no-alternative title
no-alternative title
no-alternative title
no-alternative title

iPhone 16 Pro និង 16 Pro Max/Ultra ដែលចេញឆ្នាំក្រោយនេះនឹងពង្រីកទំហំអេក្រង់កាន់តែធំ និងមានគែម Bezel កាន់តែស្តើង

សម្រាប់វត្តមាន iPhone ជំនាន់ថ្មី គឺ iPhone 15 Series ដែលនឹងមកដល់ផ្លូវការណ៍នៅខែកញ្ញា ឆ្នាំនេះ ត្រូវបានគេព្យាករណ៍ថា មិនមានការកែប្រែអ្វីច្រើនខុសពីជំនាន់ iPhone 14 Series ដែលចេញកាលពីឆ្នាំមុននោះទេ។ យ៉ាងណាមិញខណៈការទន្ទឹងរងចាំការមករបស់ iPhone 15 Series នៅប៉ុន្មានខែខាងមុខទៀតនេះ យើងក៏ទទួលបានព័ត៌មានលេចលឺជាបណ្តើរៗជាមួយវត្តមាន iPhone 2024 គឺ iPhone 16 Series។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមលោក Mark Gurman អ្នកវិភាគល្បីឈ្មោះមកពីស្ថាប័នសារព័ត៌មាន Bloomberg បាននិយាយថា នៅឆ្នាំក្រោយនេះ Apple នឹងបង្កើនទំហំអេក្រង់របស់ iPhone 16 Pro និង iPhone 16 Pro Max/Ultra ធំជាង iPhone 14 Pro Series បច្ចុប្បន្ន និង iPhone 15 Pro Series ដែលត្រៀមបង្ហាញវត្តមាននៅប៉ុន្មានខែទៀតនេះ។ តាមការបញ្ជាក់របស់លោក Guman បានឲ្យដឹងថា Apple មានគម្រោងបង្កើនទំហំអេក្រង់របស់ iPhone Pro Series របស់ខ្លួនពីទំហំ 6.1-inch និង 6.7-inch។ ដូចនេះមានន័យថា iPhone 16 Pro Series ដែលចេញនៅឆ្នាំក្រោយនេះ នឹងមានអេក្រង់ធំជាង 6.1-inch និង 6.7-inch។

 

លោក Gurman បានចម្អុលបង្ហាញថា ការពង្រីកទំហំអេក្រង់របស់ iPhone  ម៉ូដែលកំពូលរបស់ខ្លួន គឺ Apple មានបំណងធំក្នុងការប្រគូតប្រជែងទីផ្សារស្មាតហ្វូនអេក្រង់ធំជាមួយនឹងក្រុមហ៊ុន Samsung។ ម៉្យាងវិញទៀត ការបង្កើនទំហំអេក្រង់នៅលើ iPhone Pro Series ក៏ផ្តល់នូវទំហំទូលាយដែលអនុញ្ញាតិឲ្យ Apple អាចដាក់បញ្ចូលនូវបច្ចេកវិទ្យាថ្មីៗដូចជាបច្ចេកវិទ្យាកាមេរ៉ាក៏ដូចជាបង្កើនទំហំថ្មជាដើម។

 

ភ្ជាប់ជាមួយគ្នានេះ លោក Ross Young ដែលជាអ្នកជំនាញផ្នែកអេក្រង់មកពីស្ថាប័នក្រុមហ៊ុន Display Supply Chain Consultant ក៏បានបង្ហើបឲ្យដឹងដែរថា វត្តមានរបស់ iPhone 16 Pro និង iPhone 16 Pro Max ដែលចេញក្នុងឆ្នាំ 2024 នឹងបំពាក់ជាមួយបច្ចេកវិទ្យាអេក្រង់ថ្មីដែលមានទំហំធំជាងមុនឡើងដល់ 6.3-inch និង 6.9-inch ដែលធំជាងមុនប្រមាណ 0.2-inch។ ទោះជាយ៉ាងណាសម្រាប់ iPhone 16 និង iPhone 16 Max នឹងមិនមានការបង្កើនទំហំអេក្រង់នោះទេ គឺរក្សាទំហំ 6.1-inch និង 6.7-inch ដដែល៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ដោយ ប៉េងលីន
Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

ដោយ ប៉េងលីន
Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

ដោយ ប៉េងលីន
 ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ដោយ ប៉េងលីន
RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន