no-alternative title
no-alternative title

ស្មាតហ្វូនថ្នាក់ប្រណិត OPPO Find X9 និង Find X9 Pro សម្ពោធជាផ្លូវការណ៌ហើយ

ដូចការគ្រោងទុកនៅពេលនេះ OPPO បានប្រកាសសម្ពោធជាផ្លូវការណ៌នូវស្មាតហ្វូនថ្នាក់ប្រណិត OPPO Find X9 និង Find X9 Pro នៅលើទីផ្សារប្រទេសចិនហើយ ដោយម៉ូដែលថ្មីៗទាំងពីរនេះ គឺមានការពង្រឹងសមត្ថភាពកាន់តែខ្លាំងទៅលើផ្នែកជាច្រើន ដែលក្នុងនោះរួមមានដូចជា អេក្រង់ ប្រព័ន្ធកាមេរ៉ា ហើយនិងថាមពលថ្ម ក៏ដូចជាបច្ចេកវិទ្យាសាកល្បឿនលឿនជាដើម។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនស៊េរីថ្មី OPPO Find X9 មានអេក្រង់រាបស្មើរទំហំ 6.59 អ៊ីង ដែលជាកញ្ចក់ Tianma OLED បង្ហាញចេញជាមួយនិងទំហំ 2760×1256 resolution ល្បឿន 120Hz refresh rate និងមានកម្រិតពន្លឺ 3600 nits local peak brightness។ អេក្រង់នេះ គឺមានការសមត្ថភាពឆ្លើយតបកម្រិត 240Hz touch sampling និងបច្ចេកវិទ្យាការពារភ្នែក 3840Hz PWM dimming ទៀតផង។ បន្ថែមពីនេះ អេក្រង់នេះ ក៏មានការការពារដោយស្រទាប់ Crystal Shield Glass របស់ OPPO ហើយនិងគែម 1.45mm ultra-narrow bezels ផងដែរ។

OPPO Find X9 Pro វិញ គឺមានអេក្រង់ទំហំ 6.78 អ៊ីងបង្ហាញចេញបាន 2772×1272 ដែលជាកញ្ចក់ 8T LTPO panel អាចរត់បានជាមួយល្បឿនចាប់ពី 1–120Hz adaptive refresh rate រួមជាមួយនិងការឌីស្សាញគែមត្រឹមតែ 1.15mm ប៉ុណ្ណោះនៅគ្រប់ជ្រុង។ អេក្រង់ស្មាតហ្វូនទាំងពីរនេះ គឺមានការប្រើប្រាស់នូវបន្ទីឈីប P3 ដែលអភិវឌ្ឍផ្ទាល់ខ្លួន ដើម្បីជាជំនួយទៅលើការគណនាពណ៌ Dynamic contrast និង Screen power efficiency ផងដែរ។

OPPO Find X9 និង Find X9 Pro ដំណើរការនៅលើបន្ទះឈីប MediaTek Dimensity 9500 ដែលមាន 8 Core រត់នៅលើល្បឿន 4.21GHz ហើយនិងមានរ៉េម LPDDR5X RAM និងអង្គចងចាំ UFS 4.1 storage ជាមួយនិងការបង្កើនទំហំដល់ទៅ 16GB និង 1TB។ ក្រុមហ៊ុន OPPO ក៏មានការបន្ថែមនូវប្រព័ន្ធ Tidal Engine របស់ខ្លួនសម្រាប់ជំនួយទៅលើដំណើរការម៉ាស៊ីនស្មាតហ្វូនអោយនៅតែដំណើរការបានរលូនថែមទៀតផង។ នៅលើស្មាតហ្វូនជំនាន់ថ្មីនេះ ក៏មានការប្រើប្រាស់នូវបន្ទះឈីបទំនាក់ទំនង Shanhai Communication Enhancement របស់ OPPO ដើម្បីជួយអោយការតរភ្ជាប់ការទំនាក់ទំនងបានលឿន និងមានភាពជាក់លាក់ច្បាស់លាស់ជាងមុន។ ស្មាតហ្វូនទាំងពីរនេះ ដំណើរការនៅលើ ColorOS 16 និងប្រព័ន្ធថតរូបភាព ហើយនិងអេក្រង់ ក៏ដូចជាមុខងារmultitasking និង AI-driven smart functions ទៀតផង។

OPPO Find X9 ប្រើប្រាស់នូវកាមេរ៉ាគោលទំហំ 50MP គាំទ្រដោយសិនស័រ Sony LYT-808 មានមុខងារ OIS និងគ្រាប់ទីពីរមានទំហំ 50MP ទ្រទ្រង់ដោយសិនស័រ Samsung JN5 ultra-wide lens ខណៈដែលទីបីមានទំហំ 50MP periscope telephoto គាំទ្រដោយសិនស័រ Sony LYT-600 sensor។ កាមេរ៉ានេះ មានមុខងារហ៊្សូម 3x optical zoom និង 120x digital zoom។ ក្រុមហ៊ុន OPPO ក៏មានការដាក់បញ្ចូលនូវ Danxia color restoration lens ជួយដល់ការគណនាពណ៌អោយត្រឹមត្រូវតាមស្ថានភាពទៀតផង។ សម្រាប់កាមេរ៉ាមុខរបស់ស្មាតហ្វូននេះ គឺមានទំហំ 32MP Sony IMX615។

ចំពោះ Find X9 Pro គឺមានការប្រើប្រាស់នូវកាមេរ៉ា periscope telephoto ទំហំ 200MP ហើយនិងមានកាមេរ៉ាមុខទំហំ 50MP។ ស្មាតហ្វូនទាំងពីរនេះ គឺមានសមត្ថភាពអាចផលិតវីដេអូបានកម្រិត 4K ល្បឿន 120fps និងមាន Hasselblad XPAN mode ហើយនិងមានការមុខងារ log video, HDR និង master mode ផងដែរ។ Find X9 មានថ្មទំហំ 7025mAh ខណៈដែលម៉ូដែល Pro មានទំហំ 7500mAh ហើយស្មាតហ្វូនទាំងពីរនេះ គឺត្រូវបានបំពាក់នូវថ្ម silicon-carbon ជំនាន់ទី 4 ថែមទៀតផង។ សម្រាប់បច្ចេកវិទ្យាសាក គឺមានការទ្រទ្រង់នូវកម្លាំងសាក 80W via SuperVOOC និង UFCS ខណៈដែល wireless charging កម្លាំង 50W ហើយនិង Reverse wireless charging 5W។

ស្មាតហ្វូនថ្នាក់ប្រណិត OPPO Find X9 និង Find X9 Pro គាំទ្រដោយ Wi-Fi 7, Bluetooth 6.0 ជាមួយនិង BLE Audio, ហើយនិង NFC។ បន្ថែមពីនេះ នៅលើស្មាតហ្វូននេះ ក៏មានការ Dual stereo speakers, 4 Microphones និងសិនស័រultrasonic under-display fingerprint sensor ក៏ដូចជា IR remote control រួមនិងប្រព័ន្ធការពារទឹក និងធូលី IP66, IP68, និង IP69-rated ទៀតផង។

OPPO Find X9 មានទម្ងន់ 203g និងមានកម្រ៉ាស់ 7.99mm មានជម្រើស 4ពណ៌គឺ Radiant Red, Velvet Titanium, Frost Whit និង Fog Black។ ស្មាតហ្វូននេះមាន 5 ទំហំគឺ 12GB+256GB តម្លៃ 4,399 យ៉ន់ ($616), 16GB+256GB តម្លៃ 4,699យ៉ន់ ($658), 12GB+512GB តម្លៃ 4,999 យ៉ន់ ($700), 16GB + 512GB តម្លៃ 5,299 យ៉ន់ ($742) និងទំហំ 16GB + 1TB តម្លៃ 5,799 យ៉ន់ ($812) ។ 

OPPO Find X9 Pro មានទម្ងន់ 224g និងមានកម្រ៉ាស់ 8.25mm ហើយនិងមានជម្រើស 5 ពណ៌រួមមាន Radiant Red, Velvet Sand Titanium និង Frost White ព្រមទាំងមាន 4 ទំហំ រួមមានដូចជា 12GB + 256GB តម្លៃ 5,299 យ៉ន់ ($742), ទំហំ 12GB+512GB តម្លៃ 5,699 យ៉ន់ ($798), ទំហំ 16GB+512GB តម្លៃ 5,999 យ៉ន់ ($840) និងទំហំ 16GB+1TB តម្លៃ 6,699 យ៉ន់ ($938)។

ស្មាតហ្វូនថ្នាក់ប្រណិត OPPO Find X9 និង Find X9 Pro នឹងមានលក់នៅលើទីផ្សារប្រទេសចិននាថ្ងៃទី 22 តុលាខាងមុខនេះហើយ។ OPPO ថែមទាំងបញ្ជាក់ថា ម៉ូដែល 1TB eSIM satellite communication របស់ Find X9 Pro នឹងមានលក់នៅលើទីផ្សារនាខែវិច្ឆិកាខាងមុខនេះហើយ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍