no-alternative title
no-alternative title
no-alternative title
no-alternative title

realme 11 Pro Series នឹងបង្ហាញខ្លួននៅឥណ្ឌានាខែមិថុណាខាងមុខនេះ!

កាលពីដើមខែនេះ ក្រុមហ៊ុន realme បានប្រកាសសម្ពោធជាផ្លូវការស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួននៅលើទីផ្សារប្រទេសចិន ដែលមានដូចជា realme 11 Pro និង realme 11 Pro+ Series។ យោងតាមរបាយការណ៌ថ្មីៗនេះ បានបញ្ជាក់ថា ស្មាតហ្វូនទាំងនេះ នឹងមានការបង្ហាញចេញនៅលើទីផ្សារផ្សេងទៀតផងដែរ ដែលមានដូចជា ឥណ្ឌា ជាដើម។ បើតាមការបង្ហោះ tweet ដោយ realme India គឺបានបញ្ជាក់ថា realme 11 Pro នឹងសម្ពោធជាផ្លូវការនៅខែមិថុណាខាងមុខនេះ។ បន្ថែមពីនេះក៏នូវមានការបញ្ជាក់ទៀត realme 11 lineup ក៏នឹងមានលក់នៅលើទីផ្សារសកលនៅខែមិថុណាខាងមុខនេះដូចគ្នា។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

realme 11 Pro និង realme 11 Pro+ គឺជាស្មាតហ្វូនជំនា់ថ្មីមួយ ដែលមានការបំពាក់នូវអេក្រង់ទំហំ 6.74-អ៊ីង OLED panel និងមានគែមអេក្រង់កោង ហើយអេក្រង់នេះ គឺមានកម្រិតបង្ហាញចេញ FHD+ ជាមួយនិងល្បឿន 120Hz refresh rate។ ស្មាតហ្វូនទាំងពីរនេះ រត់នៅលើស្បែកមុខកម្មវិធី realme UI 4.0 ផ្អែលជាមួយប្រព័ន្ធប្រតិបត្តិការ Android 13 OS។ សម្រាប់ការថតរូប ស្មាតហ្វូន realme 11 Pro មានកាមេរ៉ាមុខទំហំ 16-Megapixel ខណៈដែលម៉ូដែល Pro+ គឺមានកាមេរ៉ាមុខទំហំ 32-Megapixel។ 

និយាយពីកាមេរ៉ាក្រោយវិញ ស្មាតហ្វូន Pro model ប្រើប្រាស់កាមេរ៉ា OIS ដែលមានទំហំ 100-Megapixel និងមួយគ្រាប់ទៀតមានទំហំ 2-Megapixel macro camera។ ចំពោះកាមេរ៉ារបស់ Pro+ គឺមានទំហំ 200-Megapixel គាំទ្រដោយមុខងារ OIS ខណៈដែលគ្រាប់ទីពីរមានទំហំ 8-Megapixel ultra-wide lens និងគ្រាប់ទីបីមានទំហំ 2-Megapixel macro។  realme 11 Pro series ប្រើឈីប Dimensity 7050 និងមានថ្មទំហំ 5,000mAh។ realme 11 Pro និង 11 Pro+ គាំទ្រដោយកម្លាំងសាក 67W និង 100W charging។

បើតាមរបាយការណ៌ថ្មីៗនេះ បានបង្ហាញដែរថា realme 11 Pro នឹងមានជម្រើសទំហំ 8GB+128GB, 8GB+256GB និង 12GB+256GB។ សម្រាប់ realme 11 Pro+ នឹងមានមានជម្រើស 8GB+256GB និង 12GB+256GB។ ស្មាតហ្វូនទាំងពីរនេះ នឹងមាន 3 ពណ៌ Astral Black, Oasis Green និង Sunrise Beige។ មកដល់ពេលនេះ នៅមិនទាន់មានតម្លៃសម្រាប់ទីផ្សារឥណ្ឌានោះទេ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ដោយ ប៉េងលីន
Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

ដោយ ប៉េងលីន
Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

ដោយ ប៉េងលីន
 ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ដោយ ប៉េងលីន
RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន