កាលពីដើមខែនេះ ក្រុមហ៊ុន Nubia បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន Red Magic 8S Pro និង Red Magic 8S Pro+ នៅលើទីផ្សារប្រទេសចិន។ នៅថ្ងៃនេះ មានដំណឹង ស្មាតហ្វូនថ្មីៗទាំងនេះ ក៏នឹងមានការបង្ហាញខ្លួននៅលើទីផ្សារសកលឆាប់ៗនេះផងដែរ។ ប្រភពខាងលើនេះបន្តថា ស្មាតហ្វូនថ្មីនេះ គឺនឹងមានការបំពាក់នូវបច្ចេកវិទ្យា និងលក្ខណៈសម្បត្តិខុសគ្នា និងខ្លាំងជាងម៉ូដែលដាក់លក់នៅលើទីផ្សារប្រទេសចិន។
Red Magic 8 Pro គឺមានស៊ុមជុំវិញរាងជ្រុង និងមានការឌីស្សាញប៊ូតុងសម្លេង និងប៊ូតុង Power ស្ថិតនៅខាងឆ្វេង។ សម្រាប់ផ្នែកខាងស្តាំង គឺមានការតម្លើងនូវប៊ូតុង s gaming-centric shoulder trigger ដែលមានទាំងប៊ូតុង Slider ពណ៌ក្រហមផងដែរ។ ក្រឡេកមកផ្នែកខាងក្រោយវិញ គឺមានកាមេរ៉ា 3 គ្រាប់ ហើយក៏មានការបំពាក់នូវកង្ហាដែលមានភ្លើង RGB lights នៅខ្នងក្រោយស្អាតមែនទែ។
Red Magic 8S Pro មានអេក្រង់ទំហំ 6.8-អ៊ីង AMOLED បង្ហាញចេញបានជាមួយនិងទំហំ 2,480x1,116 pixels គាំទ្រនូវកម្រិត 10-bit color depth ហើតនិងមានការទ្រទ្រង់នូវកម្រិតពន្លឺ 1,300 nits brightness ព្រមទាំងរត់បានជាមួយល្បឿន 120Hz refresh rate។ នៅលើអេក្រង់នេះ គឺមានការបំពាក់នូវកាមេរ៉ាក្រោមអេក្រង់ជំនាន់ទី 4 ដែលមានទំហំ 16MP ផងដែរ។ និយាយពីកាមេរ៉ាក្រោយ 3 គ្រាប់នោះ គឺមានកាមេរ៉ាគោលទំហំ 50MP និងគ្រាប់ទីពីរមានទំហំ 8MP ultra-wide-angle lens ខណៈដែលគ្រាប់ទីបីមានទំហំ 2MP macro។
សម្រាប់កម្លាំងម៉ាស៊ីនវិញ Red Magic 8S Pro ដំណើរការនៅលើបន្ទះឈីប Qualcomm Snapdragon 8 Gen 2 ល្បឿន 3.36GHz និងមានរ៉េមទំហំ 16GB LPDDR5x RAM និងអង្គចងចាំទំហំ 512GB UFS 4.0 storage។ នៅលើស្មាតហ្វូននេះ ក៏នូវមានការបំពាក់នូវបន្ទះត្រជាក់ ICE 12.0 cooling system ទំហំដល់ 2068mm³ super large vapor chamber (VC) សម្រាប់ជួយទប់ការឡើងកំដៅបានទៀតផង។ ស្មាតហ្វូននេះមានថ្មទំហំ 6,000mAh និងកម្លាំងសាក 65W fast charging។
បន្ថែមពីនេះនៅលើ Red Magic 8S Pro ក៏មានការតម្លើងនូវ Dual speakers, 3 mics និង X-Axis Linear Motor ផងដែរ។ សម្រាប់ការភ្ជាប់វិញ គឺមានមុខងារ Bluetooth 5.3, Wi-Fi 7, USB-C port និងរន្ធ 3.5mm jack។ Red Magic 8S Pro មានជម្រើសពណ៌ Midnight, Platinum និង Aurora editions។ សម្រាប់តម្លៃវិញ ស្មាតហ្វូននេះចេញលក់នៅលើទីផ្សារអឺរ៉ុប និងអាមេរិក តម្លៃ EUR 649 / $649 សម្រាប់ទំហំ 12GB+256GB និងតម្លៃ EUR 779 / $779 សម្រាប់ទំហំ 16GB+512GB។ ក្រុមហ៊ុននេះ បានបញ្ជាក់ថា នឹងដាក់លក់ជាផ្លូវការនៅថ្ងៃទី 3rd ខែសីហាខាងមុខនេះ នៅលើវិបសាយផ្លូវការរបស់ក្រុមហ៊ុន រួមជាមួយនិង Amazon ផងដែរ។