no-alternative title
no-alternative title
no-alternative title

Motorola Edge 40 បង្ហាញខ្លួនជាផ្លូវការជាមួយឈីប Dimensity 8020 និងអេក្រង់ OLED ល្បឿន 144Hz

Motorola ទើបតែបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Edge 40 នៅលើទីផ្សារឥណ្ឌា។ ស្មាតហ្វូននេះ គឺជាម៉ូដែលប្រណិតមួយ ដែលមានការបំពាក់នូវលក្ខណៈសម្បត្តិខ្ពស់ និងមាតនម្លៃសមរម្យមែនទែន។ ស្មាតហ្វូន Motorola Edge 40 គឺមានការប្រើប្រាស់នូវ sandblasted aluminum frame ដែលមើលទៅពិតជាទាក់ទាញអារម្មណ៌ខ្លាំងមែនទែន។ ស្មាតហ្វូននេះ គឺមានគែមកោង និងមានការរចនាជាមួយស្បែក និងលោហៈ matte acrylic និងមានកម្រ៉ាស់ 7.58mm (Acrylic) និង 7.49mm (Leather) ហើយនិងមានទម្ងន់ 171 grams (Leather) និង 167 grams (Acrylic)។ Edge 40 គឺមានកម្រ៉ាស់ស្តើង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូននេះ ត្រូវបានក្រុមហ៊ុននេះ បញ្ជាក់ថា គឺមានការបំពាក់នូវអាវក្រោះការពារទឹក IP68 ដែលជាស្មាតហ្វូនដែលមានកម្រ៉ាស់ស្តើងជាងគេបំផុតនៅលើពិភពលោក ដែលមានការប្រឿប្រាស់នូវអាវក្រោះការពាររទឹក និងធូលីបែបនេះ។ ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានអេក្រង់ទំហំ 6.55 អ៊ីង មានគែមកោង និងជាប្រភេទកញ្ចក់ pOLED បង្ហាញចេញបានល្បឿន 144Hz refresh rate និងមានកម្រិត 1200nits of peak brightness ហើយនិងមានកម្រិតនៃការឆ្លើយតប 360Hz touch sampling rate ហើយនិងមាបកម្រិត Full HD+ resolution។ 

Edge 40 ប្រើប្រាស់នូវបន្ទះឈីប Dimensity 8020 SoC និងមានរ៉េមទំហំ 8GB LPDDR4X RAM និងអង្គចងចាំទំហំ 256GB UFS 3.1 internal storage។ ស្មាតហ្វូននេះមានថ្មទំហំ 4,400mAh និងមានការគាំទ្រដោយកម្លាំង សាក 68W TurboPower fast charging ក៏ដូចជា 15W wireless charging ផងដែរ។ នៅលើស្មាតហ្វូននេះ គឺមានការដំណើរការជាមួយ Android 13 OS, stereo speakers, 3 microphones, Dolby Atmos support, NFC និង 5W reverse charging។

 

Motorola Edge 40 មានកាមេរ៉ាភ្លោះ ដោយកាមេរ៉ាគោលទំហំ 50 megapixel primary sensor មានកម្រិត aperture f/1.4, Quad Pixel Technology និងមានមុខងារ OIS support (Optical Image Stabilization) ថែមទៀត។ សម្រាប់គ្រាប់ទីពីរមានទំហំ 13 megapixel ultra-wide angle lens មានសមត្ថភាពចាប់រូបភាពបានកម្រិត 120° និងមាន aperture f/2.2, macro support ហើយនិង LED flash មួយគ្រាប់ផងដែរ។ សម្រាប់កាមេរ៉ាមុខស្មាតហ្វូននេះមានទំហំ 32-Megapixel selfie shooter មាន aperture f/2.4 និងមានការគាំទ្រដោយបច្ចេកវិទ្យា Quad Pixel Technology។ 

 

Motorola Edge 40 មានជម្រើសពណ៌ Eclipse Black ដែលផលិតចេញពី acrylic back និងមានពណ៌ Nebula Green ហើយនិង Lunar Blue ផលិតចេញពីស្បែក។ ស្មាតហ្វូននេះ មានតម្លៃចាប់ពី 29,999 INR (roughly 363 US Dollars)។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

ដោយ ប៉េងលីន
OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

ដោយ ប៉េងលីន
 មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

ដោយ ប៉េងលីន
Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

ដោយ ប៉េងលីន
Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

ដោយ ប៉េងលីន