
លោក Li Ming ដែលជាអតិតសមាជិកជាន់ខ្ពស់មួយរូបក្នុងក្រុមហ៊ុន Xiaomi បានធ្វើការប្រកាសចេញឧបករណ៍រូប៉ូតដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ដំបូងគេក្នុងលោក ឬហៅថា Android Desktop Robot ដែលមានឈ្មោះថា JoyfulRobotics។ ឧបករណ៍ថ្មីនេះ ត្រូវបានលោក Li Ming ប្រកាសចេញលក់នៅក្នុងប្រទេសចិនជាមួយតម្លៃខ្ទង់ប្រហែល $252។
JoyfulRobotics ដែលដំណើរការដោយប្រតិបត្តិការ Android ដំបូងគេនេះ ត្រូវបានបំពាក់មកជាមួយនូវមុខងារអភិវឌ្ឍថ្មីៗ ដែលដំណើរការនៅក្នុងប្រព័ន្ធបច្ចេកវិទ្យា AI+ ឬ AI+ Hardware Field។ ឧបករណ៍ដំណើរការដោយប្រតិបត្តិទំនើបឆ្លាតវៃមួយនេះត្រូវបានធ្វើការឌីស្សាញឡើងទម្រង់កូនមនុស្សយន្តដែលមានអេក្រង់មុខរាងរង្វង់ទំហំ 2.1 អ៊ីង និងពយសងខាងដូចត្រចៀកអីចឹងដែរ ព្រមជាមួយជើងទាំងពីរដែលអាចធ្វើចលនាពន្លាចេញទៅឆ្វេង ឬស្តាំបាន។

លោក Ming បានបញ្ជាក់ថា ដំណើរការមុខងារនៅលើ Android Desktop Robot របស់លោក គឺអាចធ្វើទៅបានតាមរយះប្រព័ន្ធថ្មីមួយហៅថា GeeUI ដែលអាចឲ្យយើងដំណើរការមុខងារថ្មីមួយហៅថា human-machine interaction modes រួមជាមួយ electronic pet mode, function mode, និង hybrid mode ជាដើម។ លោកបានបញ្ជាក់ទៀតថា នៅពេលអនាគតអ្នកប្រើក៏មានលទ្ធភាពក្នុងារធ្វើបច្ចុប្បន្នភាព Over-the-Air (OTA)បានតាមរយះប្រតិបត្តិការ Android ដែលអាចធ្វើការដំឡើងកម្មវិធីរបស់ Android ដែលផ្តល់នូវបទពិសោធន៍ថ្មីកាន់តែអស្ចារ្យសម្រាប់ការប្រើប្រាស់ជាមួយ JoyfulRobotics។លើសពីនេះទៅទៀត JoyfulRobotics ក៏គាំទ្រមុខងារប្រើប្រាស់ពិសេសៗទំនើបៗដ៏សម្បូតបែបជាច្រើនទៀតដូចជា Chinese voice capabilities, haptic feedback, air gesture control, smartphone mini-programs ហើយនិង fifth interaction mode។

ឧបករណ៍លេងថ្មីមួយនេះ មានកម្ពស់ 16.5cm ហើយអេក្រង់ទំហំ 2.1 អ៊ីញនៅលើឧបករណ៍នេះអាចធ្វើការបង្ហាញព័ត៌មានជាច្រើនដូចជា Time, word memorization, message reminders, real-time hot topics, countdowns, stocks, និង incoming calls ជាដើម។ JoyfulRobotics អាចធ្វើការសារថ្មបានតាមរយះរន្ធ USB-C ឬ Wireless Charging ព្រមទាំងអាចធ្វើការបញ្ជាដោយសំឡេង, ចុចប៉ះបញ្ជាលើអេក្រង់ផ្ទាល់ ឬតាមរយះកម្មវិធីភ្ជាប់នៅលើស្មាតហ្វូនក៏បាន។ ឧបករណ៍ Android Desktop Robot នេះនឹងមានចេញលក់ផ្លូវការណ៍នៅទីផ្សារសកលតាមរយះហាង Tmall នៅថ្ងៃទី 26 មិថុនា ឆ្នាំ 2023 ខាងមុខនេះ៕






