Huawei ត្រូវបានគេបញ្ជាក់ថា នឹងមានរៀបចំនូវព្រឹត្តិការណ៌សម្ពោធជាផ្លូវការណ៌នូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួននៅក្នុងកម្មវិធី Huawei Spring Flagship New Product Launch Conference ដែលនឹងប្រារព្ធឡើងនៅក្នុងប្រទេសចិននាថ្ងៃទី 23 ខែមីនាខាងមុខនេះហើយ។
នៅប៉ុន្មានថ្ងៃមុនព្រឹត្តិការណ៌មកដល់នោះ ក្រុមហ៊ុននេះបានប្រកាសអោយការ pre-orders ទៅលើស្មាតហ្វូនជំនាន់ថ្មីរបសខ្លួនទាំងពីរម៉ូដែលនេះហើយ នោះគឺ Huawei P60 series និង Huawei Mate X3។ សម្រាប់ការបញ្ជាទិញមុននេះ គឺធ្វើបានតាមរយៈហាងអនឡាញដ៏ធំនៅប្រទេសចិនគឺ JD.com ប៉ុន្តែនៅលើបញ្ជីរបស់ហាងនេះ គឺមិនមានការបង្ហាញព័ត៌មានទូទៅរបស់ស្មាតហ្វូនទាំងពីរនេះនៅឡើយទេ។
បើតាមការទម្លាយកន្លមក Huawei P60 Series ត្រូវបានគេបញ្ជាក់ថា នឹង 3 ម៉ូដែល គឺ P60, P60 Pro និង P60 Artist Design Edition ខណៈម៉ូដែលធំជាងគេ និង Huawei P60 Pro ត្រូវគេរំពឹងថា នឹងមានអេក្រង់ទំហំ 6.6 អ៊ូីងកម្រិត 2K OLED display panel ដែលមានការផ្គត់ផ្គង់ដោយក្រុមហ៊ុន BOE។ ស្មាតហ្វូននេះ នឹងមានការបំពាក់ក់នូវបន្ទះឈីប Qualcomm Snapdragon 8 Gen 2 និងរ៉េម LPDDR5x RAM រួមនិងអង្គចងចាំ UFS 4.0។
ស្មាតហ្វូនទាំងបីនេះ នឹងការតម្លើងរួចជាស្រេចនូវបច្ចេកវិទ្យារូបភាពជំនាន់ថ្មី XMAGE 2.0 នៅលើកាមេរ៉ាទាំងបីគ្រាប់តែ ម្តង។ ស្មាតហ្វូននឹងមានកាមេរ៉ាគោលទំហំ 50MP Sony IMX888 និងគ្រាប់ទីពីរទំហំ 50MP Sony IMX858 sensor ខណៈដែលគ្រាប់ទីបីទំហំ 64MP OV64B Omnivision sensor ហ៊្សូមបាន 3.5x optical zoom។ មានការបញ្ជាក់ថា ស្មាតហ្វូននេះ នឹងរត់នៅលើ HongMeng OS សម្រាប់ទីផផ្សារប្រទេសចិន ខណៈដែលទីផ្សារសកល គឺរត់នៅលើ open-source version ផ្អែកជាមួយ Android។
និយាយពី Huawei Mate X3 ដែលជាស្មាតហ្វូនបត់បានវិញ គឺមានអេក្រង់កម្រិត 2K ហើយនិងត្រូវបានគេជឿជាក់ថា នឹងមានបំពាក់នូវបច្ចេកវិទ្យា Satellite Communication feature ថែមទៀតផង។