ 7,760mAh។ សម្រាប់ថាមពលថ្មនៅលើថេប្លេត Galaxy Tab S9+ ឬ Galaxy Tab S9 Ultra នៅមិនទាន់ដឹងនៅឡើយទេ។ ថេប្លេត Galaxy Tab S9 series នេះ ក៏ត្រូវបានគេនិយាយថា ក៏នឹងប្រើប្រាស់នូវ IP67 សម្រាប់ការពារធូលី និងទឹកផងដែរ។ ថេប្លេត Galaxy Tab S9 នឹងប្រកាសបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Unpacked នៅក្នុងខែសីហា ឬខែកញ្ញាខាងមុខនេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍