ក្រុមហ៊ុន Samsung ត្រូវបានគេទម្លាយនូវពាក្យចចាមអារ៉ាមជាច្រើន និយាយពីការប្រកាសចេញនូវថេប្លេតជំនាន់ថ្មីរបស់ខ្លួន រួមជាមួយនិងកំពូលស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold5 និង Flip5 រួមជាមួយនិង Galaxy Watch6 family ផងដែរ។ ព្រឹត្តិការណ៌សម្ពោធផលិតផលថ្មីនេះ ត្រូវបានគេបញ្ជាក់ថា នឹងប្រារព្ធឡើងនៅចុងខែកក្កដាខាងមុខនេះ ស្របពេលដែលលក្ខណៈសម្បត្តិរបស់ផលិតផលទាំងនេះក៏មានការបែកធ្លាយផងដែរ។
នៅថ្ងៃនេះ មានចែករំលែកនូវព័ត៌មានរបស់ថេប្លេតជំនាន់ថ្មីពីរម៉ូដែល Galaxy Tab S9+ និង Galaxy Tab S9 Ultra ខណៈដែលម៉ូដែលស្តង់ដារ 'vanilla' S9 គឺជាសមាជិកទី 3។ បើតាមការទម្លាយនៅបញ្ជី TUV certification គឺមានការបញ្ចេញនូវព័ត៌មានរបស់ថេប្លេតទាំងបីនេះដែរ។ Galaxy Tab S9+ នឹងមានលេខម៉ូដែល SM-X816B, SM-X810 និង SM-X816N ខណៈដែល Galaxy Tab S9 Ultra គឺមានលេខម៉ូដែល SM-X916B, SM-X910 និង SM-X916N។ សម្រាប់លេខម៉ូដែលមុខគឺ មានការគាំទ្រដោយបញច្ចេកវិទ្យា 5G ខណៈដែលម៉ូដែលទីពីរ គឺប្រើប្រាស់ global Wi-Fi និងចុងក្រោយគឺសម្រាប់ទីផ្សារកូរ៉េខាងត្បូង។
នៅលើបញ្ជីដដែកនេះ បានបន្ថែមទៀតថា Galaxy S9+ និង S9 Ultra អាចនឹងមានការប្រើប្រាស់នូវកម្លាំងសាក 10V/4.5A ឬ 45W - fast charging។ មានការបញ្ជាក់ថា ក្រុមហ៊ុន Samsung ទំនងជានឹងមានការប្រើប្រាស់នូវកម្លាំងសាក 45W charging ប៉ុន្តែមិនមានឆ្នាំងសាកមកជាមួយនៅក្នុងប្រអប់នោះទេ។